loader

​WMC ​រៀប​ចំ​វេទិ​កា​សហគមន៍​ លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​ពី​សារៈ​សំខាន់​នៃ​ការ​ទទួល​បាន​ព័ត៌​មាន​

​ភ្នំពេញ​៖ ​មណ្ឌល​ព័ត៌​មាន​ស្ត្រី​កម្ពុជា​ (WMC​) ​រៀប​​ចំ​វេទិកា​សហគមន៍​ ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​ពី​សារៈ​សំខាន់​នៃ​ការ​ទទួល​បាន​ព័ត៌​មាន ​និង​ផល​ប៉ះ​ពាល់​នៃ​ការ​ទទួល​ព័ត៌​មាន​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។​ វេទិកា​សហ​គមន៍​នេះ​ ​ផ្ដល់​ឱកាស​ឱ្យ​ពល​រដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​និង​រាជ​ធានី​ បញ្ចេញ​មតិ​យោបល់​ សំណូម​ពរ​ និង​តម្រូវ​ការ​របស់​ខ្លួន​ទាក់​ទង​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន ​ដើម្បី​ប្រមូល​ព័ត៌មាន​បង្ហាញ​​ជូន​ទៅ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ ក្នុង​ការ​ដាក់​បញ្ជូល​សំណើ​រ​បស់​ពលរដ្ឋ​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ការ​ទទួល​ព័ត៌​មាន​។ ​

Access-to-info-1

វេទិកា​ប្រារព្វ​ឡើង​នៅ​សណ្ឋា​គារ​អ័រ​គី​ដេ​ ថ្ងៃ​ទី ​២១ ​ខែ​សីហា ​ឆ្នាំ ​២០១៥​ នេះ​មា​ន​ការ​ចូល​រួម​ពី​តំណាង​អង្គ​ការ​យូណេ​ស្កូ​ តំណាង​ស្ថាន​ទូត​ស៊ុយ​អ៊ែត​ តំណាង​អង្គការ​អន្តរ​ជាតិ​ ដៃ​គូ​ពាក់​ព័ន្ធ​នា​នា ​អ្នក​សារ​ព័ត៌​មាន​ ព្រម​ទាំង​ប្រ​ជាព​ល​រដ្ឋ​ ៤៦​ រូប​មក​ពី​បណ្តា​ខេត្ត​និង​រាជ​ធានី​ចំនួន​ ៥ ​។  ​វេទិការ​សហគមន៍​លើ​ក​ទី ​១​ នេះ​មាន​ការ​​គាំ​ទ្រ​ផ្នែក​ថវិកា​ពី​អង្គ​ការ​យូ​ណេស្កូ​ ស្ថាន​ទូត​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា​ និង​ទីភ្នាក់​ងារ​អភិវឌ្ឍ​អន្តរ​ជាតិ​ស៊ុយ​អ៊ែត​។​ ​

​លោក​ស្រី ​ជា​ ស៊ុន​ដា​ណែត ​នាយិកា​ប្រតិបត្តិ​នៃ​មណ្ឌល​ព័ត៌​មាន​ស្ត្រី​កម្ពុជា​ (​​WMC​)​ លើក​ឡើង​ថា ​វេទិ​កា​សហគមន៍​នេះ​ ជា​សកម្ម​ភាព​ចម្បង​មួយ​ក្នុង​ចំណោម​សកម្ម​ភាព​ផ្សេង​ទៀត​របស់​គម្រោង​ ស្តី​ពី​ការ​លើក​កម្ពស់​ការ​ចូល​រួម​របស់​ប្រជា​ពល​រដ្ឋ​ ក្នុង​ដំណើរ​ការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​ពី​ការ​ទទួល​ព័ត៌​មាន​។ ​«​វេទិកា​ស​ហគមន៍​លើក​ទី​មួយ​នេះ​ រៀប​ចំ​ឡើង​ក្នុងគោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋា​ន ​ស្តី​ពី​សារៈ​សំខាន់​នៃ​ការ​ទទួល​បាន​ព័ត៌​មា​ន​ និង​ផល​ប៉ះ​ពាល់​នៃ​ការ​ទទួល​ព័ត៌​មាន​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ ​រួម​ទាំង​ការ​ប្រមូល​ព័ត៌​មា​ន មតិ​យោបល់​ សំណូម​ពរ​និ​ង​តម្រូវ​ការ​របស់​ពល​រដ្ឋ​ ដើម្បី​បង្ហាញ​ជូន​ក្រុម​ការ​ងារ​បច្ចេក​ទេស ​ដាក់​បញ្ចូល​សំណើ​ទៅ​​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​»​។​

