en     km
en     km

អាមេរិកបានបញ្ជូនកងកុម្ម៉ុងដូពិសេសដើម្បីចូលទៅតំបន់អាវុធនុយក្លែអ៊ែរកូរ៉េខាងជើង

Share

មេបញ្ជាការកងកុម្ម៉ងដូពិសេសរបស់សហរដ្ឋអាមេរិក បានប្រាប់សមាជិកសភាកាលពីថ្ងៃពុធទី ០៣ ឧសភា ថាកងកំលាំង ប្រដាប់ការពិសេសឬគេហៅថា កងកុម្ម៉ងដូមួយក្រុមដែលមានគ្នា8ពាន់នាក់បានបញ្ជូនជាលើកដំបូងទៅកាន់ កូរ៉េខាង ត្បូងដោយពួកគេត្រូវស៊ើប ការណ៍យកពត៌មានអោយបានអំពីទីតាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

 លោកឧត្តមសេនីយ៍ Raymond Thomas
លោកឧត្តមសេនីយ៍ Raymond Thomas

លោកឧត្តមសេនីយ៍ Raymond Thomas បានប្រាប់គណៈកម្មការមួយនៃសមាជិក សភាថាកងកុម្ម៉ុងដូ ពិសេសនេះ អាច ធ្វើការវាយប្រយុទ្ធភ្លាមៗទៅលើទីតាំងអាវុធនុយក្លេអ៊ែរ ឬទីតាំងកាំជ្រួចរបស់កូរ៉េខាងជើង មុននឹងអាមេរិកបើកការវាយលុក ទ្រង់ទ្រាយធំ។

តាមលោកឧត្តមសេនីយ៍ Raymond Thomas កងកម្ម៉ុងដូ ទាំងនេះបានដាក់អោយយកការណ៍នៅទូទាំង ពិភពលោកគឺយ៉ាង តិច ៨០ ប្រទេសហើយសំរាប់កូរ៉េខាងជើងគឺជាករណីពិសេសជាងគេ ដែលកងកម្ម៉ុងដូ ពិសេសនេះត្រូវបំពេញភារកិច្ចរបស់ ខ្លួន អោយបានម៉ត់ចត់បំផុតដើម្បីធ្វើផែនទីចង្អុលទីតាំងវាយប្រហារ ដោយកាំជ្រួចទៅលើទីតាំងអាវុធនុយក្លេអ៊ែររបស់ កូរ៉េ ខាងជើង។

កាលពីថ្ងៃម្សិលមិញសហរដ្ឋអាមេរិកបានបញ្ជូនយន្ដហោះ Drone Global Hawk  ទំនើបបំផុតសំដៅហោះទៅ កូរ៉េខាងត្បូង និង ប្រទេសជប៉ុនមុននិងវាត្រូវហោះទៅកូរ៉េខាងជើងដើម្បីថតយករូបភាពនៃទីតាំងទាំងឡាយ ណាដែលនាំ អោយយន្ដ ហោះ និងកាំជ្រួចរបស់អាមេរិកបាញ់សំដៅទៅលើ។

យន្ដហោះឆ្លបយកការណ៍នេះអាចថតរូបក្រោមដីនិងទីកន្លែងទាំងអស់បានដោយវាអាចសំកាំងនៅលើអាកាសរហូតដល់ ៣០ ម៉ោង។

សកម្មភាពកងទ័ពរបស់សហរដ្ឋអាមេរិកចុងក្រោយនេះ បាននាំអោយរុស្ស៊ី និងប្រទេសចិន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពីការទាញទំលាក់កូរ៉េខាងជើងធ្លាក់ក្នុងសង្គ្រាមយ៉ាងច្បាស់ក្រលេក។ ការបញ្ជូននាវាចម្បាំង នាវាមុជទឹក នាវាពិឃាតរបស់ ទីក្រុងវ៉ាស៊ីនតោនបាននាំអោយមានការគិតថា ឧបទ្វីបកូរ៉េត្រូវតែធ្លាក់ចូលក្នុង សង្គ្រាម ហើយសង្គ្រាមនេះអាចជាសង្គ្រាម នុយក្លេអ៊ែរទៀតផង ព្រោះទីក្រុងព្យុងយ៉ាងបានរៀបចំខ្លួនដើម្បី ធ្វើសង្គ្រាមនុយក្លេអ៊ែររួចហើយ៕

Share

ព័ត៌មានទាក់ទង

Image