loader

​សហរដ្ឋអាមេរិក​គាំទ្រ​សេចក្ដីថ្លែងការណ៍​សហភាព​អឺរ៉ុប​ឱ្យ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​

ភ្នំពេញ៖សហរដ្ឋអាមេរិកបានប្រកាសគាំទ្រសេចក្ដីថ្លែងការណ៍សហភាពអឺរ៉ុបដែលបានលើកឡើងការបន្ដឃុំខ្លួនមន្ដ្រីសិទ្ធិមនុស្សកម្ពុជា ដែលគេមើលឃើញថា ជាការឃុំខ្លួនតាមអំពើចិត្ត។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រីHeather Nauert ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រីHeather Nauert ។ រូបភាព ពី Fox News

សេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ធ្វើឡើងតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសគឺ លោកស្រី Heather Nauert ហើយត្រូវបានចុះផ្សាយដោយគេហទំព័រ VOA នៅថ្ងៃសៅរ៍ទី ០៦ ឧសភានេះ។

លោកស្រី Heather Nauert បានបញ្ជាក់ថា ៖«សហរដ្ឋអាមេរិក ក៏បានកត់សម្គាល់ពីការលើកឡើងកាលពីខែវិច្ឆិកា របស់ក្រុមការងាររបស់អង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនតាមអំពើចិត្តដែរថា ការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់នេះ គឺ ធ្វើឡើងតាមអំពើចិត្ត»។

ជាការកត់សម្គាល់សេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកធ្វើឡើងនៅពេលនេះ គឺ បន្ទាប់ពីក្រសួងការបរទេសកម្ពុជាបានប្រតិកម្មទៅលើតំណាងសហភាពអឺរ៉ុបនៅកម្ពុជា ដោយចាត់ទុកជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយរំលោភច្បាប់ការទូតទីក្រុងវី យែនទៀតផង។

តែបែបនេះក្ដី វិទ្យុស្ដ្រី FM102 មិនអាចសុំការឆ្លើយតបភ្លាមៗពីអ្នកនាំពាក្យក្រសួងការបរទេសបាននៅឡើយទេ ថ្ងៃនេះ។ យ៉ាងណាក៏ដោយ លោក George Edgar បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ប្រទេសណាក៏មានសិទ្ធិលើកឡើងពីបញ្ហាសិទ្ធិមនុស្សដែរ ហើយប្រទេសណាក៏អាចតវ៉ារឿងនេះ នៅឯក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។

មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាហុកបួនរូប គឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី រួមនឹងអតីតបុគ្គលិកម្នាក់ទៀតនៃសមាគមនេះដែរ គឺលោក នី ចរិយា ដែលបច្ចុប្បន្នក្លាយជាអគ្គលេខាធិការរងនៃគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ពួកគាត់ត្រូវបានឃុំខ្លួនករណីការពារសិទ្ធិមនុស្សក្នុងសំណុំរឿងនាង ខុម ចាន់តារាទី រយៈពេល ១ឆ្នាំ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ[...]

ក្រសួងព័ត៌មានទាមទារឱ្យខេមបូចាកែតម្រូវអត្ថបទខ្លួនដោយព្រមានចាត់វិធានការផ្លូវច្បាប់

អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ[...]

សត្វផ្សោតឈ្មោលមួយក្បាលក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងបានស្លាប់

ភ្នំពេញ៖ គេប្រទះឃើញផ្សោតឈ្មោលមួយក្បាលបានស្លាប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x