en     km
en     km

កម្ពុជានឹងរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន

Share

ភ្នំពេញ៖ កម្ពុជានឹងរៀបចំវេទិការសេដ្ឋកិច្ចដ៏សំខាន់មួយនៅសប្តាហ៍ក្រោយ ដែលមន្ត្រីរដ្ឋាភិបាលរំពឹងថាវេទិកានេះនឹងជះឥទ្ធិពលជាវិជ្ជមានសម្រាប់វិស័យសេដ្ឋកិច្ច។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការណ៍ និងដឹកជញ្ជូន ថ្លែងក្នុងសន្និសីទកាសែត សេដ្ឋកិច្ចពីភពលោកស្តីពីអាស៊ាន នៅថ្ងៃទី ០៣ ឧសភា ឆ្នំា ២០១៧។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការណ៍ និងដឹកជញ្ជូន ថ្លែងក្នុង សន្និសីទ កាសែត សេដ្ឋកិច្ចពីភពលោកស្តីពីអាស៊ាន នៅថ្ងៃទី ០៣ ឧសភា ឆ្នំា ២០១៧។

ប្រទេសកម្ពុជានឹងរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅសប្តាហ៍ក្រោយនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ច។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តិនៅថ្ងៃទី១០ដល់ថ្ងៃទី១២ខែឧសភា ក្នុងទីក្រុងភ្នំពេញ ក្រោមប្រធានបទ«យុវជន និងបច្ចេវិទ្យា»ហើយនឹងមានការចូលរួមពី មន្ត្រីជាន់ ខ្ពស់នៃប្រទេសជាសមាជិក អាស៊ានទំាង១០ មន្ត្រីមកពីប្រទេសមួយចំនួនទៀត អ្នកវិនិយោគិនជាតិ និងអន្តរជាតិ រួមទំាងអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ផងដែរ។

ហើយនៅទីបញ្ចប់នៃវេទិកាអន្តរជាតិរយៈពេលបួនថ្ងៃនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្តល់សន្និសិទកាសែតមួយសំរាប់សារព័ត៌មានជាតិនិងអន្តរជាតិ ដែលគេដឹងថាសារព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួន។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានកត់ សម្គាល់ក្នុង សន្និសិទសារព័ត៌មាននៃការរៀបចំវេទិកា អំពីសេដ្ឋកិច្ចពិភព លោក ស្តីពីអាស៊ាន នៅថ្ងៃទី ៣ ឧសភា នេះថាវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាននេះ នឹងជួយទាក់ទាញវិនិយោគិនបរទេសកាន់ច្រើនថែមទៀត មកវិនិ យោគប្រទេសកម្ពុជា។

លោកបន្ថែមថា វេទិកានេះក៏នឹងជួយអ្នកទាញ់ភ្ញៀវទេសចរអន្តរជាតិមក ទស្សនាប្រាសាទអង្គរវត្ត និងតំបន់សក្តានុពលទេសចរណ៍ល្បី ផ្សេងផង ដែរ នៅកម្ពុជា។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

 

 

 

 

 

បានលើកឡើងដែរថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននេះ ផ្តោត ជា សំខាន់លើយុវជន។ ដោយហេតុថាយុវជននឹងមានចំនួនច្រើន លើស លុប នៅប្រទេសកម្ពុជានិងក្នុងបណ្តាប្រទេសអាស៊ាន សម្រាប់ជំរុញដល់ការរីក លូតលាស់ផ្នែកសេដ្ឋកិច្ច។


ប្រទេសកម្ពុជាមានជន្ទល់សេដ្ឋកិច្ចសំខាន់ៗចំនួនបួនគឺវិស័យឧស្សាហកម្មវាយនភន្ត័ វិស័យទេសចរណ៍ សំណង់និងវិស័យកសិកម្ម។

ធនាគារពិភពលោកបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុង រង្វង់៦,៩ ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

Share

Image
Image
Image