en     km
en     km

កម្មករកម្ពុជា រំលឹកទិវាពលកម្មអន្តរជាតិដោយប្រឈមមុខការរារំាងពីសមត្ថកិច្ច

Share

ភ្នំពេញ៖ កម្មករប្រមាណជា៥០០នាក់ បានរៀបចំ ទិវាពលកម្មអន្តរជាតិលើកទី ១៣១ ដោយការរាំងពីសំណាក់សមត្ថកិច្ច ខណៈ ពួកគេព្យាយាមយញ្ញតិ្តទៅដាក់នៅរដ្ឋសភា ដើម្បីទាមទារសិទិ្ធការងារ។

កម្មករ កម្មារិនី រោងចក្រ ដង្វែរក្បួនទិវាពលកម្មអន្តរជាតិលើទី ១៣១ ទៅរដ្ឋសភាជាតិ នៅថ្ងៃទី ១ ឧសភា ឆ្នំា ២០១៧
កម្មករ កម្មារិនី រោងចក្រ ដង្វែរក្បួនទិវាពលកម្មអន្តរជាតិលើទី ១៣១ ទៅរដ្ឋសភាជាតិ នៅថ្ងៃទី ១ ឧសភា ឆ្នំា ២០១៧

ក្នុងញត្តិនោះ កម្មករបានស្នើស្ថាប័ននេះជួយដោះស្រាយទុក្ខកង្វល់របស់ពួកគេ ប៉ុន្តែការរៀបចំប្រមូលផ្តុំនៅមុខរដ្ឋសភា របស់កម្មករ ត្រូវបាន អាជ្ញាធររារាំង នៅខាងមុខ មុខស្ថានទូតរុស្ស៊ី។

កងកម្លំាងសមត្ថកិច្ចប្រដាប់ដោយអាវុធឃ្លំាមើលការហែរក្បួនរបស់កម្មករ នៅក្បែររដ្ឋសភាជាតិ ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នំា ២០១៧។
កងកម្លំាងសមត្ថកិច្ចប្រដាប់ដោយអាវុធឃ្លំាមើលការហែរក្បួនរបស់កម្មករ នៅក្បែររដ្ឋសភាជាតិ ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នំា ២០១៧។

តាមទិដ្ឋភាពជាកស្ដែង គឺនៅម៉ោងជាង៨ព្រឹកនេះ សមត្ថកិច្ចប្រមាណ១០០នាក់ចេញមុខរារាំង ដោយអះអាងថា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់។
តំណាង កម្មករ គឺលោកអាត់ធន់ ដែលជា ប្រធានសហភាពការងារកម្ពុជាបាន និយាយប្រាប់ អ្នកសារព័ត៌មានថា ជាការខកចិត្ត គ្រាន់តែកម្មករ សម្ដែងការរម្លឹក សិទ្ធិ្ធរបស់ ខ្លួន ហើយ ឱ្យអ្នកតំណាងរាស្ត្រ មកទទួលយកញ្ញតិ្តក៏ត្រូវ អាជ្ញារារាំងដែរ ដែលលោកថា ជាការបំពានសិទ្ធិមនុស្សមួយដែរ។

ប្រធានសហភាពការងារកម្ពុជារូបនេះ រិះគន់ថា ទង្វើនេះ មិនធ្វើ រដ្ឋាភិបាល ចំណេញទេ។

ញ្ញត្តិរបស់កម្មករ បាននិយាយដល់ កំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករសំណង់ ការគិតគូរពីបញ្ហាសុខភាព និងសុវត្ថិភាពរបស់កម្មករសំណង់ ការពង្រីកវិសាលភាពនៃបេឡាជាតិរបបសន្តិសុខសង្គមទៅលើក្រុមកម្មករសំណង់ ការត្រួតពិនិត្យទៅលើក្រុមហ៊ុនសាងសង់ និងការស្នើឲ្យកែប្រែច្បាប់ស្ដីពីសហជីពដើម្បីធានានូវសេរីភាពរបស់សហជីពក្នុងការជួយដល់ក្រុមកម្មករសំណង់។
កម្មករ នៅប្រទេសកម្ពុជា សព្វថៃ មានជាង៦០ម៉ឺននាក់ ។

ប្រាក់ខែពួកគេ មានជាង១៥០ដុល្លារអាមេរិក ។ តែជារឿយ កម្មករ ដែលបានតវ៉ា ច្រើនតែត្រូវបាន បង្រ្គាប ។ កាលពីថ្ងៃទី៤មករាឆ្នាំ២០១៤ កម្មករយ៉ាងតិច ៥នាក់ស្លាប់ និងរបួស ជាង២០នាក់រងរបួសនៅផ្លូវវែងស្រែង ករណី កម្មករតវ៉ាសុំឡើង ប្រាក់ឈ្នួលសមរម្យ ១៦០ ដុល្លារ៕

Share

Image
Image
Image