loader

អាជ្ញាធរ​ហែក​បដារបស់​ក្រុម​អង្គការសិទ្ធិមនុស្សចោល

ខេត្តកោះកុង៖ អាជ្ញាធរខេត្តកោះកុង កាលពីព្រឹកថ្ងៃអង្គារនេះបានដកផ្ទាំងបដា ដែលមានបិទរូបថតរបស់មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុកចំនួនប្រាំរូបចេញពីទីកន្លែងសាធារណៈ និងទីស្នាក់ការរបស់អង្គការក្រៅរដ្ឋាភិបាលដោយអះអាងថាការបិទបដាដើម្បីទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សទាំងនោះមិនបានសុំច្បាប់អនុញ្ញាត។

បដាចងព្យួរនៅពីមុខទីស្នាក់អង្គការលីការដូ ប្រចំាខេត្តកោះកុង។ ប្រពភរូបភាព៖ លោក អ៊ឺង គង់ជិត មន្រ្តីការពារសិទ្ធិមនុស្សអង្គការលីកាដូ។
បដាចងព្យួរនៅពីមុខទីស្នាក់អង្គការលីការដូ ប្រចំាខេត្តកោះកុង។ ប្រពភរូបភាព៖ លោក អ៊ឺង គង់ជិត មន្រ្តីការពារសិទ្ធិមនុស្សអង្គការលីកាដូ។

រូបថតរបស់លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ងដា លោកស្រី លឹម មុនី រួមទាំង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងជាអតីតមន្រ្តីសិទ្ធិមនុស្សអាដហុក ត្រូវគេយកទៅបិទនៅតាមទីសាធារណៈមួយចំនួននិងនៅទីស្នាក់ការនៃសមាគមការពារសិទ្ធិមនុស្សអាដហុក, អង្គការលីកាដូ និងទីស្នាក់ការរបស់អង្គការចលនាមាតាធម្មជាតិ នៅក្រុងខេមរៈភូមិន្ទ ទីប្រជុំជនរបស់ខេត្តកោះកុង ដោយមានសារទាមទារឲ្យដោះលែងជនជាប់ចោទទាំងប្រាំរូប។

សកម្មជនសិទ្ធិមនុស្សទាំងនេះត្រូវចោទប្រកាន់ដោយតុលាការពីបទសូកប៉ាន់សក្សីក្នុងសំណុំរឿងស្នេហាមួយរបស់នាងខុម ចាន់តាទី ហៅស្រីមុំ។

ក្រុម អង្គការក្រៅរដ្ឋាភិបាលចំនួន ៥០នៅកម្ពុជា នៅថ្ងៃនេះបានបើកយុទ្ធនាការបិទបដាដែលមានរូបថតសកម្មជនទាំងប្រាំរូបនៅតាមទីសាធារណៈដើម្បីជំរុញឲ្យមានការដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x