Access-to-info-cover3
លោក​ស្រី ​ជា​ ស៊ុន​ដា​ណែត ​នាយិកា​ប្រតិបត្តិ​នៃ​មណ្ឌល​ព័ត៌​មាន​ស្ត្រី​កម្ពុជា​ (​​WMC​)​ និង នាយក​ប្រតិ​បត្តិ​នៃ​ក្លឹប​អ្នក​កា​សែត​កម្ពុជា​ លោក ​ឆាយ ​សុផល

នាយក​ប្រតិ​បត្តិ​នៃ​ក្លឹប​អ្នក​កា​សែត​កម្ពុជា​ លោក ​ឆាយ ​សុផល​ បាន​លើក​ឡើង​ថា​ វេទិកា​នេះ​ ផ្តល់​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រមូល​មតិ​យោបល់​ពី​ប្រជា​ពល​រដ្ឋ​នៅ​តាម​សហគមន៍ ​ទាក់​ទង​នឹង​ការ​យល់​ឃើញ​របស់​ពលរដ្ឋ​ជុំ​វិញ​ការ​ទទួល​បាន​ព័ត៌​មាន​នា​នា​។ ​វេ​ទិកា​នេះ​​ជា​ឱកាស​សម្រាប់​ពល​រដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌​មាន​សម​ស្រប​ពី​ប្រភព​ព័ត៌​មាន​ ឬ​​ស្ថាប័ន​​សាធា​រ​ណៈ​ដែល​ខ្លួន​ចង់​ដឹង​… ​នេះ​ជា​ឱកាស​ល្អ​មួយ​ ដែល​រដ្ឋា​ភិបា​ល​ផ្តល់​ឱកាស​ឱ្យ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ធ្វើ​ការ​ងារ​ជា​មួយ​ពល​រដ្ឋ​ ដើម្បី​ប្រមូល​មតិ​យោបល់​ពល​រដ្ឋ​ មុន​នឹង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​ទទួល​ព័ត៌​មាន​។ ​

ទន្ទឹម​នឹង​ការ​លើក​ឡើង​ខាង​លើ ​លោក​ ឈាវ ​ណាក់ ​ទីប្រឹ​ក្សា​បច្ចេក​ទេស​នៃ​វិ​ទ្យា​ស្ថាន​តស៊ូ​មតិ​ និង​ គោល​នយោ​បាយ ​(API)​ បាន​លើក​ឡើង​ថា​៖​ «​​ប្រទេ​ស​ប្រជា​ធិប​តេយ្យ​ ការ​ផ្តល់​សិទ្ធិ​ទទួល​ព័ត៌​មាន​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រជា​ពល​រដ្ឋ​។ ​សារៈ​ប្រ​យោ​ជន៍​នៃ​សិទ្ធិ​ទទួល​បាន​ព័​ត៌​មាន​ គឺ​ធ្វើ​ឱ្យ​ប្រទេស​មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ​រឹង​មាំ​ បង្កើន​ប្រសិទ្ធិ​ភាព​ការ​គ្រប់​គ្រង​សាធារណៈ​ ជា​ពិសេស​សេវា​សាធារណៈ​។ ​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​ ជួយ​បង្កើន​ការ​អភិវឌ្ឍន៍​ជាតិ​ តាម​រយៈ​ការ​ធ្វើ​វិនិ​យោគ​ជាតិ​និង​អន្តរ​ជាតិ​ ទប់​ស្កាត់ ​និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​»​។​

