en     km
en     km

សិស្សកូរ៉េខាងត្បូងត្រូវបានបង្ហាត់របៀបពាក់ឧបករណ៍ការពារអាវុធគីមីរបស់កូរ៉េខាងជើង

Share

ខណៈស្ថានការណ៍យោធានៅលើឧបទ្វីបកូរ៉េ កាន់តែធ្ងន់ធ្ងរ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចាបផ្ដើមណែនាំឱ្យពលរដ្ឋរបស់ខ្លួន ជាពិសេស កុមារឱ្យចេះពាក់ឧបរកណ៍ ការពារអាវុធគីមី ករណីសង្រ្គាមផ្ទុះឡើង បើកូរ៉េខាងជើងវាយប្រហារដោយអាវុធគីមី។

សិស្សសាលាកូរ៉េកំពុងរៀនរបៀបពាក់ប្រដាប់ការពារគ្រាប់បែកគីមី។
សិស្សសាលាកូរ៉េកំពុងរៀនរបៀបពាក់ប្រដាប់ការពារគ្រាប់បែកគីមី។

តាមប្រភពព័ត៌មានរបស់ The New  York Time   សិស្សសាលា នៅតាមព្រំដែនជាប់ កូរ៉េខាងជើង ត្រូវបានសាលាដាក់កំហិតឱ្យចេះប្រើប្រាស់ឧបករណ៍នេះមុនគេ។ ចំណែក នៅទីក្រុងសេអ៊ូល ក៏មានសេចក្ដីរាយការណ៍ថា សិស្សសាលា និងពលរដ្ឋ ត្រូវបានណែនាំឱ្យមានឧបករណ៍ការពារការសាយភាយ អាវុធគីមី មាននៅតាមផ្ទះ និង ត្រូវចេះប្រើប្រាស់។

តាមប្រភព New  York Time   ពលរដ្ឋនៅក្រុងសេអ៊ូល  ភាគច្រើនបានទិញឧបរកណ៍នេះ យកមកប្រើ ហើយពួកគេបាននិយាយថា មិនខ្លាចសង្រ្គាមទេ ហើយបើកើតឡើងជាជោគវាសនារបស់ប្រទេសជាតិតែប៉ុណ្ណោះ។

ពលរដ្ឋទាំងនោះក៏សង្ឃឺមថា មានការបង្រួបបង្រួមគ្នាឡើងវិញ ក្រោយពី ដោះស្រាយ វិបត្តិដែល កំពុងកើតឡើងនេះ។

ប្រទេសកូរ៉េ បានពុះជាពីរនៅឆ្នាំ ១៩៥៣ ក្រោមសទិ្ធសញ្ញាយុទ្ធសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

Share

Image
Image
Image