en     km
en     km

នាវាចម្បាំង ៣០ គ្រឿងចតនៅសមុទ្រសិង្ហបុរី ខណៈអាមេរិកត្រៀមធ្វើសង្រ្គាមប្រឆាំងកូរ៉េខាងជើង

Share

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានប្រកាសថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៥ ឧសភា នេះតទៅ សមុទ្រនៃប្រទេស តូចមួយនៅ អាស៊ី អាគ្នេយ៌នេះ ពោរពេញដោយ នាវាចម្បាំងទំនើបៗ និងធំ ដែលមាន ប្រហែលជា៣០គ្រឿងមកប្រមុលផ្ដុំគ្នា ដើម្បី បង្ហាញពី កម្លាំងមួយ ក្នុងពិធីរម្លឹកខួបសមុទ្រអន្តរជាតិខួបលើកទី ៥០។

នាវាចម្បាំងរបស់អាមេរិក។
នាវាចម្បាំងរបស់អាមេរិក។

តាមបណ្ដាញផ្សាយព័ត៌មានអន្តរជាតិ Channel NewsAsia នាវាចម្បាំងទាំងនោះ មកពី ២០ ប្រទេស ក្នុងនោះមាន អាមេរិក ចិន និងប្រទេសខ្លះនៃសមាគមអាស៊ាន ។ តាមប្រភពដដែល នេះ ព្រឹត្តិការណ៍នេះ មានភ្ញៀវជាតិ និងអន្តរជាតិ ជាង ៤ ពាន់ នាក់ចូលរួម ហើយក្នុងនោះមានមេបញ្ជាការនាវាចម្បាំងប្រទេសនីមួយៗចូលរួមដែរ។

ប្រធានរៀបចំព្រឹត្តិការណ៍ លោកវរៈសេនីយ៍ Saw Shi Tat និយាយថា ព្រឹត្តិការណ៍នេះសំដៅពង្រឹងការសាមគ្គីភាពរវាង ប្រទេសក្នុងតំបន់ និងពិភពលោក។

តែយ៉ាងណា ក៏ដោយ ការមកដល់ របស់នាវាចម្បាំងទាំងនោះ គឺជា ដាក់តាំងឥទិ្ធពលយោធា ចំពេលអាមេរិកត្រៀមរៀបចំ ធ្វើសង្រ្គាម ប្រឆាំងកូរ៉េខាងជើង ករណីប្រទេសផ្ដាច់ការមួយនេះ ចេះតែបំភាយអាវុធប្រល័យលោកដែលសហគមន៍អន្តរ ជាតិថ្កោលទោសយ៉ាងខ្លាំង៕  CNA

Share

Image
Image
Image