en     km
en     km

សម្តេច​ ហ៊ុន​ សែន​សម្រេច​លុប​ចោល​ទោ​សប​ញ្ជេ​ញ​មតិ​ចេញពី​ក្រមព្រហ្មទណ្ឌ​(មានសំឡេង)

Share

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសលុបចោលទោសជាប់ពន្ធនាគារដោយសារការបញ្ចេញមតិ ចេញពីក្រមព្រហ្មទណ្ឌដើម្បី ធានាមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ ជាប់ពន្ធនាគារដោយការការបញ្ចេញមតិនោះទេ។ តាមគេហទំព័រ Dap News ចុះផ្សាយថា សម្ដេចនាយករដ្ឋមន្ត្រីបានសម្រេចដូចនេះ ខណៈលោកអបអរសាទរទិវាសារព័ត៌មានពិភពលោក។
អ្នកច្បាប់ម្នាក់និយាយថាមិនមានច្បាប់ណាមួយចែងអំពីទោសទណ្ឌដែលទាក់ទង និង ការបញេ្ចញមតិនោះឡើយ។
លោក សេរីវឌ្ឍនៈ រាយការណ៏៖

លោក ហ៊ុន សែន ក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាមានចំណងជើងថា: “អភិបាលកិច្ចប្រទេសចិន” ដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបភាពពីហ្វេសប៊ុក ហ៊ុន សែន
លោក ហ៊ុន សែន ក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាមានចំណងជើងថា: “អភិបាលកិច្ចប្រទេសចិន” ដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបភាពពីហ្វេសប៊ុក ហ៊ុន សែន

យោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាសារព័ត៌មាន សកលលោក លើកទី១៦ ដែលមានកម្រាស់៤ទំព័របានឲ្យដឹងថា ” ដោយមើលឃើញពីភាពចាំបាច់ និងសារសំខាន់នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន រាជរដ្ឋាភិបាលបានសម្រេច លុបចោលទោសជាប់ ព្រហ្មទណ្ឌ និងបានធានាថាមិនមានប្រជាពលរដ្ឋណាម្នាក់ ត្រូវជាប់ពន្ធនាគារដោយសារការ បញ្ចេញមតិឡើយ”។ តែសម្រាប់អ្នកច្បាប់ មិនមើលឃើញថា ការបញ្ចេញ មានចែងក្នុងក្រមព្រហ្មទណ្ឌនោះទេ។

លោក ហុង គីមសួន មេធាវី តំណាងជនរងគ្រោះនៃរបបខ្មែរក្រហមបានប្រាប់មកវិទ្យុស្ត្រីថា ចំពោះទោសទណ្ឌក្នុងការបញ្ចេញ មតិដែលសម្តេច ហ៊ុន សែន សម្រេចលុបចោលនោះ គឺពុំដែលមានឃើញនៅក្នុងច្បាប់ ឬ ក្រមព្រហ្មទណ្ឌនោះទេ តែនៅពេលដែល ប្រជាពលរដ្ឋធ្វើការសម្តែងមតិម្តងៗ តែងតែទទួលនូវការចោទប្រកាន់ពីបទញុះញង់ទៅវិញ ទើបលោកថាមានតែទោសបរិហារកេរ្ត៍តែបុណ្ណោះ ។

ដូចគ្នានេះដែរ ប្រធានផ្នែកបច្ចេកទេសផ្នែកសិទិ្ធមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានពន្យល់ពីពាក្យសេរីភាពក្នុង ការបញ្ចេញមតិនិងពាក្យថាញុះញ៉ង់។

ពាក្យថា សេរីភាពក្នុងការបញ្ជេញមតិគឺមានន័យថា គឺជាការបញ្ចេញមតិដែលប្រជាពលរដ្ឋធ្វើការបញេ្ជញមតិដើម្បីទាមទារអ្វី មួយ ហើយពាក្យថា ញុះញង់គឺជាពាក្យដែលនិយាយបញ្ជុះបញ្ជូល ឲ្យមានភាពចលាចល ដែលធ្វើជាបទល្មើស ឲ្យមានបញ្ហា។

លោកថា ដោយសារតែសម្ពាធនយោបាយនូវលើតុលាការទើបធ្វើឲ្យមានបទចោទប្រកាន់ដែលកន្លងមកអ្នកដែលបញ្ជេញមតិ តែងរងការចោទប្រកាន់ថា ជាបទល្មើសញុះញង់ ទើបធ្វើឲ្យអ្នកកាសែត និងអ្នកបញ្ជេញមតិមួយចំណួនខ្លាចរអារក្នុងការបញ្ជេញមតិរបស់ខ្លួនដោយសារតែចែកមិនដាច់នៃពាក្យថា  បញ្ចេញមតិ និងពាក្យញ៉ុះញង់។

លោក អំ សំអាត៖ « ប៉ុន្តែគេចោទកន្លងមក គេមិនមែនចោទប្រឆាំងនិងការបញ្ជេញមតិ ទេ គេអាចយកបទញុះញង់ បទបរិហាកេរ្ត៍ បទធ្វើអត្ថាធិប្បាយ ដាក់សម្ពាធលើយុត្តាធិការតុលាកា និង ការសម្រេចចិត្តរបស់តុលាការអី ជាដើម វាធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ជេញមតិ»។

លោក អំ សំអាតក៏បន្តទៀតថា បើសិនជារដ្ឋភិបាលមានឆន្ទៈពិតក្នុងការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបញ្ជេញមតិនោះ ខាងសង្គមស៊ីវិលមានការគាំទ្រយ៉ាងខ្លាំង ជាពិសេសឲ្យមានការធ្វើវិសោធនកម្មទៅលើច្បាប់ណាដែលប៉ះពាល់ដល់ការបញ្ជេញមតិ។តែយ៉ាងនេះក្ដីលោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកមកពន្យល់ អំពីសារលិខិតសម្ដេចហ៊ុន មកបកស្រាយ បន្ថែមប្រាប់អ្នកសារព័ត៌មានថា បទល្មើសបរិហារកេរ្តិ៍ ដែលជាករណីព្រហ្មទណ្ឌ ត្រូវបានប្រទេសកម្ពុជា ដកចេញតែទោស ជាប់ពន្ធនាគារតែប៉ុណ្ណោះ ហើយការពិន័យជាប្រាក់ នៅតែរក្សាដដែល។

ការអះអាងរបស់មន្ត្រីច្បាប់របស់រដ្ឋាភិបាលរូបនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានមួយចំនួនចុះផ្សាយពីបទល្មើសបរិហាកេរ្ដិ៍នៅកម្ពុជាត្រូវបានលុបចោលពីក្រមព្រហ្មទណ្ឌទាំងស្រុងហើយដែលលោកថាជាការភ័ន្តច្រឡំ៕

 

Share

Image
Image
Image