en     km
en     km

កូរ៉េ​ខាងជើង​៖​លោក ​គី​ម​ ជុង​អ៊ុ​ន​ រង​ការ​ធ្វើឃាត​ដោយ​ភ្នាក់ងារ​CIA​(មានសំឡេង)

Share

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានចុះផ្សាយថា លោក គីម ជុងអ៊ុន រងការធ្វើឃាតដោយមិនបានសំរេចពីសំណាក់ចារកម្មអាមេរិកនិងកូរ៉េខាងត្បូង។

ស្ដាប់សំឡេង៖

north-korea-keamchoung-oun

ទីក្រុងព្យុងយ៉ាងបានចោទសហរដ្ឋអាមេរិកថា បានបញ្ជូនចារកម្មរបស់ខ្លួនដោយប្រើប្រាស់សារធាតុគីមីដើម្បីធ្វើឃាតមេដឹកនាំរបស់ខ្លួន គឺ លោក គីម ជុងអ៊ុន ប៉ុន្ដែផែនការនេះមិនបានសំរេចដោយក្រុងព្យុងយ៉ាងដឹងជាមុន។

ក្រុងព្យុងយ៉ាងបាននិយាយថា ភ្នាក់ងារ CIA របស់អាមេរិកបានឱ្យមនុស្សតាងឈ្មោះ គីម រៀបចំធ្វើឃាត លោក គីម ជុងអ៊ុន ។

ការចោទប្រកាន់របស់កូរ៉េខាងជើងបានធ្វើឡើងតាមរយៈក្រសួងសន្ដិសុខរដ្ឋរបស់ប្រទេសនេះដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ទី៥ឧសភា ។ តែបែបនេះ សហរដ្ឋអាមេរិកច្រានចោលការចោទប្រកាន់នេះ។

ការចោទរបស់ក្រុងព្យុងយ៉ាងស្របពេលអាមេរិកបានបញ្ចូនកកុម្ម៉ង់ដូពិសេសមួយក្រុមទៅកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី ៣ ឧសភា ដែលកងកម្លាំងពិសេសនេះ ត្រូវដាក់ឱ្យចូលស៊ើបការនិងវាយប្រហារលើការដ្ឋានអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។BBC

 

Share

Image
Image
Image