en     km
en     km

សង្គ្រាមពាក្យសម្ដី​៖​ចិន​គំរាម​វាយប្រហារ​កូរ៉េ​ខាងជើង​ដោយ​មិន​ឱ្យ​ដឹង​ជា​មុន​(មានសំឡេង)

Share

ចិន៖ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបាននិយាយថា ប្រសិនបើស្ថិរភាពនៅលើជ្រោយឧបទ្វីបរងការគំរាមកំហែងនោះគឺទីក្រុង ប៉េកាំងនឹងបើកការវាយប្រហារភ្លាមទៅលើទីក្រុងព្យុងយ៉ាង។

ស្ដាប់សំឡេង៖

 

ប្រធានាធិបតីចិន លោក ស៊ីជីនភីង និង លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ។ រូបភាពី express.com
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង និង លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ។ រូបភាពី express.com

កាលពីថ្ងៃសុក្រ ទី ៥ ឧសភា ទីក្រុងព្យុងយ៉ាងបានព្រមានចិនថា នឹងជួបផលលំបាកធ្ងន់ធ្ងរប្រសិនបើក្បត់សម្ព័ន្ធភាព។

សង្គ្រាមពាក្យសម្ដីរវាងប្រទេសមហាមិត្តទាំងពីរបានផ្ទុះឡើងបន្ទាប់ពីសហរដ្ឋអាមេរិកគំរាមធ្វើសង្គ្រាមវាយប្រហារកូរ៉េខាងជើងដោយសារតែប្រទេសកុម្មុយនីសផ្ដាច់ការមួយនេះបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបាននិយាយថាទីក្រុងប៉េកាំងនឹងមិនអត់ឱនអោយទេដោយគំរាមវាយប្រហារភ្លាមៗប្រសិនបើឧបទ្វីបកូរ៉េជួបគ្រោះថ្នាក់នោះ។

កាលពីថ្ងៃម្សិលមិញនេះដែរ ចិនបានគូសបន្ទាត់ក្រហមតាមព្រំដែនកូរ៉េ-ចិនដោយព្រមានថាបើមានសង្គ្រាមគឺក្រុងប៉េកាំងមិនអនុញ្ញាតអោយមានការហូរចូលជនភៀសខ្លួនជាដាច់ខាត៕

Share

Image
Image
Image