en     km
en     km

ក្រុមប្រឹក្សាសេតវិមានថា អាមេរិកត្រូវប្រញាប់ផ្ដល់មេរៀនទៅកូរ៉េខាងជើងគឺការវាយបង្ក្រាបជាមុនសិន(មានសំឡេង)

Share

ភ្នំពេញ ៖ ក្រុមប្រឹក្សាសន្ដិសុខជាតិរបស់លោក ដូណាល់ ត្រាំ ដែលបានជួប ប្រជុំគ្នាកាលពីថ្ងៃអាទិត្យ ទី ៣០ មេសាបានធ្វើ សេចក្ដីសម្រេចមួយដោយផ្ដល់យោបល់ឱ្យលោកប្រធានធិបតីត្រាំត្រូវប្រញាប់បង្ក្រាបរបបនៅក្រុងព្យុយ៉ាង ជាបន្ទាន់ដោយ  ការវាយលុកណាមួយតាមដែលអាចធ្វើទៅបាន។

យន្តហោះចម្បំាងអាមេរិក ហោះសំកំាងលើអាកាស
យន្តហោះចម្បំាងអាមេរិក ហោះសំកំាងលើអាកាស

ក្រុមប្រឹក្សាសន្ដិសុខសេតវិមានទាំងនោះបាននិយាយថាការណ៍ដែលសហរដ្ឋអាមេរិកនៅប្រកាន់ភាពអត់ធ្មត់វានឹងនាំឱ្យរបបក្រុងព្យុងយ៉ាងកាន់តែប្រើប្រាស់អំណួតប្រមាថសហរដ្ឋអាមេរិកជាហេតុធ្វើឱ្យអាមេរិកអាប់ឱនកិត្តិយសលើឆាកអន្តរជាតិ។

ឩត្តមសេនីយ៍ H.R McMaster ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយ ថា សហរដ្ឋអាមេរិកដែលមិនឆ្លើយតបភ្លាមៗចំពោះការបាញ់កាំជ្រូចម្ដងហើយម្ដងទៀតរបស់កូរ៉េខាងជើងគឺប្រៀបបានអាមេរិកនៅបន្ដចិញ្ចឹមរបបក្រុងព្យងយ៉ាងឱ្យមានអំណួតនឹងចរិតបំផ្លាញលោកបន្ដទៀត។

ទីប្រឹក្សាសន្ដិសុខរបស់លោកត្រាំរូបនេះបានប្រាប់បណ្ដាញផ្សាយពត៌មានFox Newsថាអាមេរិកត្រូវតែឆាប់ផ្ដល់មេរៀនទៅគីម ជុងអ៊ុន បើពុំនោះទេ របបក្រុងព្យុងយ៉ាងមិនរៀងចាលឡើយ។

លោកបានបន្ដទៀតថាការសាកល្បងបាញ់កាំជ្រួចថ្មីបំផុតទៀតនេះទោះបីជាបរាជ័យក៏ដោយប៉ុន្ដែវាជាការផ្គើនសហរដ្ឋអាមេរិកទាំងស្រុង។

ប្រតិកម្មរបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកដូចនេះធ្វើឡើងបន្ទាប់ពីលោកត្រាំបានបន្ដទូរស័ព្ទទៅកាន់ប្រធានាធិបតីចិនស៊ីជីងភីងដោយសង្ឃឹមថាក្រុងប៉េកាំងនឹងប្រើឥទ្ធិពលរបស់ខ្លួនលើទីក្រុងព្យុងយ៉ាងម្ដងទៀត ដោយមាន ប្រសិទ្ធភាព។

សម្រាប់ឩត្តមសេនីយ៍ H.R McMaster មិនដែលទុកចិត្តក្រុងប៉េកាំងម្ដងណានោះទេ។ឩត្តមសេនីយ៍រូបនេះបានបន្ដថាកូរ៉េខាងជើងបានបង្ហាញចរិតដូចនេះធ្វើឱ្យសម្ព័ន្ធភាពអាមេរិកក្នុងតំបន់ខ្លបខ្លាចយ៉ាងខ្លាំងហើយមិនតែប៉ុណ្ណោះអាចបាត់បង់ជំនឿចិត្តលើអាមេរិកទៀតផង។

កាលពីសប្ដាហ៍មុនអ្នកជំនាញកិច្ចការយោធាម្នាក់ប្រចាំសេតវិមានបាននិយាយថាអាមេរិកអាចកម្ទេចទីក្រុងព្យុងយ៉ាងបាននៅរយៈពេលខ្លីប៉ុណ្ណោះគឺការប្រើប្រាស់យន្ដហោះចម្បាំងទំនើបៗហើយច្រើនបំផុតវាយសន្ធប់លើគោលដៅសំខាន់ៗទៅលើកងទ័ពកូរ៉េខាងជើង។

