en     km
en     km

កម្ពុជាច្រានចោលព័ត៌មានដែលថាឡាវរំលោភទឹកដីតាមបន្ទាត់ព្រំដែន

Share

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា ច្រានចោលព័ត៌មានដែលថា យោធាឡាវបានបន្ថែមកម្លាំង និងជីកលេណដ្ឋានតាម បន្ទាត់ព្រំដែន ស្ថិតត្រង់ចំណុច អូរតាង៉ាវ និងអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិ
សេចក្តីថ្លែងការណ៍ក្រសួងការពារជាតិ

ការច្រានចោលព័ត៌មាននេះ បន្ទាប់ពី មានសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃព្រហស្បត្តិ៍ដែលថារដ្ឋបាលទីក្រុងវៀងចន្ទ័ បានបន្ថែមកម្លាំងលើចំណុចព្រំដែនរួមនៃប្រទេសទាំងពីរ។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានហៅសេចក្តីរាយ ការណ៍នោះថា« ជាដំណឹងគ្មានមូលដ្ឋានច្បាស់លាស់និងជាដំណឹង ដែល មានចេតនាញុះញង់»។

អ្នកនាំពាក្យរូបនេះបន្តថា កងកម្លាំងយោធាកម្ពុជាបានឈរជើងយ៉ាងរឹងមាំ មិនអនុញ្ញាតឱ្យប្រទេសឡាវ ឬបរទេសជិតខាង ណាអាចរំលោភទឹកដីកម្ពុជានោះទេ។

ប្រទេសកម្ពុជា មានព្រំដែនគោកជាប់ជាមួយប្រទេសឡាវ ប្រវែង ៥៤០គីឡូម៉ែត្រ។  បច្ចុប្បន្នប្រទេសទាំងពីរបោះបង្គោល ព្រំដែនរួមបានចំនួន ១២១បង្គោល ដែលស្មើប្រមាណ ៨៤ភាគរយ។ មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា ចំណុចដែលសេស សល់មិនទាន់បោះរួច គឺឋិតក្នុងខែត្រព្រះវិហារ និងខែត្រស្ទឹងត្រែង៕

Share

Image
Image
Image