en     km
en     km

រដ្ឋាភិបាលចិនប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីកូរ៉េខាងជើងឱ្យបានមុនថ្ងៃ២០ឧសភា

Share

ចិន៖ សេចក្ដីរាយការណ៍របស់គេហទំព័រ The Sun Express បានឱ្យដឹងថា ស្ថានទូតចិនប្រចាំនៅកូរ៉េខាងជើងបានបន្ដជូនដំណឹងជាថ្មីទៀតដល់ពលរដ្ឋចិនដែលកំពុងស្ថិតនៅទីក្រុងព្យុងយ៉ាង ឬនៅទីកន្លែងណាក្នុងទឹកដីកូរ៉េខាងជើង ត្រូវប្រញប់ចាកចេញឱ្យបានមុនថ្ងៃទី២០ ឧសភា។

រូបភាព ពលរដ្ឋ និងរថភ្លើងនៅកូរ៉េខាងជើង ។ businessinsider.com
រូបភាពបង្ហាញពីស្ថានភាពពលរដ្ឋនៅកូរ៉េខាងជើង  ខណៈត្រៀមធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក ។ businessinsider.com

ការអំពាវនាវរបស់រដ្ឋាភិបាលចិនធ្វើឡើងចំពេលដែលមានការភ័យខ្លាចយ៉ាងខ្លាំងអំពីការផ្ទុះសង្រ្គាមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

គេហទំព័រនេះបានបញ្ជាក់ទៀតថា អ្វីដែលធ្វើអោយមានការភ័យខ្លាចចំពោះទីក្រុងប៉េកាំងគឺដោយសារតែប្រទេសមហាអំណាចធំមួយនេះ គិតថា សហរដ្ឋអាមេរិកនិងវាយប្រហារលើកូរ៉េខាងជើងនៅថ្ងៃណាមួយមិនខាន។

បើតាមគេហទំព័រដដែលនេះ គឺជាលើកទីពីរហើយដែលទីក្រុងប៉េកាំងអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីកូរ៉េខាងជើង ដែលកាលពីថ្ងៃទី ២០ មេសា ក៏បានផ្ញើសារអំពាវនាវ ដូចនេះដែរ។

ការព្រមានរបស់ទីក្រុងប៉េកាំងម្ដងទៀតនេះ ក៏ចំពេលដែលអាមេរិកបានប្រកាសថា ខ្លួនបានដាក់ពង្រាយកាំជ្រួចរួចរាល់អស់ហើយ ដើម្បីបាញ់ទម្លាក់កាំជ្រួចកូរ៉េខាងជើង ហើយកាំជ្រួចទាំងនេះអាចប្រតិបត្តិការបាននៅពេលនេះ ។

មិនត្រឹមតែប្រទេសចិនទេអំពាវនាវពលរដ្ឋរបស់ខ្លួនចាកចេញពីទឹកដីកូរ៉េ សូម្បីប្រទេសជប៉ុនក៏បានអំពាវនាវឱ្យប្រជាជនរបស់ខ្លួនចាកចេញពីទឹកដីកូរ៉េ ផងដែរ។

មានការព្យាករណ៍ថា ការតៀមលក្ខណៈធ្វើសង្រ្គាមរវាងអាមេរិក និងកូរ៉េខាងជើងបានឈានដល់កម្រិតធ្ងន់ធ្ងរ នៅពេលដែលអាមេរិកធ្វើសមយុទ្ធយោធាដោយបើកយន្ដហោះចម្បាំងទំនើបៗ ហោះលើឧបទ្វីបកូរ៉េដែលនាំអោយទីក្រុងព្យុងយ៉ាងប្រកាសថា ថ្ងៃណាមួយនឹងផ្ទុះសង្រ្គាមយ៉ាងពិតប្រាកដ៕

Share

Image
Image
Image