en     km
en     km

ដូណាល់ត្រាំថា ចិនគ្រប់គ្រងកូរ៉េខាងជើងលែងបានហើយ (មានសំឡេង)

Share

ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចជាថ្មីម្តងទៀត ទោះជាកាំជ្រួញនោះមិនអាចរត់ដល់គល់ដៅរបស់ខ្លួនក៏ដោយ ប៉ុន្តែ ប្រធានាធិបតី ដូណាល់ត្រាំ បានប្រាប់មេដឹងនាំចិនថា អ្នកឯងគ្រប់គ្រងចិនលែងបានហើយ។

ការបញ្ជាក់របស់ប្រធានាធិបតីអាមេរិករូបនេះបានធ្វើឡើង ដោយបង្ហាញកំហឹងជាថ្មីទៀតទៅលើកូរ៉េខាងជើង ដែលបាន បន្តព្យាយាមបាញ់កាំជ្រួចរំលងទ្វីប ហើយដែលត្រូវបានមើលឃើញថា ជាការផ្គើនសហរដ្ឋអាមេរិក និងសហគមន៍អន្តរ ជាតិ។

លោក ត្រាំ ប្រធានាធិបតីអាមេរិក
លោក ត្រាំ ប្រធានាធិបតីអាមេរិក

លោក ត្រាំ បានបញ្ជូនសាររបស់លោកតាម ទ្វីតធើ ទៅប្រាប់ប្រធានាធិបតីចិន ស៊ីជីងពីង ថា ៖«កូនជឹងរបស់អ្នក អ្នកគ្រប់គ្រង វាលែងបានហើយ»។

ក្នុងន័យនេះសហរដ្ឋអាមេរិកនឹងបន្ថែម សម្ពោធទៀតទៅលើក្រុង ព្យុងយ៉ាង តាមដែលអាចធ្វើទៅបានបើទោះបីក្នុងរូបភាព យោធា ឬក៏កាទូតក៏ដោយនោះ។

យ៉ាងណាក៏ដោយ គេមិនទាន់ឃើញការឆ្លើយតបពីប្រធានាធិបតី ស៊ី ជីនពីង មកកាន់លោក ដូណាល់ត្រាំ នៅឡើយទេនៅ ពេលនេះ ស្របពេលដែល មានសេចក្តីរាយការមកថា ក្រុងព្យុងយ៉ាង កំពុងព្យាយាមឱ្យកូរ៉េខាងជើងបញ្ឍប់សកម្មភាពរបស់ ខ្លួន ទាំងឡាយណាដែលនាំឱ្យមានការបង្កសង្គ្រាមលើឧបទ្វីបកូរ៉េ។

សេចក្តីរាយការណ៍របស់សារព័ត៌មាននានា បានបង្ហោះឱ្យដឹងនៅថ្ងៃនេះថា កូរ៉េខាងជើងបានបាញ់កាំជ្រួចវង់ប្រតិបត្តិការ ឆ្ងាយ កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍នេះ តែត្រូវបានចារកម្មអាមេរិក និងកូរ៉េខាងត្បូងអះអាងថា កាំជ្រួចនោះមិនបានហោះដូច បំណងរបស់ខ្លួនចង់បាននោះទេ ពោលគឺបានហោះបន្តិច ហើយបានធ្លាក់ក្នុងសមុទ្ររបស់កូរ៉េខាងជើងតែម្តង។

ចំណែកឯប្រទេសជប៉ុនវិញ បានសម្តែងកំហឹងយ៉ាងខ្លាំងដោយតវ៉ាឱ្យអាមេរិកពិនិត្យមើលជំហររបស់ខ្លួនឡើងវិញចំពោះក្រុង ព្យុងយ៉ាង ។ ស្របពេលនេះដែរ ប្រទេសអង់គ្លេសបាននិយាយថា ខ្លួនកំពុងចាប់ផ្តើមមើលសកម្មភាពរបស់ក្រុង ព្យុងយ៉ាង ថាតើគាត់បានបំពានគោលការណ៍ច្បាប់អន្តរជាតិធ្ងន់ធ្ងរកម្រិតណា បើពុំនោះទេ រដ្ឋាភិបាលទីក្រុង ឡុង ប្តេជ្ញានៅពីក្រោយ សហរដ្ឋអាមេរិកជានិច្ច។

