loader

​សម្តេច​ ហ៊ុន​ សែន​ ផ្ញើ​សារ​អរគុណ​លោក​ សម​ រ​ង្ស៊ី​ចំពោះ​សារ​ជូនពរ​

ភ្នំពេញ ៖សម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន បានផ្ញើសារអរគុណទៅកាន់ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលបានជូនពរសម្ដេចឆាប់ជាសះស្បើយ ។

សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី

ខ្លឹមសារដែលសម្ដេច ហ៊ុន សែន សរសេរតបទៅកាន់ លោក សម រង្ស៊ី មានខ្លឹមសារដូចនេះ ៖ «ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម សម រង្ស៊ី ដែលបានជូនពរខ្ញុំ ក្នុងពេលដែលខ្ញុំមានជម្ងឺ។ ខ្ញុំក៏សុំយកឱកាសនេះជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបតែសេចក្តីសុខ»។

សារជូនពររបស់សម្ដេច ហ៊ុន សែន ដូចនេះ សរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកបស់អង្គភាពព័ត៌មាន Fresh News កាលពីល្ងាច ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧។

នេះជាលើកទីមួយហើយដែលលោក សមរង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងសម្ដេច ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សកម្ពុជា បានផ្ដោះផ្ដងគ្នាម្ដងទៀតនៅលើបណ្ដាញផ្សព្វផ្សាយសង្គម ដែលខុសពីប៉ុន្មានខែមុន ដោយស្ទើរតែមើលមុខគ្នាមិនបាននោះ។

សម្តេចនាយករដ្ឋមន្ត្រីបានចាកចេញពីប្រទេសកម្ពុជា«ជាបន្ទាន់» ដោយទៅដល់មន្ទីរពេទ្យនៃប្រទេសសិង្ហបុរី កាលពីវេលាម៉ោង ២រសៀល ថ្ងៃពុធ ទី ៣ ខែឧសភា ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន នឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃអាទិត្យ ទី០៧ ឧសភានេះ។

ជាការកត់សម្គាល់អ្នកនយោបាយខ្មែរទាំង២រូបនេះ មានភាពល្អូកល្អើននឹងគ្នាបានតិចណាស ហើយ ក៏បែកបាក់គ្នាវិញ ដែលអ្នកសង្កេតការថា ជារឿងនយោបាយ។ ដោយសារករណី នាំឱ្យ លោកសមរង្ស៊ី រងការប្ដឹងចំនួន ៦បណ្ដឹង នៅតុលាការ ក្នុងនោះមានបណ្ដឹងរបស់ សម្ដេចហ៊ុន សែនផងដែរ។ ករណីនេះ នាំឱ្យ អតីតប្រធានគណបក្សប្រឆាំងនេះ ចាកចេញពីប្រទេសជិត២ឆ្នាំមកហើយ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ​ដោយបង្កើនការ​ធ្វើពាណិជ្ជកម្ម និងវិនិយោគ

ជំនួបរវាងមេដឹកនាំកម្ពុជា និងម៉ាឡេស៊ី នឹងជួយ​​[...]

នាយិកាអង្គការភ្លែន៖អាពាហ៍ពិពាហ៍វ័យក្មេង និងបោះបង់ការសិក្សាជាបញ្ហាបង្អាក់ការអភិវឌ្ឍន៍ក្មេងស្រី

នាយិកាអង្គការភ្លែនអន្ដរជាតិ លោកស្រី គ្វីននេត [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x