loader

ម្ចាស់ជំនួយជួប​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិលពិភាក្សាពីប​ញ្ហានយោបាយមុន​បោះ​ឆ្នោត(មានសំឡេង)

ភ្នំពេញ ៖ តំណាងប្រទេសម្ចាស់ជំនួយបានជួបជាសេរីជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំងដើម្បី ពិភាក្សាអំពីស្ថានការណ៍នយោបាយ នៅកម្ពុជានិងដំណើរការឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ។

ជំនួបនេះដើម្បីធ្វើបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយទូទៅរបស់ប្រទេសកម្ពុជា។

តំណាងរាស្រ្ត CNRP
តំណាងរាស្រ្ត CNRP

ឯកអគ្គរាជទូតជប៉ុន ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីនិងអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប បានជួបតំណាងអង្គការសង្គមស៊ីវិល និងប្រធានគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាចាប់តាំងពីថ្ងៃទី២៥ដល់ថ្ងៃទី ២៧ខែមេសា នេះ ដើម្បីពិភាក្សានិងស្វែងយល់ពីស្ថានភាពនយោបាយនិងដំណើរការឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។

អ្នកស្រី ធីតា ឃិះ នាយិការអង្គការសីលការ បានឲ្យដឹងនៅថ្ងៃសុក្រ ទី ២៨ មេសានេះថា ក្រុមអង្គការក្រៅរដ្ឋាភិបាល បាន ប្រាប់ទៅតំណាងប្រទេសម្ចាស់ជំនួយទាំងនោះពីកង្វល់របស់ខ្លួនក្នុងស្ថានការណ៍ឆ្ពោះទៅរកការបោះឆ្នោតមូលដ្ឋាន។ ហើយលោកស្រីបញ្ជាក់ថាតំណាងប្រទេសទាំងនោះនឹងពិចារណាផ្តល់អ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់គ្រផងនឹងធ្វើឡើងនៅថ្ងៃទី ៤ ខែមិថុនា។ មានគណបក្សចំនួន ១២ ចូលរួមប្រ កួតប្រជែងក្នុងការបោះឆ្នោតនេះ។ ប៉ុន្តែមុនការបោះឆ្នោតចាប់ផ្តើម បរិយាកាសនយោបាយជាទូទៅត្រូវគេវាយតម្លៃថាមានភាពតានតឹងនិងហើយគណបក្សប្រជែងនិងសង្គមស៊ីវិលដែលធ្វើការឃ្លាំមើលការរំលោភសិទ្ធិមនុស្សដ៏មានឥទ្ធិពលដូចជាសមាគមអាដហុក ជាដើម បានទទួលរងសម្ពាធមួយចំនួន។ ជាអាទិ៍ដូចជាមន្ត្រីជាន់ខ្ពស់នៃគណបក្ស និងអង្គការ ក្រៅរដ្ឋាភិបាលនេះត្រូវចាប់ខ្លួនដាក់ពន្ធនាគារ។

លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ក៏បានជួបជាមួយឯកអគ្គរាជទូតរបស់ប្រ ទេសជប៉ុន និង ឯកអគ្គរដ្ឋទូតអូស្រ្តាលី ផងដែរ។

លោក បញ្ជាក់ថា បន្ទប់ស្ថានការណ៍ដែលមានអង្គការក្រៅរដ្ឋាភិបាលចំនួន ៤០ ជាសមាជិក បានបង្ហាញផលវិជ្ជាមាន និង អវិជ្ជមាន ពីស្ថានការណ៍នយោបាយមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

លោក មឿន តុលា បានកោតសសើរពីសមាភាព គ.ជ.ប និងបញ្ជីឈ្មោះអ្នកបោះឆ្នោតមានលក្ខណៈល្អប្រសើរច្រើន ជាង អាណត្តិមុនៗ។ ប៉ុន្តែលោក  ក៏បានសំដែងការព្រួយបារម្ភអំពីបរិយាកាសនយោបាយអាប់អួរមុនការបោះឆ្នោត និងការបន្តឃុំ ខ្លួនមន្រ្តីសមាគមអាដហុក និងមន្រ្តីគ.ជ.ប រួមទំាងការវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងការបង្កើតច្បាប់ ស្តីពីអង្គការសមាគម។

ទាំងលោកស្រី ធិតា ឃិះ ទាំងលោកមឿន តុលា បានអះអាងដូចគ្នាថា តំណាងប្រទេសម្ចាស់ជំនួយទាំងបីមិនបានធ្វើការគាត់ សំគាល់អ្វីឡើយជុំវិញករណីការឃុំខ្លួនមន្ត្រីសមាគមអាដហុក និងមន្រ្តីគ.ជ.ប នោះ។

តាមគម្រោងតំណាងប្រទេសម្ចាស់ជំនួយខាងលើត្រូវជួបពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិនិងគណបក្សនយោបាយមួយចំនួន។

លោកស្រី មួរ សុខហួរ អ្នកតំណាងគណបក្សប្រឆំាង បញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានជួបជា មួយស្ថានទូតជប៉ុន និង ស្ថានទូតអូស្រ្តាលី។ ប៉ុន្តែលោកស្រី មិនអាចបញ្ជាក់ថា ក្នុងជំនួបនោះនិយាយពីអ្វីនោះទេ ព្រោះ លោក កឹម សុខា និងសហការីដែលចូលរួម បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី ២៧ មេសា ម្សិលមិញម្ល៉េះ។

ចំណែក លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា ពុំទាន់មាជំនួបរវាងថ្នាក់ដឹកនាំគណបក្សកាន់ អំណាចជាមួយប្រទេសម្ចាស់ជំនួយនោះនៅឡើយ។

ស្ថានទូតជប៉ុនសុំមិនធ្វើការអត្ថាធិប្បាយទៅលទ្ធផលក្នុងជំនួបខាងលើនោះទេ។ ចំណែកស្ថានទូតអូស្រ្តាលី និងសហភាព អឺរ៉ុប ពុំទាន់មានការឆ្លើយតបទៅនឹងសំណួរតាមសារអេឡិកត្រូនិកឬអ៊ីម៉ែលរបស់វិទ្យុស្ត្រីនោះទេ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x