en     km
en     km

បុគ្គលិកអាស៊ីសេរី ៖ លោក ជុន ច័ន្ទបុត្រ ទៅថៃមែន តែនឹងមកបំភ្លឺនៅតុលាការវិញ(មានសំឡេង)

Share

(ភ្នំពេញ)៖  តាមការឱ្យដឹងពីលោក ជា វីតា ប្រធានការិយាល័យវិទ្យុអាស៊ីសេរីប្រចាំនៅកម្ពុជា បានប្រាប់វិទ្យុស្រ្តីនៅ រសៀល នេះថា លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ បានចាកចេញពីកម្ពុជាទៅប្រទេសថៃ ដើម្បី ទៅបំពេញការងាររបស់ស្ថាប័នអាស៊ីសេរី។

លោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ ចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាមួយនិយាយអំពីច្បាប់របបសារព៏ត៌មាននៅសណ្ឋាគារសាន់វេ ក្រុងភ្នំពេញ ។
លោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ ចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាមួយនិយាយអំពីច្បាប់របបសារព៏ត៌មាននៅសណ្ឋាគារសាន់វេ ក្រុងភ្នំពេញ ។

លោក ជា វីតា បញ្ជាក់ថា លោក ជុន ច័ន្ទ នឹងត្រលប់មកម្ពុជាវិញ ដើម្បីចូលខ្លួនទៅបំភ្លឺនៅតុលាការនៅថ្ងៃទី ០២ ឧសភា ខាង មុខនេះ ក្នុងសំណុំរឿងដែលរដ្ឋាភិបាលចោទថា បានបន្លំចូលក្នុងពន្ធនាគារក្នុងបំណងទុច្ចរិត។

សំឡេងលោក ជា វីតា

យោងតាមការផ្តល់ទិន្នន័យពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលផ្តល់ឱ្យអង្គភាព Fresh News បានឱ្យដឹងថា លោក ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Thai Airway កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង១៥៖០៤នាទី។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិពីររូប គឺលោកស្រី មួរ សុខហួរ និងលោក ឡុង រី បានចូលខ្លួនទៅបំភ្លឺនៅតុលាការរួច រាល់ហើយ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ដែលតុលាការសង្ស័យថា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ បានបន្លំខ្លួនចូលពន្ធ នាគារ។

តំណាងរាស្រ្តទាំងពីរ និងមេធាវីការពារបានបដិសេធធ្វើការអត្ថាធិប្បាយទៅនកាន់អ្នកសារព័ត៌មាន ពីសំនួរ និងចម្លើយក្នុង ដំណាក់កាលផ្តល់សក្ខីកម្មនេះទេ ដោយអះអាងថា ខ្លួនកំពុងស្ថិតក្នុងនីតិវិធីរបស់តុលា ការ។

លោកស្រី មួរ សុខហួរ ចូលបំភ្លឺក្នុងនាមសាក្សីនៅសាលាដំបូងរាជធានីភ្នំពេញករណីលោកជន ច័ន្ទបុត្រ។
លោកស្រី មួរ សុខហួរ ចូលបំភ្លឺក្នុងនាមសាក្សីនៅសាលាដំបូងរាជធានីភ្នំពេញករណីលោកជន ច័ន្ទបុត្រ។

យ៉ាងណាអង្គភាព Fresh News បានចុះផ្សាយព័ត៌មានមួយកាលពីមិ្សលមិញ ដោយស្រង់សម្តីមន្រ្តីម្នាក់មិនបង្ហាញអត្ត សញ្ញាណថា តំណាងរាស្ត្រទាំងពីររូប បានផ្តល់ចម្លើយដាក់បន្ទុកបន្ថែមទៅលើលោក ជុន ច័ន្ទបុត្រ ដែលនាំឱ្យចម្លើយនេះ អាចធ្វើឲ្យជនសង្ស័យ ជុន ច័ន្ទបុត្រ ជាប់ពន្ធនាគារតែម្តងនៅថ្ងៃដែលចូលមកបំភ្លឺ។

ជាការឆ្លើយតបលោកស្រី មួរ សុខហួរ ប្រាប់វិទ្យុស្រ្តីថា លោកស្រីសុំមិនធ្វើការអត្ថាធិប្បាយថា ខ្លួនបានឆ្លើយដាក់បន្ទុកបន្ថែម ឬជួយឆ្លើយការពារលោក ជុន ច័ន្ទបុត្រ នោះទេ ព្រោះលោកស្រីចង់រក្សាការសម្ងាត់ ខណៈសំណុំរឿងនេះកំពុងស្ថិតក្នុងនីតិ វិធីតុលាការ។ តែលោកស្រីសម្តែងការសោកស្តាយ ប្រសិនបើមន្រ្តីតុលាការបានទម្លាយរឿងប្រាប់សារព័ត៌មានមេននោះ។

កាលពីពេលថ្មីៗនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់អ្នកសារព័ត៌មានថា រាល់ការបន្លំខ្លួនចូលក្នុង ពន្ធនាគារ ជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់សង្គម ដែលនាំឱ្យតុលាការអាចឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃសាកសួរ ករណីរកឃើញភស្តុតាងពាក់ព័ន្ធថាជាបទល្មើសព្រហ្មទណ្ឌ។

តែរឿងនេះលោក ហួត វុទ្ធី ហៅ ជន ច័ន្ទបុត្រ បានច្រានចោលការចោទប្រកាន់ដែលថា លោកបានក្លែងបន្លំឈ្មោះ និងតួនាទី ក្នុងចេតនាទុច្ចរិតដើម្បីចូលយកព័ត៌មានក្នុងពន្ធនាគារ។

កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី បាន នាំលោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ចូលក្នុងពន្ធនាគារព្រៃស ដើម្បីចូលសួរសុខទុក្ខ សកម្មជនបក្ស ទាំង ១៦ រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។

ករណីនេះបានបង្កជារឿងក្តីក្តាំ ដោយមានការចោទប្រកាន់ពីរដ្ឋាភិបាលថា តំណាងរាស្រ្តបាននាំអ្នកសារព័ត៌មានបន្លំខ្លួន ចូលពន្ធនាគារ។ ហើយករណីនេះ តុលាការសម្រេចចេញដីកាកោះហៅជនសង្ស័យ ជុន ច័ន្ទបុត្រ មកបំភ្លឺនៅតុលាការនាថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕

Share

Image
Image
Image