loader

ក្រសួង​មហាផ្ទៃ​មិន​ទាន់​មានវិធាន​ការ​ចំពោះលោក ជុន ច័ន្ទបុត្រ នៅឡើយ(មានសំលេង)

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃនេះថា នៅមិនទាន់មានវិធានការបន្ថែមទៀតយ៉ាងណាចំពោះនាយករងវិទ្យុអាស៊ីសេរី លោកជុន ចន្ទ័បុត្រនៅឡើយទេ។ លោកជុន ចន្ទ័បុត្រ ត្រូវតុលា ការចេញដិកាចាប់ខ្លួនកាលពី ដើមសប្តាហ៍នេះ។

លោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ ចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាមួយនិយាយអំពីច្បាប់របបសារព៏ត៌មាននៅសណ្ឋាគារសាន់វេ ក្រុងភ្នំពេញ ។
លោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ ចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាមួយនិយាយអំពីច្បាប់របបសារព៏ត៌មាននៅសណ្ឋាគារសាន់វេ ក្រុងភ្នំពេញ ។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ០៤ ឧសភានេះថា ក្រសួងនៅមិន ទាន់ចាត់វិធានការបែបណាដើម្បីនាំខ្លួនលោក ហួត វុទ្ធី ដែលគេស្គាល់ថា ជុន ចន្ទ័បុត្រ នាយករងវិទ្យុអាស៊ីសេរី នៅឡើយ។

សេចក្តីអះអាងនេះធ្វើឡើងពីរថ្ងៃក្រោយ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញចេញដីកានាំខ្លួនលោក ហួត វុទ្ធី មកសាកសួរ ក្នុងករណីដែលលោកបានបន្លំខ្លួនចូលពន្ធនាគារព្រៃស ដោយគ្មានការអនុញ្ញាត។

លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បញ្ជាក់ថា កងសមត្ថកិច្ចប៉ូលិសបានទទួលលិខិតបញ្ជារបស់តុលាការរួចហើយ ដើម្បីនាំខ្លួន នាយករងវិទ្យុអាស៊ីសេរី ប៉ុន្តែនៅមិនទាន់មានចំណាត់ការបែបណានៅឡើយ។

លោកបន្ថែមថា ក្រសួងមហាផ្ទៃក៏មិនបានស្នើសុំកិច្ចសហការពីក្រសួងការបទេសអាមេរិកដែរ។

«ខ្ញុំគិតថា ប្រសិនបើយើងសុំឱ្យគេចាប់ខ្លួន ក៏ក្រសួងការបរទេសអាមេរិក ឬសមត្ថកិច្ចអាមេរិកគេមិនធ្វើដែរ ព្រោះគេមិនចាប់ជនជាតិអាមេរិកាំក្លែងក្លាយហ្នឹងមកឱ្យយើងនោះទេ»

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្រ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្រ ។

លោក ហួត វុទ្ធី ដែលគេស្គាល់ឈ្មោះក្រៅ ជុន ច័ន្ទបុត្រ មានសញ្ជាតិអាមេរិក។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញមិនធ្វើអត្ថាធិប្បាយក្នុងករណីនេះទេ។

ក្នុងការឆ្លើយតបនឹងសារអេឡិកត្រូនិកឬអ៊ីម៉ែលរបស់វិទ្យុស្ត្រី FM១០២  លោក ជេ រ៉េម៉ិន   សុំមិនធ្វើអត្ថាធិប្បាយឡើយ ដោយ បង្វែរសំណួរទៅកាន់វិទ្យុអាស៊ីសេរីនិងអាជ្ញាធរកម្ពុជា។

កាលពីថ្ងៃទី០២ ឧសភា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបញ្ជាឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួនលោកហួត វុទ្ធី ឬ ជុន ច័ន្ទបុត្រ ដើម្បីសាកសួរដំណើររឿង ផ្តល់សេចក្តីប្រកាសដោយភូតភរ បន្លំខ្លួនចូលពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ មេសា ។ ដីកាបញ្ជាឱ្យនាំខ្លួននេះ ធ្វើឡើងនៅថ្ងៃតែមួយដែលលោក ជុន ច័ន្ទបុត្រ មិនបង្ហាញខ្លួនចំពោះមុខតុលាការតាមការ សន្យារបស់ខ្លួន។

បើសិនជាតុលាការរកឃើញទោសកំហុស លោកហួត វុទ្ធី អាចនឹងប្រឈមការជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ។

ការមិនបង្ហាញខ្លួនផ្ទាល់របស់លោក ជុន ច័ន្ទបុត្រ នេះ ធ្វើឱ្យតុលាការបានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោស ថា ជនសង្ស័យនេះមានចេតនាគេចវេសមិនចូលខ្លួនតាមការកោះហៅ និងមិនគោរពតាមសន្យារបស់ខ្លួនចំពោះអយ្យការ។

បើទោះបីលោក ជុន ច័ន្ទបុត្រ មិនចូលខ្លួន តែលោកបានផ្តល់សក្ខីកម្មក្នុងលិខិតមួយ តាមរយៈមេធាវីថា លោកចង់ចូលពន្ធនា គារដើម្បីចង់សាកសួរសុខទុក្ខសកម្មជនបក្សប្រឆាំង និងអ្នកមួយចំនួនតែប៉ុណ្ណោះ។ គាប់ជួនលោកបានដឹងថា តំណាងរាស្រ្ត បក្សសង្គ្រោះជាតិ គឺលោកស្រី មួរ សុខហួរ និងលោក ឡុង រី នឹងទៅសួរសុខអ្នកទាំងនោះ លោកក៏បានសុំតំណាងទាំងពីរ ទីជាមួយដែរ ដែលលោកអះអាងថា មិនបានបន្លំខ្លួនដូចការចោទនោះទេ។

សេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ចេញផ្សាយកាលពីថ្ងៃទី០១ ឧសភា សម្រេចថា នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសា ខ្មែរ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នឹងមិនវិលត្រឡប់ទៅប្រទេសកម្ពុជាវិញទេ ។ សេចក្តីថ្លែងការណ៍ដដែល សង្កាត់ធ្ងរថា អាជ្ញាធរបានជ្រើសរើសយកករណីប្រឆាំងលោក ជុន ច័ន្ទបុត្រ មកធ្វើជារឿងនយោបាយក្នុងចេតនាបង្វែរការចាប់ អារម្មណ៍ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលប្រកួតប្រជែងដ៏ស្វិតស្វាញនារដូវកាលបោះឆ្នោត។ ដូច្នេះអាស៊ីសេរី នៅតែប្រកាន់ជំហរថា លោក ហួត វុទ្ធី មិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់។ លោកក៏មិនបានលាក់អត្តសញ្ញាណជាអ្នកសារព័ត៌មាននោះដែរ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x