loader

ទេសចរ​បរទេស​កើន​ជាង ​១១​ភាគរយ​ រយៈពេល​បួន​ខែ​ដើមឆ្នាំ​២០១៧​

សៀមរាប៖ ការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តជូនទេសចរបរទេសបានកើនដល់៣៩,២លានដុល្លារអាមេរិកក្នុងរយៈពេលបួនខែ ដើមឆ្នាំ២០១៧នេះ។

អង្គរវត្ត ក្នុងខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំណូលនេះបានកើនឡើងចំនួន៦០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បញ្ជាក់បន្ថែមថា មានទេសចរបរទេសជាង៩៤ម៉ឺន៥ពាន់នាក់បានមកទស្សនាប្រាង្គប្រាសាទបុរាណខ្មែរចន្លោះពីខែមករាដល់ខែមេសា។

ចំនួនអ្នកទស្សនានេះ កើនចំនួន១១,៥ភាគរយបើធៀបនឹងឆ្នាំ២០១៦។ បច្ចុប្បន្នសំបុត្រសម្រាប់ចូលទស្សនាប្រាសាទអង្គរសំរាប់រយៈពេលមួយថ្ងៃថ្លៃ៣៧ដុល្លារអាមេរិកសម្រាប់ជនបរទេសម្នាក់។

៦២ ដុល្លារ សម្រាប់ការចូលទស្សនារយៈពេលបីថ្ងៃ និង ៧២ដុល្លារសម្រាប់ការចូលទស្សនា រយៈពេលមួយសប្តាហ៍។ ប៉ុន្តែកុមារក្រោមអាយុ ១២ឆ្នាំ មិនគិតថ្លៃសំបុត្រចូលទស្សនាប្រាសាទបុរាណនោះទេ។ ទេសចរបរទេសដែលនាំមុខគេគឺទេសចរចិន បន្ទាប់មកទេសចរកូរ៉េខាងត្បូង និងទេសចរអាមេរិក៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x