en     km
en     km

ក្រសួងមហាផ្ទៃជំរុញឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

Share

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃជំរុញឱ្យអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ត្រូវត្រួតពិនិត្យ ការផ្តល់សេវារដ្ឋ បាល ថ្នាក់ក្រោមជាតិជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ២៨ ខែមេសា ឆ្នំា២០១៧។

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

តាមសេចក្តីជូនដំណឹងដដែលឱ្យដឹងទៀតថា ដើម្បីទប់ស្កាត់រាល់បាតុភាពអសកម្មផ្សេងៗ ក្រសួងមហា ផ្ទៃស្នើឱ្យអភិបាល រាជធានី ខេត្ត យកចិត្តទុកដាក់ជំរុញពង្រឹងការអនុវត្ត ធ្វើការត្រួតពិនិត្យ និងណែនំាមន្រ្តីក្រោមឱវាទ ត្រូវបំពេញភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវារដ្ឋបាល។

លើសពីនេះទៀត ក្រួងមហាផ្ទៃគ្រោងនឹងចាត់ក្រុមអភិបាលកិច្ចរបស់ក្រសួងចុះត្រួតពិនិត្យនៅតាមបណ្តាអង្គភាពនានានៃ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការអនុវត្តឱ្យមានតម្លាភាព និងប្រសិទ្ធភាព។

តាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នំា២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការ លើកលែងបង់កម្រៃសេវាអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកោតសរសើរដល់រដ្ឋបាលរាជធានី ខេត្ត ដែលបានយកចិត្តទុក ដាក់ក្នុងការផ្តល់សេវារដ្ឋបាលល្អប្រសើរ។

សកម្មភាពនេះគឺក្នុងគោលបំណងរួមចំណែកជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទោះបីមានការលើកទ្បើងរបស់ក្រសួងមហាផ្ទៃយ៉ាងនេះក្តី គេសង្កេតឃើញថាពលរដ្ឋមួយចំនួននៅតែរអ៊ូរទំាថាការផ្តល់ សេវាធារណៈជូនប្រជាពលរដ្ឋនៅមានបញ្ហាប្រឈមនៅទ្បើយ៕

Share

Image
Image
Image