គេហទំព័រមួយដែលសិ្នតនឹងក្រសួងការបរទេសចិន បានចុះផ្សាយថា ទីក្រុង ប៉េកាំង បានបញ្ជូនលិខិតព្រមានចុងក្រោយ របស់ខ្លួន ទៅរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង អោយបញ្ឈប់ជាបន្ទាន់ការបាញ់កាំជ្រួចបំពាក់ដោយអាវុធនុយក្លេអ៊ែរ ហើយបើ ពុំនោះទេ ទីក្រុង ប៉េកាំង នឹងបញ្ឈប់សហប្រត្តិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មទាំងអស់រួម និងផលប្រយោជន៍ផ្សេងៗទៀត។
សេចក្ដីរាយការណ៍របស់គេហទំព័រ Zero hedge.com បានស្រង់ប្រភពពីក្រសួងការបទេសចិន កាលពីថ្ងៃពុធទី ៣ ឧសភាថា ទីក្រុង ប៉េកាំង បានសំរេចធ្វើការព្រមានទៅលើទីក្រុង ព្យុងយ៉ាង លើកនេះចាត់ទុកថា ជាលើកចុងក្រោយរបស់ខ្លួនអោយ ប្រទេសកុម្មុយនីសផ្ដាច់ការមួយនេះ បញ្ឈប់សកម្មភាពបង្ករសង្គ្រាមទាំងអស់ នៅលើឧបទ្វីបកូរ៉េ ហើយទទួលយកសេចក្ដី សំរេចដែលដាក់ចុះដោយក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។
ការព្រមានរបស់ទីក្រុង ប៉េកាំង ដូចនេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានទូរស័ព្ទទៅលោក ហ្ស៊ីជីភីញ ប្រធានាធិបតី ចិន អោយពិនិត្យមើលទង្វើរបស់កូរ៉េខាងជើងឡើងវិញ និងជាបន្ទាន់ដែលទីក្រុង វ៉ាស៊ីនតោន សង្ឈឹមថា ក្រុងប៉េកាំង មិនទាន់ ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើក្រុង ព្យុងយ៉ាង អស់នៅឡើយទេ។
តាមសេចក្ដីរាយការណ៍ពីប្រភពព័ត៌មានរបស់កូរ៉េខាងត្បូងទីក្រុង ព្យុងយ៉ាង បានរៀបចំបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ លើកទី ៦ របស់ខ្លួនជាថ្មីម្ដងទៀតហើយប៉ុន្ដែគេមិនអាចដឹងថានៅពេលណានោះទេ។
ករណីនេះនាំឲ្យសហរដ្ឋអាមេរិកបានព្រមានថា នឹងវាយលុកចូលទីក្រុង ព្យុងយ៉ាង ដើម្បីបញ្ចប់ការបំភាយអាវុធនុយក្លេអ៊ែរ របស់ប្រទេសឯកោមួយនេះ។
ប្រភព៖ Zero hedge.com