en     km
en     km

​ជប៉ុន​ជួយ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​នូវ​ទឹកប្រាក់​ ៣​ពាន់​លាន​ដុល្លារ​

Share

ភ្នំពេញ៖លោករដ្ឋមន្ដ្រីសាធារណការបានឱ្យដឹងថា កម្ពុជានឹងចាប់ផ្ដើមស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិតដោយចំណាយទឹកប្រាក់ប្រមាណជា ៣ពាន់លានដុល្លារ ក្រោមគម្រោងកិច្ចអភិវឌ្ឍន៍របស់ប្រទេសជប៉ុន។

រដ្ឋមន្រ្ដីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ។
រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងដូចនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន កាលពីថ្ងៃសុក្រ ទី ០៥ ឧសភា ២០១៧ ។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ គឺជាគម្រោងនៃប្រាក់កម្ចីរបស់ប្រទេសជប៉ុន។ប៉ុន្ដែលោកមិនបានប្រាប់ថា ការស្ថាបនាផ្លូវល្បឿលឿននេះ នឹងចាប់ផ្ដើមនៅពេលណានោះទេ។

ជប៉ុនកាលពីថ្ងៃម្សិលមិញ បានផ្ដល់ប្រាក់កម្ចី ២០០លានដុល្លារ ដល់កម្ពុជាសម្រាប់សាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ហើយការផ្ដល់ប្រាក់កម្ចីនេះ ដោយរដ្ឋមន្ដ្រីជប៉ុន លោក Keiichi Ishii រដ្ឋមន្ត្រីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ទេសចរណ៍នៃប្រទេសជប៉ុន៕

Share

Image
Image
Image