en     km
en     km

កូរ៉េខាងជើងព្រមានចិនថា នឹងជួបផលលំបាកធ្ងន់ធ្ងរ បើក្លាយជាជនក្បត់សម្ព័ន្ធភាព

Share

ភ្លាមៗបន្ទាប់ពីទីក្រុងប៉េកាំង បានធ្វើការព្រមានដកហូតផលប្រយោជន៍ទាំងអស់ពីទីក្រុងព្យុងយ៉ាង ឥឡូវនេះប្រទេសកុម្មុយនីសផ្ដាច់ការមួយនេះ បានព្រមានចៅហ្វាយរបស់ខ្លួនវិញដោយប្រាប់ថាបើក្រុងប៉េកាំងក្លាយជាជនក្បត់ គឺប្រទេសនេះនឹងជួបផលវិបាកធ្ងន់ធ្ងរបំផុត។

n-koren-thum

យោងតាមគេហទំព័រ Zero hedge.com ដែលស្រង់មកចុះផ្សាយអោយសារពត៌មាន Korea Times នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៤ឧសភានេះ បញ្ជាក់ថាក្រុងព្យុងយ៉ាងមិនអាចទទួលយកបានទេ ការព្រមានរបស់ទីក្រុងប៉េកាំង ដែលចង់ផ្ដាច់ផលប្រយោជន៍ដែលចាត់ទុកថា ទង្វើរនេះនាំអោយមានរឿងអាស្រូវជាមួយគ្នា។ ទីក្រុងព្យុងយ៉ាងបានព្រមានទៀតថា ការដាក់ទណ្ឌកម្ម ពីសំណាក់ទីក្រុងប៉េកាំងគឺជាការបំផ្លាញទំនាក់ទំនងជាមួយគ្នា ហើយរិតតែធ្វើឲ្យស្ថានការណ៍តាន់តឹងកាន់តែខ្លាំង។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានធ្វើអត្ថាធិប្បាយរបស់ខ្លួន ដោយហៅទីក្រុងប៉េកាំងថាកំពុងក្លាយខ្លួនជាជនក្បត់។នេះជាលើកដំបូងហើយ ដែលមានការផ្ទុះឡើងសង្គ្រាមពាក្យសម្ដី រវាងប្រទេសមហាមិត្តទាំងពីរនេះ ដែលមួយជាចៅហ្វាយ ហើយមួយទៀតជាកូនចឹងរបស់ខ្លួន។

ទីក្រុងប៉េកាំងបានព្យាយាមរក្សាពាណិជ្ជកម្មលួចលាក់ជាមួយទីក្រុងព្យុងយ៉ាង បើទោះជាមានការដាក់ទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិក៏ដោយ ប៉ុន្ដែអ្វីដែលនាំអោយមានការប្រើប្រាស់សង្គ្រាម ពាក្យសម្ដី ដាក់គ្នារវាងប្រទេសមហាមិត្តទាំងពីរនេះ គឺស្របពេលដែលអាមេរិក បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរថា នឹងធ្វើការវាយប្រហារដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ឥឡូវនេះស្ថានការណ៍យោធា នៅឧបទ្វីបកូរ៉េ កាន់តែធ្ងន់ធ្ងរឡើងៗ ប្រទេសចិនកាលពីថ្ងៃពុធម្សិលមិញ បានព្រមានឱ្យប្រជាជនរបស់ខ្លួន ឆាប់ចាកចេញពីប្រទេសកូរ៉េខាងជើងអោយអស់នៅថ្ងៃទី២០ឧសភា៕

Share

Image
Image
Image