en     km
en     km

ក្រុម​និស្សិត​បាន​រក​ឃើញ​ភាព​អវិជ្ជមាន​ជា​ច្រើន​នៅ​ថ្នាក់​មូលដ្ឋាន​ឃុំ​សង្កាត់​

Share

ភ្នំពេញ ៖ ក្រោយពីការចុះទៅសិក្សាស្រាវជ្រាវអស់រយៈពេលមួយសប្តាហ៍ក្នុងខេត្តចំនួនប្រាំក្រុមនិស្សិតបានរកឃើញថា សមត្ថភាព មន្ដ្រីឃុំសង្កាត់ នៅមានកំរិត មិនខ្វាយខ្វល់ចំពោះការអភិវឌ្ឃនៅថ្នាក់មូលដ្ឋានឡើយ។ ហើយមានការចុះសំបុត្រកំណើតដល់ជន ជាតិវៀតណាមដោយខុច្បាប់ជាដើម។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថាក្រសួងអាចនឹងចាត់វិធានការប្រសិនបើររកឃើញកំហុសរបស់មន្ត្រីមូលដ្ឋានទាំងនោះ។

nec-30

 

បើទោះជាឃុំ-សង្កាត់នៅថ្នាក់មូលដ្ឋានមានតួនាទីសំខាន់ក្នុងការបំរើសេវាសាធារណៈ យ៉ាងណាក៏ដោយ ក៏អាជ្ញាធរឃុំ-សង្កាត់ នៅក្នុងប្រទេសកម្ពុជា ហាក់នៅមានកំរិតក្នុងការចូលរួមអភិវឌ្ឍឃុំ-សង្កាត់ របស់ខ្លួន។ នេះបើតាមរបាយការណ៍ស្រាវជ្រាវបឋម ១០០រាត្រី ស្ដីអំពីស្ថានភាពឃុំសង្កាត់នៅប្រទេសកម្ពុជាដែលចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ទី ៤ខែឧសភានេះ។

នៅក្នុងរបាយការណ៍កម្រាស់ ១៥ទំព័រដដែលនេះ បានបង្ហាញទៀតថា មានកត្ដារួមផ្សំជាច្រើនដែលបាននាំអោយដំណើរការអភិវឌ្ឍន៍យឺតយ៉ាវក្នុងឃុំ-សង្កាត់ ក្នុងប្រទេសកម្ពុជា ដូចជា ការរើសអើងចំពោះគណបក្សនយោបាយ ការលាក់បាំងព័ត៌មាន សមត្ថភាពមេឃុំចៅ-សង្កាត់ បញ្ហាធនធានមនុស្ស បញ្ហាធនធានថវិការ ការរើសអើងចំពោះពលរដ្ឋ វប្បធម៌បំបែកបំបាក់ ការទាញយកធនធានធម្មជាតិ និងបញ្ហាប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានជាដើម។

ហេតុដូច្នេះហើយ ក្រុមការងារ ១០០រាត្រី ដែលបង្កើតឡើងដោយសពលោកបណ្ឌិតកែម ឡី បានស្នើរអោយមេឃុំ -ចៅសង្កាត់ រាជរដ្ឋាភិបាលគណបក្សនយោបាយស្វែងរកអោយឃើញនៅមេឃុំ -ចៅសង្កាត់ ដែលធ្វើកិច្ចការខុសច្បាប់មួយចំនួនដូចជាធ្វើសៀវភៅគ្រួសារ សំបុត្រកំណើតអោយជនជាតិវៀតណាមដែលតាំងលំនៅមិនទាន់ស្របច្បាប់ជាដើម។

ជុំវិញរឿងនេះដែរ នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងថា នឹងចាត់ការទៅតាមច្បាប់ប្រសិនបើរកឃើញថាមានអំពើពុករលួយកើតមាននៅថ្នាក់ឃុំ សង្កាត់ទាំងនោះ។

លោក ខៀវ សុភ័គ៖ « បាទ!អាណិងយើងមានច្បាប់ផោះគេក្មួយ យើងមានច្បាប់ផោះគេ មានភាពតានតឹងលើច្បាប់ តែយ៉ាង ណាក៏ដោយយើងធ្វើដែលតម្រូវដែលបង្គាប់ឲ្យយើងធ្វើនោះទៅ បាទ។ ឧទាហរណ៏បើគាត់មានភាពពុករលួយ យើងអាចធ្វើបានតើ មិនមិនអត់ទេ ដូចថា មេឃុំដូចថាយើងត្រូវដកចេញពីមុខតំណែង យើងមានយើងមិនអត់ទេ គ្រាន់តែពេលយើងដកចេញពីតំណែងយើងមិនបានទៅប្រកាសអី ទេ ព្រោះអនេះការដោះដូរ អញ្ជឹងគឹយើងប្រើពាក្យថាទុកមុខមាត់ឲ្យអញ្ជឹងណា៎»។

គួរបញ្ជាក់ដែរថា ក្នុងរបាយការណ៍របស់ក្រុមនិស្សិតដែលមានកម្រាស់ ១៥ទំព័រ បានបង្ហាញថា ឃុំសង្កាត់មានតួនាទីតិចតួចបំផុតក្នុងការចូលរួមអភិវឌ្ឍនៅថ្នាក់មូលដ្ឋានដោយសារថវិការវិភាជន៍រាជរដ្ឋាភិបាល មានចំនួនតិច៕

Share

Image
Image
Image