ម​ក​ពី​សហគមន៍​នា​នា​ក្នុង​ខេត្ត​និង​រាជ​ធានី​ចំនួន​ ៥​ រួម​មាន​ ​រាជធានីភ្នំពេញ ​ខេត្ត​កណ្តាល ​ស្វាយរៀង​ ព្រៃវែង​ និង​ខេត្តតាកែវ ​
អ្នកចូលរួមសិក្ខាសិលា ម​ក​ពី​សហគមន៍​នា​នា​ក្នុង​ខេត្ត​និង​រាជ​ធានី​ចំនួន​ ៥​ រួម​មាន​ ​រាជធានីភ្នំពេញ ​ខេត្ត​កណ្តាល ​ស្វាយរៀង​ ព្រៃវែង​ និង​ខេត្តតាកែវ ​

​សូម​បញ្ជាក់​ថា​ ការ​រៀប​ចំវេ​ទិកា​សហគមន៍​ពិគ្រោះ​យោ​បល់​ ស្តី​ពី​ការ​ទទួល​បាន​ព័ត៌​មាន​ មាន​ប្រជា​ពល​រដ្ឋម​ក​ពី​សហគមន៍​នា​នា​ក្នុង​ខេត្ត​និង​រាជ​ធានី​ចំនួន​ ៥​ រួម​មាន​ ​រាជធានីភ្នំពេញ ​ខេត្ត​កណ្តាល ​ស្វាយរៀង​ ព្រៃវែង​ និង​ខេត្តតាកែវ ​ដើម្បី​ស្វែង​យល់​អំពី​ការ​ទទួល​ព័ត៌​មាន​និង​ការ​សម្តែង​មតិ​យោ​បល់​ បញ្ហា​ប្រឈម ​សំណូម​ពរ​របស់​ខ្លួន​ទៅ​កាន់​រដ្ឋាភិបាល​មុន​នឹង​កើត​ចេញ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​។

​គួរ​រម្លឹក​ផង​ដែរ​ថា ​ច្បាប់​ទទួល​ព័ត៌​មាន​ ត្រូវ​បាន​អនុ​ម័ត​ដំបូង​គេ​នៅ​ឆ្នាំ ​១៧៦៦ ​នៅ​ប្រទេស​ស៊ុយ​អ៊ែត​។ រយៈ​ពេល​ ២ ​ទស្ស​វត្ស​ក្រោយ​មក​ ទើប​សហ​រ​ដ្ឋអា​មេរិ​ចអនុ​ម័ត​ច្បាប់​នេះ​នៅ​ឆ្នាំ​ ១៩៦៧​ ហើយ​បច្ចុប្បន្ន​ប្រទេស​ជិត​ ១០០ ​នៅ​លើ​ពិភព​លោក​បាន​អនុ​ម័ត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​។​ ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ​ រដ្ឋ​ធម្ម​នុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ គ្រប់​រូប​ត្រូវ​ធានា​សិទ្ធិ​ដឹង​អំពី​កិច្ច​ការ​សាធា​រណៈ ​ឬ​ព័ត៌​មាន​ជា​សាធា​រណៈ ព្រោះ​ពួក​គេ​ជា​អ្នក​បង់​ពន្ធ​ និង​ជា​ម្ចាស់​ប្រទេស​ជាតិ​របស់​ខ្លួន​។ ក្នុង​នោះ​សមា​គម​អា​ស៊ាន​មាន​ប្រទេស​ ៥​ មាន​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​ ដូច​ជា​ប្រទេស​ហ្វី​លី​ពីន​ ថៃ ​ឥណ្ឌូ​ណេ​ស៊ី ​ម៉ា​ឡេ​ស៊ី​ និង​វៀត​ណាម​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x