en     km
en     km

លោក ត្រាំ វាយប្រហារបណ្តាញព័ត៌មានអាមេរិក ចំថ្ងៃគម្រប់ខួប ១០០ ថ្ងៃនៃការកាន់តំណែង

Share

អាមេរិក ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើការថ្លែងសន្ទរកថា និងវាយប្រហារយ៉ាងខ្លាំងពីបណ្តាញផ្សព្វផ្សាយ កំឡុងពេលបា្ររព្ធពិធីគម្រប់ខួបនៃការកាន់តំណែងជាប្រធានាធិបតី រយះពេល ១០០ ថ្ងៃ។

លោក ត្រាំ ប្រធានាធិបតី អាមេរិក។
លោក ត្រាំ ប្រធានាធិបតី អាមេរិក។

លោក ត្រាំ បានធ្វើការថ្លែងសន្ទរកថា មកកាន់អ្នកគាំទ្ររបស់លោកថា នៅទីក្រុង Pennsylvania ដែលបានវាយប្រហារហើយ រិះគន់អ្នកកាសែតថា ផ្សព្វផ្សាយព័ត៌មានមិនពិត។

លោក ត្រាំ បានសម្រេចចិត្តមិនចូលរួមទទួលទានអាហារពេលល្ងាចនៅសេតវិមាន។ លោក ត្រាំ គឺជាមេដិកនាំដំបូងដែល មានការខកខានមិនចូលរួមទទួលទានអាហារ គឺបន្ទាប់ពីអតីតប្រធានាធិបតីលោក Ronald Reagan ក្នុងឆ្នាំ ១៩៨១។

ក្នុងកំឡុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ បានវាយប្រហារមកលើបណ្តាញសារ ព័ត៌មាន CNN ដែលជាស្ថាប័នព័ត៌មានមួយមានឈ្មោះល្បីរបស់អាមេរិក ដោយលោក ចោទថា ប្រព័ន្ធផ្សព្វផ្សាយមួយនេះថា បានយកបញ្ហាគ្រួសារ និងបញ្ហាផ្ទាល់ខ្លួនរបស់លោក មកបកអាក្រាតនាំឱ្យលោកខូចប្រជាប្រិយភាព។ ជាងនេះទៀតលោក ត្រាំ បានចោទថា CNN ជាស្ថាប័នព័ត៌មានមួយដែលមានទំនេរទៅគណបក្សប្រជាធិបតេយ្យ។

លោក ត្រាំ ក៏ធ្លាប់ព្រមានមិនផ្តល់បទសម្ភាសន៍ឱ្យ CNN នោះទេ ប៉ុន្តែ បន្ទាប់ពីលោកបានចូលកាន់តំណែងជាប្រធានាធិបតី ហើយទទួលបានការណែនាំពីទីព្រឹក្សាសមាជិកគណបក្សសាធារណរដ្ឋមកលោក ត្រាំ ក៏បានអនុញ្ញាតឱ្យសារព័ត៌មាន CNN ចូលសម្ភាសន៍ជាធម្មតា៕ ប្រភព៖ BBC

Share

Image
Image
Image