loader

កម្ពុជាប្រកាន់ជំហរមិនលូកលាន់សង្គ្រាម ខណៈកូរ៉េខាងជើងអំពាវនាវឲ្យអាស៊ានជួយគាំទ្រខ្លួន(មានសំឡេង)

ភ្នំពេញ ៖ កូរ៉េខាងជើង បានស្នើសុំប្រទេសតំបន់អាស៊ានគាំទ្រខ្លួន ខណៈមានជម្លោះជាមួយសហរដ្ឋអាមេរិក ដើម្បីការពារ នូវអ្វីដែលខ្លួនបានព្រមានថា នឹងអាចមាន «មហាហានិភ័យនុយក្លេអ៊ែ» កើតឡើង។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តី ការគណរដ្ឋមន្ត្រី បានអះអាងថា កម្ពុជាប្រកាន់គោលនយោបាយអព្យាក្រិត្យ ដែលមិនលូកលាន់សង្គ្រាមជាមួយប្រទេស ណាមួយឡើយ។

misol

ភាពតានតឹងបានកើនឡើងនៅលើឧបទ្វីបកូរ៉េ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺកាន់តែធ្ងន់ធ្ងរក្រោយពីកូរ៉េខាង ជើង បាញ់សាកល្បងគ្រាប់មីស៊ីលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ  និងការគម្រាមយ៉ាងម៉ឹងម៉ាត់ ពីទីក្រុងវ៉ាស៊ីនតោនថា នឹងត្រូវវាយប្រហារលើ ប្រទេសឯកានេះ បើប្រទេសនេះ នៅបន្តបាញ់ កាំជ្រួចផ្លោងទៀតនោះ។

ទំនងក្នុងស្ថានភាពភ័យបន្តិច  របបក្រុងព្យុងយ៉ាងបាន អំពាវនាវសុំឱ្យ សមាជិកអាស៊ានជួយគាំទ្រខ្លួន ដោយហ៊ានប្រឆាំង អាមេរិក។

នៅក្នុងលិខិតផ្ញើទៅកាន់ អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ាន លោក Ri Yong-Ho រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានព្រមានថា ស្ថានភាពនៅឧបទ្វីបកូរ៉េ «អាចនឹងឈានដល់ការផ្ទុះសង្គ្រាម» ដោយសារតែសកម្មភាពរបស់រដ្ឋាភិបាលទី ក្រុងវ៉ាស៊ីនតោន។

លោករដ្ឋមន្ត្រីបានជំរុញឲ្យអគ្គលេខាធិការអាស៊ាន បញ្ជាក់ប្រាប់ទៅកាន់ក្រុមរដ្ឋមន្ត្រីការបរទេស នៃប្រទេសអាស៊ានទាំង១០ អំពីស្ថានភាពដ៏អាក្រក់នៅឧបទ្វីបកូរ៉េ ដោយសុំទទួលយក សំណើរដ៏សមរម្យមួយនេះ ឆ្លើយតប ចំពោះការធ្វើសមយុទ្ធយោ ធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ក្នុងនាមជាប្រទេសនៃសមាជិកអាស៊ាន គឺកម្ពុជាធ្លាប់បាន ប្រាប់ទៅ ប្រទេសកូរ៉េខាងជើង ថាកម្ពុជា មិនចង់ឃើញមាន សង្រ្គាមកើតឡើងលើឧបទ្វីបកូរ៉េនោះទេ។

អ្នកនាំពាក្យទីស្តីការគណះរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានប្រាប់មកវិទ្យុស្ត្រីថាចំពោះបញ្ហាកូរ៉េខាងជើង និងអាមេរិកគឺកម្ពុជា ប្រកាន់យកនូវគោលការណ៍៣ចំណុចដូចនេះ៖

