en     km
en     km

វិភាគ៖តើអាមេរិកអាចប្រើឥទ្វិពលខ្លួនលើតំបន់អាស៊ានបានវិញទេ ករណីកូរ៉េខាងជើង?

Share

តាមរយៈការអញ្ជើញ មេដឹកនាំប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ព្រមទាំង ជំនួបពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន និង សម ភាគីអាមេរិក ដែលបានប្រព្រឹត្តទៅវ៉ាស៊ិនតោនកាលពីថ្ងៃទី៣មេសា គេអាចមើលឃើញថា សហរដ្ឋអាមេរិកក្រោម ការដឹក នាំរបស់គណបក្សសាធារណរដ្ឋ ចាប់ផ្ដើមប្រើឥទ្វិពលខ្លួនលើតំបន់អាស៊ានឡើងវិញក្រោមហេតុផលនៃ បញ្ហា កូរ៉េខាងជើង។

សហរដ្ឋអាមេរិកហាក់ថយឥទ្ធិពលលើ តំបន់អាស៊ាន ខណៈមហាអំណាចនេះ ក្រោមការដឹកនាំរបស់លោក អូបាម៉ា នៃ គណបក្សប្រជាធិបតេយ្យ ដែលជាទូទៅ មើលឃើញថា បានប្រើប្រាស់ឥទ្ធិពលតិចតូច ដែលជាការពិតករណីចិនប្រើឥទ្ធិ ពលខ្លួន ដោយសារជម្លោះដែនសមុទ្រ។

តើ លោក ដូណាល់ត្រាំ អាចមានឥទ្ធិពលច្រើនទេ លើ សមាគមអាស៊ាន ក្រោម ហេតុផល កូរ៉េខាងជើង?

លោក ដូណាល់ត្រាំ(ស្តាំ) ប្រធានាធិបតីអាមេរិក និងលោក ស៊ី ជិនពីង(ឆ្វេង) ប្រធានាធិបតីចិន។
លោក ដូណាល់ត្រាំ(ស្តាំ) ប្រធានាធិបតីអាមេរិក និងលោក ស៊ី ជិនពីង(ឆ្វេង) ប្រធានាធិបតីចិន។

ស្ទើរតែមួយទសវត្សហើយ ដែលអាមេរិក ចាប់នេះ បន្តិច ចាប់នោះបន្តិច មិនចំត្រង់ណា ក្នុងការ ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន មក លើតំបន់អាស៊ាន។សមាគមនេះមាន១០ប្រទេស តែសមាជិក ដែលអាមេរិកពិបាកធ្វើការបញ្ចុះបញ្ចូលឱ្យ ស្ថិតក្រោមឥទ្ធិពល របស់ខ្លួន មានដូចជា កម្ពុជា ឡាវនិងភូមា ជាដើម ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ សមាជិក២ទៀត ដែលធ្វើឱ្យក្រុងវ៉ាស៊ីន តោនព្រួយបារម្ភពីការឃ្លាតឆ្ងាយពីអាមេរិក គឺ ប្រទេសថៃនិង ហ្វីលីពីន។ មេដឹកនាំប្រទេស ២ នេះ ហាក់មានទំនោរទៅរក ចិន។

ក្រោយពីឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារ នៅខែឧសភាឆ្នាំ ២០១៤ លោកឧត្តមសេនីយ ប្រាយុទ្ធច័ន្ទអូចា ប្រកាសងាក ខ្លួនទៅរកចិន គឺបន្ទាប់ពីអាមេរិកថ្កោលទោសមេដឹកនាំយោធារូបនេះករណីផ្ដួលរំលំ រដ្ឋាភិបាលប្រជាធិបតេយ្យ ។

ដោយសាររឿងនេះ រដ្ឋាភិបាលថៃ បានសម្រេចធ្វើសមយុទ្ធយោធាជាមួយចិន នៅពេលអាមេរិក ព្យូរជំនួយយោធារបស់ខ្លួន ។ ដូចគ្នានេះដែរ សម្រាប់ប្រធានាធិបតី ឌូទើតតេ នៃប្រទេសហ្វីលីពីនគ្រាន់តែ បានចូលកាន់តំណែង ក៏ប្រកាសងាក់ខ្លួន គាំទ្រចិន ទោះជាក្រុងម៉ានីលមាន សិទ្ធិមានប្រៀបលើការកាន់តំបន់ជម្លោះនៅ ដែនទឹកនៃប្រជុំកោះ ស្ពា្រតលី ក៏ដោយ តែប្រទេសកាតូលិកមួយនៅអាស៊ីអាគ្នេយ៌នេះ ពុំបានប្រើសិទ្ធិតាមការបង្គាប់របស់តុលាការមជ្ឈិត្តការអន្តរជាតិនោះទេ។