វរៈសេនីយ៍ឯក David Maxwell អ្នកជំនាញខាងកិច្ចការយោធា បាននិយាយថាបើផ្ទុះសង្គ្រាមអាមេរិក-កូរ៉េខាងើងគឺមិនមែនដូចសង្គ្រាមនៅទសវត្ស១៩៥០- ៥៣ទៀតនោះទេគឺសង្គ្រាមនៅពេលនេះជាសង្គ្រាមដែលពិភពលោកបញ្ចប់របបមួយដែលគេហៅថាចង់បំផ្លាញពិភពលោកដោយការវាយប្រហារអាវុធប្រល័យលោក។វរៈសេនីយ៍ឯករូបនេះបន្ដថាយុទ្ធសាស្រ្ដនៃសង្គ្រាមនៅពេលនេះគឺអាមេរិកមិនអោយទីក្រុងព្យុងយ៉ាងប្រើប្រាស់យន្ដហោះបានឡើយ។

ស្របពេលនេះដែរប្រធានទីប្រឹក្សាសន្ដិសុខជាតិឩត្តមសេនីយ McMaster បានផ្ដល់គំនិតទៀតថាអាមេរិកត្រូវបញ្ចប់ភាពអត់ធ្មត់របស់ខ្លួនឱ្យបានឆាប់បំផុតបើពុំនោះទេវាស្មើនឹងការទុកពេលឱ្យទីក្រុងព្យុងយ៉ាងបន្ដផលិតអាវុធប្រល័យលោកថែមទៀត។

ជាមួយគ្នានេះមេបញ្ជាកងទ័ពជើងទឹករបស់អាមេរិក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បាន និយាយថាកូរ៉េ ខាងជើង ត្រូវរំលាយ អាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយ ត្រូវវិលទៅរកតុចរចា ដែលលោកថា អាមេរិក មិនចង់ឱ្យ លោកគីមជុងអ៊ុន លុតជង្គង់ ក្នុងពេល មានសង្រ្គាមនោះទេ។

លោក ឧត្តមនាវា Harry Harris បានស្វាគមន៍ ការខិតខំប្រឹងប្រែងរបស់ ក្រុងប៉េកាំង ដែលគាបសង្កត់ កូរ៉េខាងជើង តែលោកថា អាមេរិកបនៅតែរក្សា ជំហរដដែលនាំជម្រើសយោធា ដើម្បី បញ្ចប់ បញ្ហា នុយក្លេអ៊ែររបស់ ក្រុងព្យុយ៉ាង។

ចំណែកឯព្រឹទ្ធសមាជិកសភាចន ម៉ាកខេន បានយល់ស្របនឹងការព្រមានរបស់ប្រធានទីប្រឹក្សាសន្តិសុខជាតិ រូបនេះ។

ព្រឹទ្ធសមាជិកដ៏មានឥទ្ធិពលរូបនេះបានហៅការបាញ់កាំជ្រួចជាប់ៗគ្នាប៉ុន្មនាថ្ងៃមកនេះរបស់ក្រុងព្យុងយ៉ាងគឺជាការប្រមាថសហរដ្ឋអាមេរិកតែម្ដង។ព្រឹទ្ធសមាជិកសភារូបនេះបានស្នើឱ្យព្រឹទ្ធសភារៀបចំកញ្ចប់ថវិកាសម្រាប់សង្គ្រាមជាង៦ពាន់លានដុល្លារដើម្បីបើកការវាយលុកផ្ដួលរលំរបបក្រុងព្យុងយ៉ាង។

ជាមួយគ្នានេះគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាបានប្រកាសថានឹងកោះប្រជុំព្រឹទ្ធសភាដើម្បីធ្វើសេចក្ដីសម្រេចគាំទ្រសេតវិមានឱ្យបើកប្រតិបត្តិការយោធាវាយលុកទីក្រុងព្យុងយ៉ាង។គេរំពឹងថាគណៈកម្មាធិការនេះនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទនេះថាតើត្រូវធ្វើសេចក្ដីសម្រេចដូចម្ដេច។

នាវាចម្បាំងបារំាំងដឹកឧទ្ធម្ភចក្រ ៣៥គ្រឿង ចត់នៅកំពង់ផែប្រទសជប៉ុន
នាវាចម្បាំងបារំាំងដឹកឧទ្ធម្ភចក្រ ៣៥គ្រឿង ចត់នៅកំពង់ផែប្រទសជប៉ុន

