en     km
en     km

បារាំង​ ៖​ យុទ្ធនាការ​បោះ​ឆ្នោត​បិទ​បញ្ចប់​ថ្ងៃនេះ​ បេក្ខជន​ Macron​ នៅ​បន្ត​នាំមុខ​

Share

នៅសល់ ២ថ្ងៃទៀត ប៉ុណ្ណោះការបោះឆ្នោត ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នឹងចាប់ផ្ដើម ខណៈនេះ បេក្ខជន ២រូប បានឈានដល់ទឹកផ្ដាច់ព្រ័ត្រ តែការស្ទង់មតិមួយបង្ហាញថា បេក្ខជន Emmanuel Macron ជាអ្នកនិយមកណ្ដាល បាននាំមុខ អ្នកប្រកាន់ឆ្វេង គឺលោកស្រី Marine Le Pen។
cron
ការធ្វើយុទ្ធនាការរបស់ បេក្ខជន២រូបនេះ ត្រូវបិទបញ្ចប់នៅថ្ងៃទី៥ ឧសភានេះ មុន២ថ្ងៃនៃការបោះឆ្នោត ថ្ងៃអាទិត្យ ទី៧ ឧសភា។ លោកស្រី Marine Le Pen មកពី គណបក្សរណសិរ្យជាតិ (FN) បានធ្វើការឃោសនា យ៉ាងខ្លាំង។ តែបើយោងតាមការស្ទុះមតិមួយ ដោយសារព័ត៌មាន L’Express  លោក Emmanuel Macron នាំមុខលោកស្រី Le Pen  ៦២ភាគរយ។
តែតាមការស្ទង់មតិមួយទៀតដែលចុះផ្សាយដោយ បណ្ដាញផ្សាយព័ត៌មាន BBC លោក Macron នាំមុខ លោកស្រី៥៩ និង ៤១ភាគរយ។ ការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី២៣ មេសា ដែលមានបេក្ខជន ៧រូបគឺបេក្ខជន ២រូបនេះមានកាគៀកគ្នាបំផុត៕ BBC

Share

Image
Image
Image