ប្រធានាធិបតីចិន ស៊ី ជិនពីង(ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ (ស្តាំ)។
ប្រធានាធិបតីចិន ស៊ី ជិនពីង(ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ (ស្តាំ)។

កាលពីថ្ងៃម្សិលមិញនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ស៊ូអាបេ បានទៅជួបនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉ាសាមេ ដោយនៅពេលនោះនាយករដ្ឋអង់គ្លេស បានគ្រាំទ្ររដ្ឋាភិបាលជប៉ុន ចំពោះការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាំទៅលើទីក្រុង ព្យុងយ៉ាង ដោយទីក្រុង ឡុង ដោយគ្រាំទ្រវិធានការណាមួយដើម្បីរកដំណោះស្រាយ ឬក៏បញ្ចប់វិបត្តិនុយគ្លេអ៊ែររបស់ទីក្រុង ព្យុងយ៉ាង។

មកដល់ពេលនេះ គេមិនទាន់ឃើញរដ្ឋាភិបាលក្រុង មូស្គូ របស់ប្រធានាធិបតី ហ្ល្វដើមៀ ពូទីន ប្រតិកម្មចំពោះ ការបាញ់ជាថ្មី ម្តងទៀតរបស់ទីក្រុង ព្យុងយ៉ាងនោះទេ ។

យ៉ាងណាក៏ដោយ កាំជ្រួញដែលបានបាញ់សាកល្បងនេះ វាមិនមែនជាការបំពាក់អាវុធនុយក្លេអ៊ែរនោះទេ គឺជាកាំជ្រួចអន្តរ ទ្វីប ប៉ុន្តែត្រូវបានរាយការណ៍មកថា វាបានហោះបានប្រហែលជារយៈតែប៉ុន្មាននាទី ហើយបានធ្លាក់ចូលដែនទឹកកូរ៉េខាង ជើង។

នៅពេលជាមួយគ្នានេះ សេតវិមានបានចាប់ផ្តើមរៀបចំកម្លាំងទ័ពរបស់ខ្លួនមួយលើកទៀត ឆ្ពោះទោកាន់កូរ៉េខាងជើង តាម រយៈនៃការបញ្ចូនត្រលប់តាមនាវាចម្បាំងជាច្រើនគ្រឿងទៀតទៅកាន់ទីនោះ ដែលជារូបភាពមួយគ្រោះថ្នាក់បំផុតនៃការកើត មានសង្គ្រាមនៅលើឧបទ្វីបកូរ៉េ។

ប្រទេសកូរ៉េខាងជើងបច្ចប្បន្ន ដឹកនាំដោយបរុសវ័យក្មេងបំផុត គឺលោក គឹម ជុងអ៊ន ដែលមានអាយុ ៣៦ ឆ្នាំប៉ុណ្ណោះ។ គាត់ បានដឹកនាំ ប្រទេសបន្ទាប់ពីឪពុករបស់លោកបានស្លាប់នៅឆ្នាំ ២០១១ គាត់បានបាញ់សាកល្បងចំនួន ៥ លើកមកហើយ ។ បើនិយាយពី ការបាញ់កាំជ្រួចអន្តរទ្វីបនោះ គឺមានរាប់សិបដើមមកដែរ។

អង្គការសហប្រជាជាតិបានត្រឹមតែដាក់ទណ្ឌកម្មទៅលើកក្រុង ព្យុងយ៉ាង ប៉ុណ្ណោះ មកដល់ពេលនេះ ក្រុមព្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិពុំមានវិធានការណ៍ ជាក់ស្តែងណាមួយ ប្រឆាំងកូរ៉េខាងជើងដែលមិនមានប្រសិទ្ធិនោះទឡើយ៕

Share

ព័ត៌មានទាក់ទង

Image