loader

ជប៉ុន​អញ្ជើញសម្ដេច​ ហ៊ុន​ សែន​ ទៅ​ទស្សនកិច្ច​ក្រោយ​ពេល​កម្ពុជា​បោះ​ឆ្នោត​ឃុំ​សង្កាត់​

ភ្នំពេញ៖ លោក Nobuo KISHI អនុរដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី២ ខែ ឧសភា បានអញ្ជើញសម្ដេច ហ៊ុន សែន ទៅទស្សនកិច្ចនៅប្រទេសខ្លួនក្រោយពេលកម្ពុជាបញ្ចប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលការអញ្ជើញនេះគឺជាលើកទី២ របស់លោក ស៊ិន ស៊ូអាបេ ឋានៈជានាយករដ្ឋមន្រ្ដីជប៉ុន។

hun-sen

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដូចនេះ ក្រោយបញ្ចប់ជំនួបរវាងទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Nobuo KISHI អនុរដ្ឋមន្ត្រីការបរទេសជប៉ុន នៅទីស្តីការក្រសួងការបរទេស កាលពីថ្ងៃទី២ ឧសភា ម្សិលមិញ ។

លោក ជុំ សុន្ទរី បានឱ្យដឹងទៀតថាការអញ្ជើញនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងជប៉ុន ឲ្យកាន់តែល្អប្រសើរថែមទៀត។

តាមលោក ជុំ សុន្ទរី លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងការរីករាយចំពោះការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ហើយលោកនឹងយកការអញ្ជើញនេះ ទៅជម្រាបប្រាប់សម្ដេច ហ៊ុន សែន ។

ក្នុងកិច្ចពិភាក្សាកាលពីសៀលមិញនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Nobuo KISHI ក៏បានពិភាក្សាគ្នា ពីការពង្រឹងនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យទេសចរ និងវិនិយោគិន ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌ អាស៊ាន-ជប៉ុន។ តែសូមជម្រាបថា សម្ដេចហ៊ុនសែនបាន បានទៅទស្សនកិច្ចនៅប្រទេសជប៉ុន កាលពី ឆ្នាំ២០១៤ ភ្លាមៗក្រោយ កម្ពុជា បញ្ចប់ វិបត្តនយោបាយ ដោយសារជំលោះលទ្ធផលបោះឆ្នោត ឆ្នាំ២០១៣ ហើយ ទស្សនកិច្ចពេលនោះ ក្រោយពីកម្ពុជា យល់ព្រមកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ហើយជប៉ុនសម្រេចជួយកម្ពុជា ទាំង អ្នកបច្ចេកទេស សម្ភារៈ បោះឆ្នោត និង ថវិកាទៀតផង៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x