loader

មេដឹកនំាអាស៊ានទំាង ១០ ឯកភាពគ្នាពង្រឹងសន្តិសុខទប់ស្កាត់ភេរវកម្ម

ភ្នំពេញ ៖ មេដឹកនំាអេស៊ានទំាង ១០ បានឯកភាពគ្នាក្នុងការពង្រឹងសន្តិសុខ ទប់ស្កាត់រាល់នូវអំពើភេរវកម្ម និងការជួញដូរ គ្រឿងញៀនគ្រប់ប្រភេទ ដើម្បីថែរក្សាសន្តិភាព និងខិតខំពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកលូតលាស់ ដែលនំាមកនូវ ផលប្រយោជន៍ សម្រាប់ប្រជាជាតិទំាងអស់។ នេះបើតាមគេទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បង្ហោះផ្សាយជា សាធារណៈនៅថ្ងៃទី ៣០ ខែមេសា ឆ្នំា២០១៧នេះ។

មេដឹកនាំប្រទេសអាស៊ានទាំង១០ ប្រជុំនៅហ្វីលីពីន។
មេដឹកនាំប្រទេសអាស៊ានទាំង១០ ប្រជុំនៅហ្វីលីពីន។

តាមគេហទំព័រដដែលឱ្យដឹងទៀតថា ក្នុ្ងងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០ នៅទីក្រុង ម៉ានីឡា ប្រទេសហ្វីលីពីន ប្រមុខដឹក នាំអាស៊ានក៏បានចុះហត្ថលេខារួមលើសេចក្តីថ្លែងការណ៍ ស្តីពី តួនាទីរបស់មុខងារសាធារណៈជាកាតាលីករ ដើម្បីឈានទៅ សម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ផងដែរ។

តាមប្រភពដដែលគួសបញ្ជាក់ដែរថា កម្ពុជាមានមោទនៈភាពក្នុងនាមជាសមាជិក ដែលតែងតែចូលរួម និងគាំទ្រនូវសេចក្តី សម្រេចនានារបស់អាស៊ាន ដែលនាំមកនូវសន្តិភាព ស្ថេរភាព និងការរីកចម្រើនរួមគ្នានៅក្នុងតំបន់ និងក្នុងពិភពលោកទាំង មូល។

គួរជម្រាបដែរថា នៅថ្ងៃទី ៣០ មេសានេះ សម្តេច ហ៊ុន សែន រួមទំាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងវិលត្រទ្បប់មកកាន់មាតុ ប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០ នៅទីក្រុងម៉ានីទ្បា ប្រទេសហ្វីលីពីន៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

មន្ត្រីនាំពាក្យកងទ័ព៖ កម្ពុជាបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាតែត្រូវគោរពលក្ខខណ្ឌ

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជ[...]

គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ

គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x