en     km
en     km

តុលាការបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនលោក ជុន ច័ន្ទបុត្រ ខណៈអ្នកសារព័ត៌រូបនេះគេចខ្លួន(មានសំឡេង)

Share

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះបានចេញដីកាបង្គាប់បញ្ជាឱ្យសមត្ថកិច្ច នាំខ្លួនលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ បុត្រ ចូលមកតុលាការដោយផ្ទាល់ ព្រោះសំអាងថា ជនសង្ស័យមានចេតនាគេចវេសមិនចូលខ្លួនតាមនីតិវិធី កោះ ហៅ។ ខណៈ អ្នកសារព័ត៌មានជើងចាស់ រូបនេះ ត្រូវបានរាយការណ៍ថាទៅដល់អាមេរិកហើយ។

លោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ ចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាមួយនិយាយអំពីច្បាប់របបសារព៏ត៌មាននៅសណ្ឋាគារសាន់វេ ក្រុងភ្នំពេញ ។
លោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ ចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាមួយនិយាយអំពីច្បាប់របបសារព៏ត៌មាននៅសណ្ឋាគារសាន់វេ ក្រុងភ្នំពេញ ។

ដើម្បីជាវិធានការធានា និងផ្តល់ផលប្រយោជន៍ដល់ចំណាច់ការរបស់តុលាការ អយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅ ថ្ងៃទី ០២ ឧសភា នេះបានសម្រេចចេញដីកាជាបន្ទាន់មួយដោយ ផ្គួបនឹងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ បញ្ជាឱ្យ សមត្ថកិច្ចនាំខ្លួនលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ ឱ្យចូលបំភ្លឺក្នុងតុលាការផ្ទាល់ បន្ទាប់ពីជនសង្ស័យបានគេចខ្លួនដោយមិនចូលបំភ្លឺតាមដីកាកោះ នៅថ្ងៃនេះ។

កាលពីថ្ងៃទី ២៨ មេសា លោក ជុន ច័ន្ទបុត្រ បានជូនដំណឹងទៅកាន់តុលាការពីការចាកចេញទៅប្រទេសថៃ  ដោយលោក ជាប់ភារកិច្ចទៅបំពេញការងារតាមគម្រោងរបស់វិទ្យុអាស៊ីសេរី តែលោកសន្យាថា នឹងត្រឡប់មកកម្ពុជាវិញ ហើយនឹងចូលបំ ភ្លឺនៅតុលាការនៅថ្ងៃទី ០២ ឧសភា នេះ។

តែទីបំផុតទៅលោក ជុន ច័ន្ទបុត្រ មិនបានចូលខ្លួនតាមការសន្យានោះទេ ដោយបានពាក់ពឹងមេធាវីចូលបំភ្លឺជំនួស។ តាម សារព័ត៌មានមួយចំនួនបានចុះផ្សាយថា លោកបានធ្វើដំណើរទៅកាន់ក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិកវិញហើយ។

លោក ឌុន វិបុល មេធាវីការពារក្តីឱ្យលោក ជុន ច័ន្ទបុត្រ និយាយថា បើទោះបីជាកូនក្តីលោកអវត្តមានមែន តែលោកបានដាក់ ចំលើយដោះសាររបស់កូនក្តីលោកជូនតុលាការរួចរួលហើយ។

លោក ឌុន វិបុល៖«ខ្ញុំបានចូលជួបផ្ទាល់ជាមួយលោក សៀង សុខ ពន្យល់ពីហេតុផលដែលខ្ញុំមកមិនមានកូនក្តី។ ហើយឯក សារដែលខ្ញុំដាក់ជូនតុលាការវាប្រៀបដូចចំលើយផ្ទាល់ដែល ដោយសារមានការផ្តិតមេដៃ។»

លោក ឌុន វិបុល មេធាវីការពារក្តីឱ្យលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅសាលាដំបូងប្រឹកមិញដោយគ្មានលោក ជុន ច័ន្ទបុត្រ។
លោក ឌុន វិបុល មេធាវីការពារក្តីឱ្យលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺនៅសាលាដំបូងប្រឹកមិញដោយគ្មានលោក ជុន ច័ន្ទបុត្រ។