ដោយសាររឿងនេះហើយមើលទៅដែល គេថាឥទ្ធិពលអាមេរិកនៅអាស៊ីហាក់ធ្លាក់ចុះបន្តិចកាលពីរដ្ឋការលោក អូបាម៉ា មក ពីគណបក្សប្រជាធិបតេយ្យ។

ករណីកូរ៉េខាងជើងនាំឱ្យរដ្ឋការលោកត្រាំចាប់ផ្ដើមពង្រឹងឥទ្ធិពលរបស់ខ្លួនឡើងវិញ

n-koren-thum

ខណៈក្រុងប៉េកាំងចុះខ្សោយ ឥទិ្ធពលរបស់ខ្លួនបន្តិច ដោយសារក្រុងព្យុងយ៉ាងមិនស្ដាប់បង្គាប់ ដែលនៅតែ បាញ់បង្ហោះកាំ ជ្រួចបំពាក់ដោយក្បាលនុយក្លេអ៊ែរ នាំឱ្យអាមេរិក រូតរះពិនិត្យមើល ឥទ្ធិពលរបស់ខ្លួនជាថ្មីឡើងវិញ ទាក់ទិនតំបន់អាស៊ាន។ តែគេថាស្របពេល ក្រុងព្យុងយ៉ាង ទទូចសុំសមាជិកអាស៊ាន ជួយខ្លួនដើម្បីប្រឆាំងអាមេរិក ។

ទំនងដោយសារហេតុផលនេះហើយ ដែលសេតវិមាន បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន បូកអាមេរិក ដែល បានប្រព្រឹត្តទៅនៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ៣ ឧសភា។ ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនេះ បាននាំឱ្យមានការចាប់ អារម្មណ៍ អំពី ការទាញយកប្រយោជន៍ពីសមាគមអាស៊ាន ដោយ សារបញ្ហាអាវុធនុយក្លេអ៊ែររបស់ ក្រុងព្យុងយ៉ាង។

រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលក្នុងឋានៈជាម្ចាស់ផ្ទះ បានបញ្ជាក់ថា ទំនាក់ទំនងអាមេរិក-អាស៊ានក្នុងរដ្ឋការរបស់ លោក ដូណាល់ត្រាំ គឺជាអាទិភាពមួយដ៏សំខាន់ ព្រោះក្រុងវ៉ាស៊ិនតោនចាត់ទុកសមាគម អាស៊ាន ជាដៃគូយុទ្ធិសាស្រ្តក្នុងការពង្រឹង សន្តិសុខតំបន់និងសហប្រតិបត្តិការទ្វេភាគី។

កិច្ចប្រជុំអាមេរិក-អាស៊ាន លើកនេះ គឺជាការប្រារព្ធខួប៤០ឆ្នាំនៃ ទំនាក់ទំនងទ្វេភាគី ដែលលោករដ្ឋមន្ត្រី អះអាងថា វានាំឲ្យ មានតំបន់មានស្ថិរភាព ក្នុងការអភិវឌ្ឍ។ ប៉ុន្តែសេចក្តីថ្លែងការដែលត្រូវបានផ្សព្វផ្សាយក្រោយពីកិច្ចប្រជុំ បាននិយាយយោង ទៅលើស្ថានភាពដ៏តានតឹងនៅលើឧបទ្វីប កូរ៉េ ដែលលោក Tillerson អះអាងថាដោយសារតែ ក្រុងព្យុងយ៉ាង បំភាយ អាវុធ នុយក្លេអ៊ែរ។ ដោយសាររឿងនេះបាននាំឲ្យ ថ្នាក់រដ្ឋមន្រ្តីការបរទេសអាមេរិក-អាស៊ាន សម្រេចចេញសេចក្តីថ្លែងការណ៍រួម ដើម្បីពង្រឹងសន្តិភាពក្នុងតំបន់ និងបង្ខំឲ្យប្រទេសពាក់ព័ន្ធ ព្យាយាមគោរពច្បាប់អន្តរជាតិឲ្យបានច្រើនបំផុត ស្របពេល ដែល រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានបង្ហាញការព្រួយបារម្ភអំពីជម្លោះលើឧបទ្វីបកូរ៉េ។

