en     km
en     km

វិភាគ​៖​មុន​អា​មេ​រិ​ក​ធ្វើសង្គ្រាម​ អាសនៈ​របស់​កូរ៉េ​ខាងជើង​គួរ​ត្រូវ​បាន​ក្រុមប្រឹក្សា​UN​ព្យួរ​មួយ​រយៈ​(មានសំឡេង)

Share

កូរ៉េ៖ បើគេនិយាយពីប្រទេសកូរ៉េខាងជើ់ង គឺ គេត្រូវសួរថាតើ ប្រទេសផ្ដាច់ការមួយនេះ បច្ចុប្បន្ន ក្រោមការដឹកនាំ ដោយ ឥស្សរជនណា ហើយមកពីប្រភពណា។ ជាការពិតមេដឹកនាំវ័៍យក្មេង គឺគឹមជុងអ៊ុន។ លោក នួន បូរិន្ទ ជូនសេចក្ដីរាយការណ៍៖

 

គីមជុងអ៊ុន ?

លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង។
លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង។

គីម ជុងអ៊ុន ឆ្នាំនេះ មានអាយុ ៣៣ឆ្នាំ។ លោកបានឡើងកាន់តំណែង ជាប្រធានាធិបតី កូរ៉េខាងជើង នៅឆ្នាំ២០១១ បន្ទាប់ពីឪពុកលោកគឺលោកគីម ជុងអ៊ីល ទទួលមរណភាព។ លោកជាចៅលោកគីម អ៊ីល ស៊ុង ជាបិតាបដិវត្តកុំម្មុយនិស្តប្រទេសកូរ៉េខាងជើង ។

លោកគីម ជុងអ៊ុន ក៏ជាមេបញ្ជាការជាន់ខ្ពស់នៃកងទ័ព និងជាប្រធានគណបក្សពលករ ។ លោកបានទទួលបរិញ្ញបត្រចំនួន ២ គឺ ផ្នែករូបវិទ្យា និងមួយទៀតសញ្ញាបត្រAcademy យោធា។

មុនឡើងកាន់តំណែងតពីឪពុក លោក ជុង អ៊ុន កម្រចេញមុខជាសាធារណៈណាស់។ កិច្ចការទាំងឡាយច្រើនតែជារឿងសម្ងាត់។

លោកត្រូវបានចោទថា ពាក់ព័ន្ធឃាតកម្មបងប្រុសម្ដាយទីទៃ គឺ គីម ជុងណាំ ដែលស្លាប់ដោយការបំពុលនៅថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០១៧នេះនៅអាកាសយានដ្ឋានក្រុងកូឡាឡំពួរ ខណៈបុរសរូបនេះត្រៀមចាកចេញមកក្រុងម៉ាកាវប្រទេសចិន ទីលោកគេចខ្លួនដើម្បីសុវត្ថិភាព។ លោកក៏ត្រូវបានចោទថា បានបញ្ជាឱ្យសម្លាប់ឪពុកមា និងមេទ័ពមួយចំនួន ដែល មិនគោរពវិន័យ។

កូរ៉េខាងជើងបានក្លាយជាសមាជិក UN នៅឆ្នាំណា?

មុនបានក្លាយជាសមាជិកពេញក្រមខណ្ឌនៃអង្គការសហប្រជាជាតិ  ប្រទេសកូរ៉េខាងជើងបានត្រឹមជាអ្នកសង្កេតការណ៍ គឺនៅឆ្នាំ ១៩៧១ រហូតបានទទួលពេញសិទ្ធនៅឆ្នាំ១៩៩១ ដែលមានអាសនៈតំណាងរបស់ខ្លួននៅក្នុងបុរីញូវយ៉ក ដោយមានសិទ្ធិពេញមុខក្នុងការឡើងបកស្រាយឬការពារខ្លួន។

ប្រទេសកុម្មុយនិស្តមួយនេះ មានឈ្មោះ ថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ ចូល ជាសមាជិកពេញសិទ្ធភ្លាមប្រទេសកុម្មុយនិស្តបានបង្កជម្លោះជាមួយប្រទេសជិតខាង ជាពិសេសជាមួយប្រទេសបងប្អូនខ្លួន គឺ កូរ៉េខាងត្បុង ដោយគំរាម វាយលុកក្រុងសេអ៊ូល។

ការថ្កោលទោសពីក្រុមប្រឹក្សាសន្តិសុខ UN (UN Resolution )

un-01

បើរាប់ពីឆ្នាំ១៩៩៣មកប្រទេសដែលឡើងកាន់អំណាចពីជីតា មកឪ និងមកដល់ចៅ បានទទួលការថ្កោលទោស ១១ដងមកហើយ ។ ការថ្កោលទោសដោយការអនុម័តសេចក្ដីសម្រេច (Resolution) ទាំងនេះ  គឺ ដោយសារតែប្រទេសបាញ់កាំជ្រូចលើ ប្រទេសជិតខាង ហើយក្នុងនោះបានបាញ់សាកល្បងអាវុធនុយក្លែអ៊ែរដែលអង្គការសហប្រជាតិ ហាម ព្រោះជាអាវុធប្រល័យ លោក ។ អាវុធប្រភេទនេះ ត្រូវបានបាញ់ ចំនួន ៥លើកមកហើយ។ បន្ថែមលើនេះ ក្រុម ប្រឹក្សាសន្តុសុខ បានចេញសេចក្ដី សម្រេចថ្កោលទោស ករណីរំលោភសិទ្ធិមនុស្ស និងដាក់ពលរដ្ឋខ្លួនជាទាសករ។

