en     km
en     km

អ្នក​សង្កេតការណ៍​៖​ចិន​បាន​បន្ថយ​សាច់ដុំ​របស់​ខ្លួន​ក្នុង​ជំ​លោះ​ ដែនសមុទ្រ​

Share

អ្នកសង្កេតការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាន បាននិយាយថា ខណៈ មានការប្រឈមមុខដាក់គ្នាជាមួយរដ្ឋការរបស់លោក ត្រាំជាមួយកូរ៉េខាងជើងទីក្រុងប៉េកាំងបានបន្ថយការដំឡើងសាច់ដុំរបស់ខ្លួនបន្តិចនៅក្នុងការដណ្ដើមការកាន់កាប់កោះនៅសមុទ្រចិនខាងត្បូង។

china

 

អ្នកសង្កេតការណ៍បាននិយាយថា សន្និសីទកំពូលអាស៊ាននៅក្រុងម៉ានីលដែលបានបិទបញ្ជប់កាលពីថ្ងៃចន្ទ ទី១ ឧសភា មិនបានលើកពីវិធានការដាក់គំនាបលើប្រទេសចិនករណីជម្លោះសមុទ្រចិនខាងត្បូងទេ តែគេសង្កេតឃើញ ចិនខ្លួនឯងបន្ថយសាច់ដុំរបស់ខ្លួនទៅវិញ។

កិច្ចប្រជុំកំពូលអាស៊ានឆ្នាំគឺប្រទេសហ្វីលីពីនជាអ្នករៀបចំក្នុងឋានៈជាប្រធានវេទរបស់អាស៊ាន។

លោក ឌូ ទើតេ ប្រធានាធិបតីរបស់ប្រទេសនេះ មិនបានយកដីការរបស់តុលាការមជ្ឈិត្តការអន្តរជាតិមកព្រមានចិនដូចមេដឹកនាំហ្វីលីពីនមុនៗនោះទេ។ តែអ្នកសង្កេតការណ៍ថា អ្វីដែលនាំឱ្យចិនបន្ថយសាច់ដុំរបស់ខ្លួន ករណីសមុទ្រចិនខាងត្បូង អាចមកពីរដ្ឋការ លោក ដូណាល់ត្រាំ បង្កើនជម្លោះពាណិជ្ជកម្មជាមួយចិន។

ទន្ទឹមនឹងនេះ ប្រទេស៤ ដែលមានជម្លោះជាមួយចិន គឺ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ មិនពេញចិត្តច្រើន បើទោះជាចិន បន្ថយឥទ្ធិពលលើដែនទឹកនោះក៏ដោយ។

អ្នកសង្កេតការណ៍បន្តថា ប្រទេសឡាវ ថៃ កម្ពុជា និងមីយ៉ាន់ម៉ា ប្រទេសដែលមិនមានជម្លោះក្នុងសមុទ្រចិនខាងត្បូងបានយកចិត្តក្រុងប៉េកាំងច្រើនដោយសារតែគិតអំពីការវិនិយោគ និងជំនួយអាវុធពីចិន ហើយនាំគ្នាបោះឆ្នោតមួយ ជំទាស់ទៅនឹងការគាបសង្កត់ទីក្រុងប៉េកាំង។

ក្នុងន័យនេះ អ្នកសង្កេតការណ៍មើលឃើញថា សមាជិកនៃសមាគមអាស៊ា មាន ១០ប្រទេស មិនមានជំហររួមគ្នា លើប្រទេសចិននោះទេ ខណៈប្រទេសមហាអំណាចមួយនេះ កាត់បន្ថយសាច់ដុំ លើជម្លោះដែនទឹកដែលបានអូសពេលវេលា ជាង១០ឆ្នាំមកហើយ៕

 

Share

Image
Image
Image