ចម្លើយរបស់លោក ជុន ច័ន្ទបុត្រ ដែលមេធាវីការពារក្តីដាក់ជូនតុលាការ បានសរសេរយ៉ាងដូច្នេះថា«សូមជូនលិខិតរបស់ ខ្ញុំបាទ តាមរយៈមេធាវីរបស់ខ្ញុំ ដែលបញ្ជាក់ពីអង្គហេតុដែលបានកើតឡើង ដែលនាំឱ្យមានការសង្ស័យខ្ញុំថា ខ្ញុំមានបំណង ផ្តល់សេចក្តីប្រកាសដោយភូតភរ បន្លំខ្លួនចូលពន្ធនាគារ (ម១) កាលពីថ្ងៃទី១៩ មេសា ឆ្នាំ ២០១៧។ តាមពិតទៅ ដោយសារ ខ្ញុំចង់ព័ត៌មានពីស្ថានភាពអ្នកជាប់ពន្ធនាគារ ដែលកន្លងមកមានអ្នកសារព័ត៌មានរាយការណ៍មកថា ការសួរសុខទុកពួកគេ ពីសំណាក់សមាគមន៍សិទ្ធិមនុស្សនៅកម្ពុជាហាក់មានភាពតឹងតែង មិនដូចកាលពីមុននោះ បានធ្វើឱ្យខ្ញុំមានបំណងស្វែង យល់ពីរឿងនេះ។ គាប់ជួបនៅល្ងាចថ្ងៃទី១៨ មេសា ខ្ញុំទទួលបានដំណឹងថា គណបក្សសង្គ្រោះជាតិ លោក ឡុង រី និងលោក ស្រី មួរ សុខហួរ ចូលសុខទុក្ខសកម្មជនបក្សខ្លួន ទាំង ១៦ រូប ទើបនៅល្ងាចថ្ងៃដដែលនោះ ខ្ញុំបានសុំអ្នកអ្នកតំណាងរាស្រ្ត ទាំងពីរ ហើយតំណាងរាស្រ្តទាំងពីរក៏យល់ព្រម។ ទើបនៅព្រឹកថ្ងៃទី១៩ មេសា ខ្ញុំនិងសហការីជិះឡានពីវិទ្យុអាស៊ីសេរីទៅ គុកព្រៃសរ ដើម្បីមានបំណងចូលទៅជាមួយតំណាងរាស្រ្តទាងនោះ។»

យ៉ាងណាចំលើយក្នុងលិខិតនេះ តុលាការមិនទុកជាបានការទេ ដោយតម្រូវឱ្យសមត្ថកិច្ចនាំខ្លួនលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺ ផ្ទាល់តែម្តង។

តុលាការថា ការមិនចូលបំភ្លឺផ្ទាល់បែបនេះ គឺជនសង្ស័យមានចេតនាគេចវេសមិនចូលខ្លួនតាមការកោះហៅ និងមិនគោរព សន្យារបស់ខ្លួនចំពោះអយ្យការ។

តាមសេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃម្សិលមិញសម្រេចថា នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នឹងមិនវិលត្រឡប់ទៅប្រទេសកម្ពុជាវិញទេ បន្ទាប់ពីគាត់បានធ្វើដំណើរចាកចេញពី ប្រទេសនេះ កាលពីចុងសប្ដាហ៍កន្លងទៅ។

សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថា អាជ្ញាធរបានជ្រើសរើសយកករណីប្រឆាំងរូបលោក មកធ្វើជារឿងនយោបាយក្នុងចេត នាបង្វែរការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលប្រកួតប្រជែងដ៏ស្វិតស្វាញនារដូវកាលបោះឆ្នោត។

សេចក្តីថ្លែងការណ៍បន្តទៀតថា អាស៊ីសេរី នៅតែប្រកាន់ជំហរថា លោក ហួត វុទ្ធី មិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់។ គាត់ ក៏មិនបានលាក់អត្តសញ្ញាណជាអ្នកសារព័ត៌មាន និងជាអ្នកសម្ភាសដ៏ល្បីរបស់អាស៊ីសេរី ដែលមានមនុស្សស្គាល់ជាទូទៅ។

លោក ហួត វុទ្ធី ដែលគេស្គាល់ច្បាស់តាមរយៈការផ្សព្វផ្សាយតាមរលកធាតុអាកាសថា ជុន ច័ន្ទបុត្រ នោះត្រូវបានចោទថា លាក់បាំងអត្តសញ្ញាណរបស់ខ្លួន ជាការចោទប្រកាន់ដែលប្រឈមការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ៕

 

Share

ព័ត៌មានទាក់ទង

Image