loader

ក្រសួង​ព័ត៌មានស្នើ​ឲ្យ​ស្វែងរក​ភស្តុតាង​សម្រាប់​ការដាក់ពិន័យកញ្ញា ដេននី ក្វាន់

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារិទ្ធ  បានស្នើឲ្យមានការបង្ហាញភស្តុតាងច្បាស់លាស់ សំរាប់ការដាក់ ពិន័យតារាសម្តែងស៊ិកស៊ី កញ្ញា ដេននី ក្វាន់។

កញ្ញា ដេននី ក្វាន់ តារាបង្ហាញម៉ូតដែលល្បីថា ស្លៀកពាក់ស៊ិកស៊ី។
កញ្ញា ដេននី ក្វាន់ តារាបង្ហាញម៉ូតដែលល្បីថា ស្លៀកពាក់ស៊ិកស៊ី។

ក្រសួងវប្បធម៌កាលពីចុងខែ បានសម្រេចហាមឃាត់តារាសម្តែងរូបនេះ មិនឱ្យសម្ដែងក្នុងរយៈពេល ១ឆ្នាំ។ រាប់ទាំងការថត ស្ពត នឹងឡើងសម្តែងតាមស្ថានីយ៍ទូរទស្សន៍នានាទៀតផង។

លោករដ្ឋមន្ត្រី ខៀវ កញារិទ្ធ បានសរសេរក្នុងទំព័រហ្វេសប៊ុកកាលពី មិលម៉ិញថា លោកមិនដែលស្គាល់សិល្បការនីរូបនេះទេ «ហើយក៏មិនឈឺក្បាលរឿងនាងស្លៀកពាក់នៅក្រៅឆាករបស់នាងនោះដែរ» តែការហាមឃាត់ការសំដែងរបស់នាង «ត្រូវ មានភស្តុតាងច្បាស់លាស់ (ក្រោយការណែនាំហើយ)»។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោយពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជូនលិខិតដាក់ពិន័យនោះ ទៅកាន់ក្រសួងព័ត៌មានផងដែរ ដើម្បីឲ្យក្រសួងសាម៉ីនេះបញ្ជ្រាបការដាក់ពិន័យលើកញ្ញា ឌេននី ក្វាន់ ដល់បណ្តាស្ថានីយ៍ ទូរទស្សន៍នានា៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ[...]

ក្រសួងព័ត៌មានទាមទារឱ្យខេមបូចាកែតម្រូវអត្ថបទខ្លួនដោយព្រមានចាត់វិធានការផ្លូវច្បាប់

អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ[...]

សត្វផ្សោតឈ្មោលមួយក្បាលក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងបានស្លាប់

ភ្នំពេញ៖ គេប្រទះឃើញផ្សោតឈ្មោលមួយក្បាលបានស្លាប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x