en     km
en     km

សម្ដេច ហ៊ុន សែន បង្ហាញពីមោទនភាពដែល កម្មករកម្ពុជាកើនប្រាក់ឈ្នួលជាលំដាប់

Share

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារជូន បងប្អូន កម្មករ នយោជិត និង នយោជក ក្នុងឱកាសខួបអនុស្សាវរីយ៍ទី ១៣១ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះក្រោមប្រធានបទ«ដើម្បីសន្តិភាព ការងារ មុខរបរ និង ការអភិវឌ្ឍន៏»។

សម្តេច ហ៊ុន សែន និងភរិយា
សម្តេច ហ៊ុន សែន និងភរិយា

សម្តេច បានលើកឡើងពីការរម្លឹក ខួបអនុស្សាវរីយ៍ទី ១៣១ នៃ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលបានប្រារព្វឡើងចាប់តាំងពីថ្ងៃ ដែលរំដោះកម្ពុជាចេញរបបប្រល័យពូជសាសន៏ ហើយទន្ទឹមនិងនេះដែរ កម្ពុជាគឺជាសមាជិករបស់អង្គការអន្តរជាតិការងារ ដែលទទួលបាននូវសច្ចាប័ន ផ្នែកការងារចំនួន ១៣ និង អនុសញ្ញាអន្តរជាតិចំនួន ៨។

នៅក្នុងសារលិខិតនោះ សម្ដេចក៏បានបញ្ជាក់ពីកំណែទម្រង់យ៉ាងយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល ស្របពេលដែលកម្ពុជាបានសម្រេចកំណើនថេរជាមធ្យមប្រចាំឆ្នាំ ៧% អត្រាភាពក្រីក្រ របស់ប្រជាជន ត្រូវបានកាត់បន្ថយមក ១៣,៥% និង អត្រាអត់ការងារធ្វើចំនួន ០,៧%។

កម្ពុជាបានប្តូរពីប្រទេសដែលមានចំណូលកម្រិតទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងឈានជើងក្ជាប់ប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

សារលិខិតរបស់សម្តេច ហ៊ុន សែន បានបន្តទៀតថា ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនយោជិត ផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង បានកើនពីចំនួន ១៤០ ដុល្លា ដល់ ១៥៣ ដុល្លាអាមេរិក ក្នុង១ ខែ ដែល បានកើនឡើង ៩,៣% ។ បើគិតជាប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករ និយោជិត ម្នាក់ៗអាចទទួលបានប្រាក់ចំណូលពី ១៧០ ដល់ ១៨១ ដុល្លារអាមេរិកក្នុង ១ ខែ។កម្មករនយោជិតក៏ទទួលបានអត្ថប្រយោជន៍ពីការបញ្ជុះតម្លៃអគ្គិសនី និងទឹក ព្រមទាំង ច្បាប់ភតិសន្យាពិសេស ដែលគ្រប់គ្រងលើការជួលផ្ទះ ឲ្យកម្មករនយោជិក និង សិស្សនិស្សិត។

កម្មករទាំងអស់និងទទួលបានសេវាផ្នែក ថែរទាំសុខភាព សម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញាតិនៃច្បាប់ស្តីពីការងារ កម្មករកម្មការនីនិងទទួលបានរបបថែទាំសុខភាព។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ«គោលនយោបាយជាតិស្តីពី មុខរបរការងារឆ្នាំ២០១៥-២០២៥ ដោយផ្តោតទៅលើសសរស្តម្ភទាំង ៣ គឺ ទី១ ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ទី២ ការជំរុញអភិវឌ្ឍន៍ជំនាញ ធនធានមនុស្ស  ទី៣ ការពង្រឹងអភិបាលកិច្ចការងារទីផ្សារការងារ»៕

 

Share

ព័ត៌មានទាក់ទង

Image