ករណីកូរ៉េខាងជើងបបាននាំឱ្យបារាំងនិងអង់គ្លេសសន្យាជួយប្រទេសជប៉ុន

ប្រទេសបារាំងបានបញ្ជូននាវាចម្បាំងដ៏ធំរបស់ខ្លួនរួចស្រេចហើយទៅដល់មូលដ្ឋានទ័ពជើងទឹកប្រទេសជប៉ុនស្របពេលដែលប្រទេសអង់គ្លេសបានបញ្ចូននាវាចម្បាំងរបស់ខ្លួនមកតាមក្រោយ។ការណ៍ដែលប្រទេសមហាអំណាចពីរនះបញ្ចេញសកម្មភាពទ័ពរបស់ខ្លួនត្រូវបានមើលឃើញថាជាការជួយការពារប្រទេសជប៉ុនតាមសំណើរបស់នាយករដ្ឋមន្រ្ដីស៊ីនស៊ូអាបេដែលបានទៅទីក្រុងឡុងដ៍កាលពីសប្ដាហ៍មុន។

ការបញ្ជូននាវាចម្បាំងរបស់បារាំងមកាន់ប្រទេសជប៉ុនក៏ផ្ដើមឱ្យមានការចោទសួរអំពីការពង្រីកសម្ព័ន្ធភាពយោធារបស់ទីក្រុងតូក្យូជាមួយអង់គ្លេសនិងបារាំងហើយធ្វើឱ្យមានការសង្ស័យអំពីឥទ្ធិពលរបស់អាមេរិកលើការការពារនៅតំបន់អាស៊ីបាស៊ីហ្វិកខណៈប្រទេសមហាអំណាចយោធា ទី១ លើកពិពភលោក ហាក់ស្ទាក់ស្ទើរ ចំពោះការធ្វើសង្រ្គាម ប្រឆាំងរបប ផ្ដាច់ការនៅកូរ៉េខាងជើង។

មេដឹកនំាអាស៊ានជួបពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសហ្វីលីពីន។
មេដឹកនំាអាស៊ានជួបពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសហ្វីលីពីន។

ដូណាល់ត្រាំ ស្វះស្វែងរក ការគាំទ្រពីសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៌ ករណី កូរ៉េខាងជើង

លោកត្រាំកាលចុងសប្ដាហ៍កន្លងទៅនេះបាននិយាយតាមទូរស័ព ទៅកាន់ មេដឹកនាំមួយចំនួន នៅអាស៊ីអាគ្នេយ៌ ដោយ រម្លឹកពី ចំណងមិត្តភាព ជាមួយប្រទេសនៅក្នុងតំបន់ តែ លោកបានភ្ជាប់ ករណី គំរាមកំហែង ពីសំណាក់ កូរ៉េ ខាងជើង ប្រើអាវុធនុយក្លេអ៊ែរ ដើម្បីបំផ្លាញពិភពលោក ។

មេដឹកនាំដែល លោកត្រាំ បាននិយាយទៅកាន់ មាន ប្រទេសថៃ សិង្ហបុរី និង ហ្វីលីពីន។ លោកត្រាំ បានប្រាប់ មេដឹកនាំទាំងនោះថា ប្រធានាធិបតី ស៊ីជិនភីង ហាក់លែងទទួលបាន ការគោរព ពី មេដឹកនាំកូរ៉េខាងជើងហើយ។

លោកថា ចិន អាចមិន ជួយអន្តរាគមន៍ ឱ្យកូរ៉េខាងជើង ទម្លាក់ចោល កម្មវិធីអាវុធនុយក្លេអ៊ែរនោះទេ ។ លោកបាន បន្តថា ជម្រើសចរចាត្រូវមានលើតុ ប៉ុន្តែសកម្មភាព កងទ័ពគឺជាចាំបាច់បើ ក្រុងព្យុងយ៉ាង មិនព្រមបញ្ឈប់ការបាញ់សាកល្បងកាំជ្រួច បំពាក់ដោយ អាវុធនុយក្លេអ៊ែរ។

យ៉ាងណា ក៏ដោយទាំងអាមេរិក និង កូរ៉េខាងជើង បានរំកិលទ័ព ប្រឈមុខគ្នា យ៉ាងធ្ងន់ធ្ងរទៅហើយ ដែល អ្នកវិភាគព្រមានថា ពិភពលោកនឹងជួបទុក្ខវវេទនាជាថ្មីម្ដងទៀត ជាពិសេស ប្រជាជនកូរ៉េដែលបានស្លាប់ក្នុងសង្រ្គាម ១៩៥០-៥៣ ជាច្រើននាក់ នឹងប្រឈមុខវិនាសកម្មដូចនេះម្ដងទៀត៕

Share

ព័ត៌មានទាក់ទង

Image