en     km
en     km

អាមេរិកបង្ហោះយន្តហោះB-11B នាំឱ្យក្រុងព្យុងយ៉ាងត្រៀមធ្វើសង្រ្គាមនុយក្លេអ៊ែរ

Share

កូរ៉េខាងជើងបាននិយាយថា សហរដ្ឋអាមេរិកដែលបានប្រើប្រាស់យន្តហោះចម្បាំងធំៗក្នុងសមយុទ្ធយោធា ដោយហោះលើ ឧបទ្វីបកូរ៉េបញ្ជាក់ថា សង្គ្រាមជិតចូលមកដល់ហើយដែលនាំឲ្យក្រុងព្យុងយ៉ាងត្រៀមរៀបចំសង្គ្រាមនុយក្លេអ៊ែរ។

usa-nort-korea-01

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ចលនាទ័ពរបស់អាមេរិក គឺ សញ្ញានៃការឆ្ពោះទៅរកសង្គ្រាមយ៉ាងពិតប្រាកដ ហើយសម្រាប់កូរ៉េខាងជើងត្រូវតែត្រៀមខ្ឡួនដើម្បីសង្គ្រាមនុយក្លេអែរ។

សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA បានបញ្ជាក់ថា គ្មានដំណោះស្រាយណា ដែលអាមេរិកអាចដោះស្រាយជាមួយកូរ៉េខាងជើងបានទៀតនោះទេ។

អាមេរិកបានបើកសមយុទ្ធ បន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយប្រើប្រាស់កងទ័ព រថក្រោះ កាំភ្លើងធំ នាវាចម្បាំង នាវាមុជទឹក និងយន្តហោះចម្បាំងទំនើបៗ មានដូចជា B-11B  ជាប្រភេទយន្តហោះទំនើបបំផុតដែលប្រព័ន្ធរ៉ាដាមិនអាចចាប់បានឡើយ។

យ៉ាងណាក៏ដោយតំណាងកូរ៉េខាងជើងនៅអង្គការសហប្រជាជាតិបាននិយាយថា ក្រុងព្យុងយ៉ាងមិនអាចឈរអោបដៃឲ្យអាមេរិកឈ្លានពានទឹកដីខ្លួនបានឡើយ៕

 

 

Share

Image
Image
Image