en     km
en     km

កូរ៉េខាងត្បូងបោះឆ្នោតថ្ងៃអង្គារសប្ដាហ៍ក្រោយ ចំពេលកូរ៉េខាងជើងគំរាមវាយប្រហារ

Share

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីជំនួសលោកស្រី ប៉ាក គុនហេ នៅថ្ងៃអង្គារ៍ សប្ដាហ៍ក្រោយនេះ  ចំពេលដែលស្ថានការណ៍យោធាតានតឹងយ៉ាងខ្លាំងជាមួយកូរ៉េខាងជើង។

បេក្ខជនប្រធានាធិបតីដែលលេចធ្លោ មកពីគណបក្សប្រឆាំងគឺលោក Moon Jae-in ។
បេក្ខជនប្រធានាធិបតីដែលលេចធ្លោ មកពីគណបក្សប្រឆាំងគឺលោក Moon Jae-in ។

បេក្ខជនប្រធានាធិបតីដែលលេចធ្លោមកពីគណបក្សប្រឆាំង គឺ លោក Moon Jae-in បានប្រកាសថា បើលោកឈ្នះឆ្នោតដឹកនាំប្រទេសលោកនឹងធ្វើការចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េហើយពិនិត្យឡើងវិញជាមួយសហរដ្ឋអាមេរិក។

បេក្ខជនដែលសំខាន់ៗ មាន ៣រូបប៉ុណ្ណោះ ប៉ុន្ដែ បេក្ខជន Moon Jae-in ហាក់ទទួលបានការគាំទ្រច្រើនជាងគេ រហូតដល់ ៤០ភាគរយ បើធៀបនឹងបេក្ខជនពីរូបទៀតម្នាក់ៗបាន ២០ភាគរយ។

បេក្ខជនលេចធ្លោជាងគេរូបនេះ បានបញ្ជាក់ថា លោកមានការព្រួយបារម្ភអំពីការប្រឈមមុខដាក់គ្នារវាងកងទ័ពអាមេរិក និងកូរ៉េខាងជើង ដែលករណីនេះ សម្រាប់រូបលោកនឹងកែប្រែជំហរឡើងវិញ ជាមួយសហរដ្ឋអាមេរិក៕CNA

Share

Image
Image
Image