តាមរយៈកិច្ចប្រជុំនេះ នាំឲ្យ អាមេរិក និយាយអំពីជម្លោះដែន សមុទ្រជាមួយចិន

សមុទ្រចិនខាងត្បូង។ រូបភាព៖ Reuters
សមុទ្រចិនខាងត្បូង។ រូបភាព៖ Reuters

ឆ្លៀតឱកាសនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកបានបង្ខំឲ្យរដ្ឋមន្រ្តីការបរទេសអាស៊ាន ព្យាយាមឲ្យបាននូវការ បង្កើតក្រមប្រតិបត្តិ សមុទ្រស្តីពីសមុទ្រចិនខាងត្បួងដែលកំពុងមានជម្លោះ  រវាងសមាជិកអាស៊ាននិង ចិន ។ លោក រដ្ឋមន្រ្តី Tillerson បានលើកឡើងថា តំបន់ខ្សែទឹកអន្តរជាតិ នៃសមុទ្រចិនខាងត្បូង គឺជា ផ្លួវនាវាចរណ៏អន្តរជាតិដែលប្រទេសណា ក៏អាចឆ្លងកាត់ទីនោះបានដែរ។ លោកថា ក្រមប្រតិបត្តិសមុទ្រ គឺជាផែនទីចង្អុលផ្លូវមួយនៃដំណោះស្រាយផងដែរ។

នេះជាផ្នែកមួយដែលគេថាសហរដ្ឋអាមេរិកដែលក្រោម ការដឹកនាំរបស់លោក ត្រាំ មកពីគណបក្សសាធារណរដ្ឋកំពុង ព្យាយាម បន្ថយឥទ្ធពលក្រុងប៉េកាំងនៅអាស៊ីអាគ្នេយ៌ ដោយមើលឃើញថា មហាអំណាចចិន ថយឥទ្ធិពល លើ ក្រុងព្យុងយ៉ាង។

ការអញ្ជើញមេដឹកនាំ ហ្វីលីពីន ថៃ និង សិង្ហបុរី ទៅជួបលោកត្រាំអំពីរឿងកូរ៉េខាងជើង គឺជាយុទ្ធសាស្ត្រថ្មីមួយទៀត

ទាំង នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចន្ទអូចា នាយករដ្ឋមន្ត្រី សិង្ហបុរីលី សៀងលុង និង ប្រធានាធិបតី ហ្វីលីពីន ឌូទើតតេ សុទ្ធ តែបាន យល់ព្រមហើយ ទៅជួបលោកត្រាំ នៅសេតវិមាន ដែល ប្រធានបទគឺបញ្ហា ប្រទេស កូរ៉េខាងជើង។

ក្នុងហេតុផលនេះ បាននាំឱ្យអាមេរិក លូកដៃចូលប្លុកអាស៊ាន ខ្លាំងជាងរដ្ឋការលោកអូបាម៉ា។ ដោយសាររឿងនេះ គេអាច គិតថា ក្រុងវ៉ាស៊ីនតោន អាចឆ្លៀត ពង្រឹងអំណាច យោធារបស់ខ្លួនឡើងវិញ នៅតំបន់អាស៊ាន ក្រោមហេតុផល សន្តិសុខ តំបន់ ករណី សង្រ្គាម អាចកើតឡើងរវាងអាមេរិកនិងកូរ៉េខាងជើង។បន្ថែមលើសនេះ គេអាច ពិនិត្យមើលផងដែរ ប្រទេស មួយចំនួនដែលនៅបន្តក្រោមឥទ្ធិពលចិន។ ដូចជា កម្ពុជា -ឡាវ និងម៉ាឡេស៊ីជា ដើម។

 

ប្រទេសទាំង ៣ នេះ ត្រូវគេពិនិត្យឃើញថា នៅតែ ឃា្លតឆ្ងាយ ចំណងទាក់ទង រឹងមាំជាមួយអាមេរិក ។ តែយ៉ាងណាក៏ដោយ វៀតណាម និងភូមា ដែលធ្លាប់ ទទួលឥទ្ធិពលចិន ហាក់ងាកចេញពីចិនបន្តិចហើយ ។ ប្រទេសភូមាបច្ចុប្បន្ន ដឹកនាំ ដោយ គណបក្សប្រឆាំង របស់លោកស្រីអ៊ុងសានសូជី ដែលមាននិន្នាការ ទៅរកអាមេរិក ហើយ ចំណែកវៀតណាម ទោះជាប្រកាន់ របប សង្គមនិយម តែ ប្រទេសមួយនេះ ចាប់មានទំនងទំនងល្អកាន់តែខ្លាំងជាមួយអាមេរិក ដោយសារតែ មានជម្លោះ សមុទ្រចិនខាងត្បូងជាមួយចិន។  និយាយរួមទៅគេអាចសន្និដ្ឋានថា អាមេរិកអាចប្រើឥទ្វិពលខ្លួនលើតំបន់អាស៊ានបានវិញ ករណីកូរ៉េខាងជើង៕

 

Share

Image
Image
Image