en     km
en     km

អង្គការមួយស្នើឱ្យគណបក្សនយោបាយដាក់វិធានទប់ស្កាត់គ្រឿងស្រវឹង(មានសំឡេង)

Share

ភ្នំពេញ ៖ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ជិតចូលមកដល់ អង្គការក្រៅរដ្ឋាភិបាល មួយ ដែលធ្វើការងារលើបញ្ហាគ្រឿងស្រវឹង បានដាក់សំណើរទៅកាន់គណបក្សនយោបាយទាំង ១២ ដើម្បីឲ្យគណបក្ស នយោបាយទាំងនោះធ្វើគោលនយោបាយទប់ស្តាត់ និងកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាយពីការប្រើប្រាស់គ្រឿង ស្រវឹង ។

ការផ្សព្វផ្សាយគ្រឿងស្រវឹងមានការបើកទូលាយនៅកម្ពុជា។
ការផ្សព្វផ្សាយគ្រឿងស្រវឹងមានការបើកទូលាយនៅកម្ពុជា។

មជ្ឈមណ្ឌលប្រជាពករដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានដាក់លិខិតទៅកាន់គណបក្សនយោបាយទាំង ១២ នៅថ្ងៃពុធ ទី៣ ខែឧសភា នេះដោយស្នើឱ្យគណបក្សទាំងនោះ បញ្ចូលវិធាន ឬដីកា ឃុំ សង្កាត់ក្នុងគោលនយោបាយរបស់ខ្លួន ជុំវិញការទប់ ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ដែលទាក់ទិននឹងការប្រើប្រាស់គ្រឿងស្រវឹងនៅតាមមូលដ្ឋានរៀងៗខ្លួន ក្រោយពីគណ បក្សទាំងនោះត្រូវបានជ្រើសរើសដោយម្ចាស់ឆ្នោត។

វិធានទាំងនោះរួមមាន ទី១ ដាក់កម្រិត ឬហាមការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅក្បែរ ទីវត្តអារាម សាលារៀន មន្ទីរ ពេទ្យ អគារឬការិយាល័យរបស់រដ្ឋ។

ទី២ ក្រុមប្រឹក្សាឃុំសង្កាត់ ដាក់កម្រិតហាមមិនឱ្យលក់គ្រឿងស្រវឹងឱ្យអ្នកស្ថិតក្នុងស្ថានភាពស្រវឹង   ស្រ្តីមានផ្ទៃពោះ ក្មេង ដែលជាអនីតិជនក្រោមអាយុ២១ ឆ្នាំ ហាមមិនឱ្យលក់គ្រឿងស្រវឹងនៅថ្ងៃសីល ក្នុងទីវត្តអារាម សាលារៀន មន្ទីរពេទ្យ និង សាលាឃុំជាដើម។

ទី៣ ដាក់កម្រិតអាយុអ្នកដែលអាចប្រើប្រាស់គ្រឿងស្រវឹង ត្រូវកំណត់ចាប់ពីអាយុ ២១ ឆ្នាំ ឡើងទៅទើបអាចទិញ ឬ ប្រើ ប្រាស់បាន។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន អង្គការដែលមានសកម្មភាពការងារជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នៃការប្រើ ប្រាស់គ្រឿងស្រវឹងនេះ បង្ហាញថា អ្នកស្លាប់ដោយសារការប្រើប្រាស់គ្រឿងស្រវឹងនៅលើពិភពលោកមានប្រមាណ ៣.៣ លាននាក់ ជារៀងរាល់ឆ្នាំ។ ជាងនេះគ្រឿងស្រវឹងក៏បង្កជាបន្ទុកជំងឺជាង២០០ មុខផងដែរ ក្នុងនោះរួមមាន ជំងឺបំពងអាហារ មហារីកថ្លើម លើសសម្ពាធឈាមបេះដូង សម្ពាធឈាមខ្ពស់ ក្រិនថ្លើម រលាករំពែង ដាច់សរសៃឈាមក្នុងខួរក្បាល និង បញ្ហាផ្លូវចិត្តជាដើម។

ឡូហ្គូមជ្ឈមណ្ឌលប្រជាពករដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ។
ឡូហ្គូមជ្ឈមណ្ឌលប្រជាពករដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ។

លោក សេង គឹមហុង មន្រ្តីកម្មវិធីនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសា សន៍ថា មជ្ឈមណ្ឌល បានផ្ញើវិធានការណ៍ទាំង ៣ ចំណុចនេះ ទៅកាន់គណបក្សទាំង១២ រួចហើយកាលពីព្រឹកមិញនេះ ដោយលោករំពឹងថា គណ បក្សនយោបាយទាំងអស់នឹងពិចារណាដាក់វិធានការទាំងនេះក្នុងគោលនយោបាយរបស់បក្សរៀងៗខ្លួន។

លោកបន្តថា ប្រសិនបើគណបក្សនយោបាយដាក់បញ្ជូលនូវវិធាននេះ នោះគណបក្សនឹងអាចទទួលបានប្រជាប្រិយភាព បន្ថែមពីប្រជាពលរដ្ឋ ព្រោះបញ្ហាគ្រឿងស្រវឹងកាន់តែបង្កជាភាពស្មុកស្មាញយ៉ាងខ្លាំងក្នុងសង្គម ដែលទាមទារឱ្យមានការ ដោះស្រាយ។

« បើសិនជាគណបក្សណាមួយទទួលយកគោលនយោបាយ ហើយដាក់បញ្ចូលផលប៉ះពាល់គ្រឿងស្រវឹងទៅក្នុងឃុំសង្កាត់ ដែលគាត់ជាប់ឆ្នោត  ខ្ញុំសង្ឃឹមថា គណបក្សនយោបាយហ្នឹងនឹងទទួលបានការគ្រាំទ្រពីប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋ បាន ដឹងពីវិសាលភាពនៃការប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងគឺប៉ះពាល់យ៉ាងខ្លាំងដល់ពួកគាត់»។

ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនៅកម្ពុជា ត្រូវបានមើលឃើញថា មានលក្ខណៈបើកទូលាយតាមបណ្តាល ទីសា ធារណ និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដែលផ្ទុយពីបណ្តាលប្រទេសជឿនលឿនមួយចំនួន ដែលការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងត្រូវបានរឹតត្បិត ឬហាមឃាត់។

តាមរបាយការណ៍របស់គណកម្មាធិការសុវត្ថិភាពចរចរណ៍ផ្លូវគោកឆ្នាំ ២០១៦ បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរចរណ៍បាន កើនដល់ ៣៣៣៨ ករណី បណ្តាលឱ្យមនុស្សស្លាប់ ១៥៧៦នាក់ រងរបួស ៥៩៦២ នាក់។មូលហេតុនៃគ្រោះថ្នាក់នេះបណ្តាល មកពីកត្តាប្រើប្រាស់គ្រឿងស្រវឹងច្រើនជាងគេ។ ចំណែករបាយបាណ៍របស់ក្រសួងកិច្ចនារី រកឃើញថា អំពើហិង្សាក្នុងគ្រួសារ មានការកើនឡើង ស្របពេលមានការសេពគ្រឿងស្រវឹងញឹកញាប់ពីជនបង្ក៕

Share

Image
Image
Image