en     km
en     km

កម្ពុជាប្រតិកម្មសហភាពអឺរ៉ុបដែលទាមទារដោះលែងអ្នកការពារសិទ្ធិមនុស្ស

Share

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា ប្រតិកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាថា កំពុងជ្រៀតជ្រែក និងរំលោភកិច្ចការផ្ទៃក្នុង របស់កម្ពុជា ពាក់ព័ន្ធការឃុំខ្លួនមន្រ្តីសិទ្ធិមនុស្ស។

រូបមន្រ្តីអាដហុកចេញពីតុលាការ ក្រោយពីតុលាការសម្រេចបន្តឃុំខ្លួន៦ខែទៀតលើមន្រ្តីទាំង ៥ នាក់ នៅថ្ងៃទី២៧ មេសា នេះ។
រូបមន្រ្តីអាដហុកចេញពីតុលាការ ក្រោយពីតុលាការសម្រេចបន្តឃុំខ្លួន៦ខែទៀតលើមន្រ្តីទាំង ៥ នាក់ នៅថ្ងៃទី២៧ មេសា នេះ។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងក្រោយពេលសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអំពាវនាវឲ្យមាន ការដោះលែងមន្រ្តីការពារសិទ្ធិមនុស្សអាដហុក ៤ រូប និង អគ្គលេខាធិការរង គ.ជ.ប ដែលកំពុងឃុំខ្លួន។

អ្នកទាំង ៥ នេះ រួមមានលោកស្រី លឹម មុនី លោក ណៃ វ៉ងដា លោក នី សុខា និងលោក យី សុខសាន្ត រួមទាំងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្រ្តីអង្គការអាដហុកផងដែរនោះ។

សេចក្តីថ្លែងការណ៍របស់ សហភាពអឺរ៉ុប បានហៅការបន្តឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សនេះថា ជាការធ្វើឡើងតាមអំពើចិត្ត។

ដោយមិនយល់ស្របនឹងសហភាពអឺរ៉ុប ក្រសួងការបរទេសកម្ពុជាបានទង្វើនេះថា កំពុងជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងរបស់ កម្ពុជា ដោយអះអាងថា សំណុំរឿងនេះគឺជាការអនុវត្តន៍នីតិវិធីរបស់តុលាការកម្ពុជាសុទ្ធសាធ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានលើកឡើងពីកាតព្វកិច្ច របស់ស្ថានទូតប្រទេស ដោយត្រូវគោរពអនុ សញ្ញាទីក្រុង វីយ៉ែន ស្តីពីទំនាក់ទំនងការទូមាត្រា ៤១(១) ដែលចែងថា រាល់បេសក កម្មទាំងអស់មានកាតព្វកិច្ចគោរព ច្បាប់ និងបទបញ្ជានានារបស់រដ្ឋដែលខ្លួនតាំង នៅហើយពួកគេមានកាតព្វកិច្ចមិនលូកដៃជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងរបស់រដ្ឋនោះ ឡើយ។

ក្រសួងការបរទេសកម្ពុជា បានស្នើប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា គោរពឲ្យបានហ្មត់ចត់ចំពោះកាតព្វកិច្ចរបស់ខ្លួន ដូចដែលមានចែងនៅក្នុងអនុសញ្ញាទីក្រុងវីយ៉ែន។

សហភាពអឺរ៉ុប បានទាមទារឱ្យដោះលែងដោះលែងអ្នកទាំង ៥ រូបនេះ គឺបន្ទាប់ពីតុលាការសម្រេចពន្យារការឃុំខ្លួនពួកគេ ៦ ខែបន្តទៀតក្នុងករណីរង់ចាំសវនាការជំនុំជម្រះក្តី។

មន្រ្តីសិទ្ធិមនុស្សទាំង ៤ រូបនិងលោក នី ចរិយា ត្រូវបានតុលាការឃុំខ្លួនអស់រយៈពេល ១ ឆ្នាំហើយ គិតចាប់តាំងពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី មិនឲ្យឆ្លើយការពិតពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរវាងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងកញ្ញាខុម ចាន់តារាទី ហៅស្រី មុំ៕

Share

Image
Image
Image