loader

កុមារ​ជាង​ ៦​ម៉ឺន​នាក់​ បាន​សម្រាក​ព្យា​ល​នៅ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​

ភ្នំពេញ៖ ពេញមួយខែមេសា ឆ្នាំ២០១៧ កុមារមានជំងឺធ្ងន់ធ្ងជាង ៦ម៉ឺននាក់ បានទៅទទួល ការពិនិត្យ និងសម្រាកព្យាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោងរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ លោកវេជ្ជបណ្ឌិត Beat  Richner នៅថ្ងៃទី០១ ឧសភា។

លោកវេជ្ជបណ្ឌិត Beat Richner
លោកវេជ្ជបណ្ឌិត Beat Richner

របាយការណ៍នេះរៀបរាប់ថា កុមារមានជំងឺធ្ងន់ៗ ចំនួន១០៤៨៣នាក់បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងនោះ កុមារចំនួន ១៩៨នាក់ មានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ។ ជាមួយគ្នានេះ មានការវះកាត់ចំនួន ២០៦២ករណី និងធ្វើការវះកាត់បេះដូងបានចំនួន ៣២នាក់។

ដោយឡែក នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្នុងខេត្តសៀមរាប មានស្ត្រីមានផ្ទៃពោះចំនួន ១១,៨៤២ នាក់ បានមកពិនិត្យ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺខាងក្រៅ និងស្ត្រីជាង២០០០នាក់បានសម្រាលកូនស។ មន្ទីរពេទ្យ បានឱ្យដឹងថា គ្រួសារអ្នកជំងឺភាគច្រើន ជាអ្នកទីទ័លក្រ ទើបការព្យាបាលជំងឺ ដោយឥតគិតថ្លៃ ហើយគ្មានបុគ្គលិកណាម្នាក់ទារប្រាក់ពីអ្នកជំងឺឡើយ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x