loader

ក្រសួង​ធនធានទឹក​ អំពាវនាវ​ឲ្យ​ប្រជាជន​មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ខ្យល់​កន្ត្រាក់​និង​រន្ទះ​

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេស កសិករឲ្យមានការប្រុង         ប្រយត្ន័ខ្ពស់ព្រោះថា រដូវវស្សាបានឈានចូលមកដល់ហើយដែលចាប់ផ្តើមពីថ្ងៃ០៦ ខែ ឧសភាឆ្នាំ២០១៧តទៅ (ដើមរដូវវស្សា ចាប់ខែឧសភា ដល់ខែមិថុនា ឆ្នាំ២០១៧)។ នេះបើយោងទៅតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និង ឧតុនិយម ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០១៧។

raining

នៅក្នុងសេចក្តីប្រកាសដដែលនេះ ក្រសួងបានបញ្ជាក់ពីស្ថានភាពលើអាកាសធាតុនៅកម្ពុជាថា ស្ថានភាពអាកាសធាតុ និង មានសម្ពាធទាបដែលកំពុងគ្របដណ្តប់ លើផ្ទៃដី នៃព្រះរាជាណាចក្រកម្ពុជា។ ទិសដៅខ្យល់បានចាប់ផ្តើមប្រែប្រួល ដែលនេះជាសញ្ញានៃការខិតចូលមកដល់នៃរដូវវស្សា។

យោងទៅតាមការព្យាករណ៍ដដែលនេះ នៅសប្តាហ៍ទី១ នៃខែឧសភា សីតុណ្ហភាពអតិបរិមា និងមានការកើនឡើងបន្តិចពី ( ៣៥ អង្សា ដល់ ៣៧ អង្សា )។

ចាប់ពីថ្ងៃទី ០២-០៤ ខែឧសភា អាចនឹងភ្លៀងធ្លាក់បន្តិចបន្តួច ទៅបង្គួរ នៅបណ្តាខេត្ត មួយចំនួន។

ចាប់ពីថ្ងៃ ០៦-១១ ខែឧសភា អាចនិងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន ក្នងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ( រដូវវស្សាចូលមកដល់ ) ហើយសីតុណ្ហភាព អតិបរិមា ក៏និងចាប់ផ្តើមថមថយវិញ ពី (៣៣-៣៥ អង្សា)។

ក្រសួងធនធានទឹក និង ឧតុនិយមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់បំផុត ចំពោះបាតុភូតខ្យល់កន្ត្រាក់ និង បាតុភូតរន្ទះ ដែលអាចនិងបន្តកើតមានញឹកញាប់ នៅដើមរដូវវស្សា ពោលគឺពីថ្ងៃ ទី០៦ ខែឧសភា តទៅ ជាពិសេស នៅតំបន់វាលទំនាប និង តំបន់ខ្ពង់រាប៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x