loader

កូរ៉េ​ខាងជើង​បាញ់​កាំជ្រួច​ទៅ​សមុទ្រ​រុ​ស្ស៊ី​តែ​បរាជ័យ​ម្ដងទៀត​

កូរ៉េខាងជើង: កាលពីថ្ងៃ អាទិត្យ ទី ៣០ មេសា ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចមួយលើកទៀតដោយសំដៅទៅលើសមុទ្រនៃប្រទេសរុស្ស៊ី តែត្រូវបានរាយការណ៍មកថា កាំជ្រួចនោះបានផ្ទុះធ្លាក់មុនការកំណត់។

លោក គីម ជុងអ៊ុន និងលោក ប្លាឌីមៀពូទីន ប្រធានាធិបតីរុស្ស៊ី។
លោក គីម ជុងអ៊ុន និងលោក ប្លាឌីមៀពូទីន ប្រធានាធិបតីរុស្ស៊ី។

តាមគេហទំព័រ The Sun Express បានរាយការណ៍មកថា គោលបំណងដែលកូរ៉េខាងជើងបាញ់មីស៊ីលទៅរុស្ស៊ីនោះ គឺចង់អោយប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀពូទីន បានឱ្យដឹងថា កូរ៉េខាងជើងចង់ឱ្យរុស្ស៊ីប្រុងប្រយ័ត្នអំពីសង្គ្រាមលោកលើកទី៣ដែលកើតឡើងនៅពេលដែលអាមេរិកវាយប្រហារទីក្រុងព្យុងយ៉ាង។

ទំនងដោយសាររឿងនេះហើយ បានជារុស្ស៊ីរំកិលទ័ពរបស់ខ្លួនដាក់ពង្រាយតាមព្រំដែនរុស្ស៊ី-កូរ៉េខាងជើងដើម្បីទប់ស្កាត់សកម្មភាពយោធាណាមួយរបស់ទីក្រុងព្យុងយ៉ាង។ តែយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូ មិនទាន់ប្រតិកម្មណាមួយជុំវិញរឿងនេះនៅឡើយទេ។

ដូចគ្នានេះដែរ ចិនបានដាក់ពង្រាយកងទ័ពរបស់ខ្លួនរួចស្រេចអស់ហើយ ប្រមាណជា ១ម៉ឺន ៥ពាន់នាក់ នៅតាមព្រំដែនចិន-កូរ៉េខាងជើង។

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x