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច

ដោយសារការរំលោភសិទ្ធិមនុស្ស និងការបាញ់កាំជ្រួចបំពាក់ដោយគ្រាប់នុយក្លេអ៊ែរ បាននាំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសផ្ដាច់ការមួយនេះ ដោយមិនឱ្យប្រទេសណាមួយមានមុខរបរ ពាណិជ្ជកម្ម ជាមួយប្រទេសនេះឡើយ។
ការហ៊ុំព័ន្ធពាណិជ្ជកម្មនេះនាំឱ្យរបបក្រុងព្យុងយ៉ាងលំបាក ក្នុងការទទួលបានចំណូលពាណិជ្ជកម្មមកផ្គត់ផ្គង់ជីវិភាពមន្ត្រីរដ្ឋការបុគ្គលិកយោធា។ តែបែបនេះក្ដី ប្រទេសនេះ ពឹងអាស្រ័យលើកសិកម្មរបស់ខ្លួន ហើយខ្លះទៀតមានពាណិជ្ជកម្មលួចលាក់ ខ្លះពីប្រទេសជាមិត្តជាពិសេស ចិន និងរុស្ស៊ី ហើយការលួចលក់អាវុធទៅឱ្យប្រទេសមួយចំនួននៅអាហ្វ្រិក។

កូរ៉េខាងជើងជាប្រទេសឯកោមួយ ឋានៈជាសមាជិកUN

ព្រោះតែករណីនេះ ហើយមើលទៅបានជាប្រទេសដឹកនាំដោយត្រកូលតែមួយនេះ ក្លាយជាប្រទេសឯកា គឺជារដ្ឋមួយមិនមានមុខមាត់ច្រើនទេនៅលើឆាកអន្តរជាតិ។ គេសង្កេតឃើញក្នុងពេលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បើកសន្និបាតនិយាយអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ គឺ សមាជិកចូលរួមប្រជុំ សឹងទាំងអស់ បោះឆ្នោតថ្កោលទោសយ៉ាងខ្លាំងដោយទទូចឱ្យអនុម័តនាំថ្នាក់មេដឹកនាំទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ករណីបទល្មើសប្រឆាំងមនុស្សជាតិ។

អាសនៈអង្គការសហប្រជាជាតិរបស់កូរ៉េខាងជើងអាចត្រូវបានព្យួរមួយរយៈ

បើទោះជាមិនទាន់មានចំណាត់ការថ្មីក៏ដោយ តែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចមានវិធានការច្រើនលើសពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៀតផង គឺដូចជាការ បង្គាប់ឱ្យមានកងកម្លាំងពហុសាសន៍ចូលទៅប្រទេសនេះ ដើម្បីជួយបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ ឬក៏សម្រេច ព្យួរអាសនៈរបស់ប្រទេសនេះនៅអង្គការសហប្រជាជាតិមួយរយៈ ដោយបង្គាប់ឱ្យប្រទេសក្រោមឆ័ត្ររបស់ខ្លួន ផ្អាកការទំនាក់ទំនងការទូតជាមួយ ក្រុងព្យុងយ៉ាង។

ការព្យួរអាសនៈនាំឱ្យអាមេរិកយកលេសធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើងមែនទេ?

north-korea-02

 

បើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចព្យួរអាសនៈកូរ៉េខាងជើងមែននោះ  អាចជាដើមហេតុមួយនាំឱ្យសហរដ្ឋអាមេរិក មានអំណាចទាំងកិច្ចការទូត និងមធ្យោបាយយោធា ខណៈប្រទេសសម្ព័ន្ធធំ រួមមាន ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស បារាំង និងអាល្លឺម៉ង់ អាច រុញសហរដ្ឋអាមេរិក បើកការវាយប្រហារលើរបបក្រុងព្យុងយ៉ាង។

ការណ៍នេះដោយសារពួកគេគិតថា រុស្ស៊ី  និងចិន លែងគាំទ្រ រដ្ឋាភិបាលកូរ៉េខាងជើងដែលខុសច្បាប់។ តែយ៉ាងណាក៏ដោយ  បើសង្គ្រាមកើតមានមែននោះ គឺជាមហាវិនាសកម្មម្ដងទៀត ហើយចំពោះប្រជាជនកូរ៉េដែលធ្លាប់ឆ្លងកាត់ម្ដងហើយកាលពីសង្គ្រាមឆ្នាំ១៩៥០-៥៣ ដែលឱ្យមានកូរ៉េខាងត្បូង -ខាងជើង ហើយមនុស្សស្លាប់រាប់លាននាក់៕

 

 

 

Share

Image
Image
Image