លោក ផៃ ស៊ីផាន៖ ចំណុចទី១ កម្ពុជាមិនដាក់ខ្លួនពាក់ព័ន្ធនិងសង្គ្រាមណាមួយ ដែល កើតឡើងជាយថាហេតុ ឬក៏កើតឡើង ដោយសារភូមិសាស្ត្រនយោបាយនោះទេ។ ចំណុចទី២ កម្ពុជាបានអំពាវនាវ ឲ្យដល់ភាគី ពាក់ព័ន្ធនិងការវិវាទមេត្តា បញ្ជៀស រាល់ ការធ្វើឲយមានអំពើរហឹង្សាកើតឡើង យើងចង់ឃើញភាគីដែលពាក់ពន្ធ័គួរជ្រើសរើសយក ការសន្ទនា ដោយផ្តល់ឲ្យប្រ ជាពលរដ្ឋរស់នៅឲ្យបានសុខសាន្ត។ ចំណុចទី៣ គឺកម្ពុជាគឺគោរពនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហ ប្រជាជាតិ ។

ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តី
ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តី

ឆ្លើយតប នឹងលិខិតរបស់ រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង  អគ្គលេខាធិការសមាគមអាស៊ាន លោក Le Luong Minh បាន និយាយថា អាស៊ានប្រកាន់ជំហរតែមួយគត់គឺចង់្យមានកិច្ចចរចាឡើងវិញ ។

ក្នុងបទសម្ភាសន៏ជាមួយបណ្តាញផ្សាយព័ត៌មាន  Channel NewsAsia លោក Le Luong Minh និយាយថា ជំហររបស់អា ស៊ានមានតែមួយគត់គឺកាត់បន្ថយ ភាពតានតឹង លើឧបទ្វីបកូរ៉េ និង បញ្ចប់ការសាយភាយអាវុធនុយក្លេអ៊ែរ ហើយចាប់ផ្តើម បើកការចរចា ៦ ភាគីឡើងវិញ។

ដូចគ្នានឹងប្រសាសន៍របស់លោក ផៃ ស៊ីផានដែរ លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ក៏មើលឃើញ ថា កម្ពុជាគួរប្រកាន់នយោបាយអព្យាក្រិត្យមិនលូកលាន់ទៅនិងសង្គ្រាមរវាងប្រទេសណាមួយនោះទេ ព្រោះថាកម្ពុជាមាន នយោបាយការទូតរវាងប្រទេសទាំង ២ គឺ កូរ៉េខាងជើង និង កូរ៉េខាងត្បូង។

លោក ឯម សុវណ្ណារ៉ា៖ «កម្ពុជាគួរប្រកាន់ជំហរមួយ គឺអព្យាក្រិត្យមិនគួរជ្រៀតជ្រែកទៅភាគីណាមួយនោះទេ។ ចំណុចមួយ ទៀតកម្ពុជាគួរតែអំពាវនាវឲ្យអង្គការសហប្រជាជាតិ អន្តរាគមន៏ ដើម្បីកុំឲ្យឧបទ្វីប កូរ៉េខាងជើង មានបញ្ហាណាមួយកើត ឡើង ឬក៏ជួយឲ្យភាគីកូរ៉េខាងជើងងាកមករកតុចរចារហើយបន្ធូរបន្ថយស្ថានភាពតានតឹង» ។

នៅក្នុងក្របខណ្ឌអាស៊ានដែលមានទាំងកម្ពុជា សារដឹកនាំរបស់ប្រមុខដឹកនាំនេះគឺធ្វើម៉េចកុំឲ្យឧបទ្វីបកូរ៉េ ព្រោះវាពាក់ពន្ធ័ ទៅនឹងផលប្រយោជន៍ ខ្លួនឯងដែរពីព្រោះថា ពលករខ្មែរដែលរស់នៅប្រទេសកូរ៉េខាងត្បូង នេះជាបញ្ហាមួយដែលកម្ពុជាគួរ តែព្យាយាមរក្សាជំហរនៅអាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាន នៅក្រុងម៉ានីលនៅថ្ងៃនេះ គេរំពឹងថា ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលអាស៊ាន នឹង លើកឡើងផងដែរអំពីស្ថានការណ៍យោធាលើឧបទ្វីបកូរ៉េ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x