loader

ស្ពាន​ជ្រោយចង្វារ​នឹង​ត្រូវ​ដាក់​ជួសជុល​ឡើង​វិញ​ក្រោយ​បោះ​ឆ្នោត​ឃុំ​សង្កាត់​

លោករដ្ឋមន្ដ្រីក្រសួងសាធារណការបានឱ្យដឹងថា ស្ពាយជ្រោយចង្វារដែលជាជំនួយរបស់ជប៉ុនក្នុងការស្ថាបនានឹងត្រូវជួសជុលឡើងវិញក្រោយពីការបោះឆ្នោតឃុំ -សង្កាត់។

ស្ពានជ្រោយចង្វារ ។ រូបភាពីsroksrear.wordpress.com ។
ស្ពានជ្រោយចង្វារ ។ រូបភាពីsroksrear.wordpress.com ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះ ទៅកាន់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន កាលពីថ្ងៃសុក្រទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា តាមគម្រោងការជួសជុលស្ពានជ្រោយចង្វារត្រូវធ្វើឡើងនៅរវាងខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៧ ប៉ុន្ដែដោយមានការមមាញឹកខ្លាំងក៏ត្រូវលើកពេលជាហូរហែរ ទើបកំណត់ការសាងសង់ឡើងវិញនៅក្រោយការបោះឆ្នោតឃុំ -សង្កាត់។

ស្ពានជ្រោយចង្វារ គឺជាស្ពានមិត្តភាពកម្ពុជា – ជប៉ុន ។ ស្ពាននេះត្រូវបានស្ថាបនាតាំងពីសម័យសង្គមរាស្ដ្រនិយម។ ប៉ុន្ដែត្រូវបានបំផ្លាញកាលពីសម័យសង្គ្រាមដើមទស្សវត្សឆ្នាំ ១៩៧០ ។

ស្ពានជ្រោយចង្វារត្រូវបានតភ្ជាប់ឡើងវិញ តាមរយៈជំនួយរបស់ប្រទេសជប៉ុនដដែល គឺក្រោយពីកម្ពុជាទទួលបានសន្ដិភាពតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉រីស ១៩៩១ ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x