loader

អាស៊ាន អំពាវនាវឱ្យ មានមានកិច្ចចរចា៦ភាគីឡើងវិញ

ទីក្រុងម៉ានីល៖ អគ្គលេខាធិការសមាគមអាស៊ាន លោក Le Luong Minh បាននិយាយថា អាស៊ានប្រកាន់ជំហរ តែមួយគត់ គឺ ចង់្យមានកិច្ចចរចា ៦ភាគីឡើងវិញ ស្តីអំពី កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ខណៈស្ថានការណ៍យោធាតាន តឹងរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោនកាន់តែធ្ងន់ធ្ងរ។

អគ្គលេខាធិការសមាគមអាស៊ាន លោក Le Luong Minh។ ប្រភពរូបភាព៖ Channel News Asia
អគ្គលេខាធិការសមាគមអាស៊ាន លោក Le Luong Minh។ ប្រភពរូបភាព៖ Channel News Asia

អគ្គលេខាធិការអាស៊ានបានឆ្លើយតប ទៅនឹងការអំពាវនាវរបស់កូរ៉េខាងជើង ដែលសុំឲ្យអាស៊ាន គាំទ្រ ក្រុងព្យុងយ៉ាងហើយវាយប្រហាអាមេរិក។

ក្នុងបទសម្ភាសន៏ជាមួយបណ្តាញផ្សាយព័ត៌មាន Channel News Asia លោក Le Luong Minh និយាយថា ជំហររបស់អាស៊ានមានតែមួយគត់គឺកាត់បន្ថយភាព តានតឹង លើឧបទ្វីបកូរ៉េ និង បញ្ចប់ការសាយភាយអាវុធនុយក្លេអ៊ែរ ហើយចាប់ ផ្តើមបើកការចរចា ៦ ភាគីឡើងវិញ។

ប្រទេស៦ភាគី ដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអែរ កូរ៉េខាងជើងមាន សហរដ្ឋអាមេរិក កូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន ចិន និង រុស្សី ។

កាលពីចុងខែមីនា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានផ្ងើលិខិត មកកាន់ អគ្គ លេខាធិការ អាស៊ាន ដែលក្នុងលិខិតនោះ បានសរសេរថា ស្ថានការណ៍លើ ឧប ទ្វីបកូរ៉េ បានដើរដល់មាត់ច្រាំង នៃសង្រ្គាម ជាមួយអាមេរិក ទៅហើយ ដែល ករណី សុំទទូចឱ្យអាស៊ាន ជួយ គាំទ្រ ក្រុងព្យុងយ៉ាង ។

នៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅក្រុងម៉ានីលនៅថ្ងៃនេះ គេរំពឹងថា ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល អាស៊ាន នឹង លើកឡើងផងដែរអំពីស្ថានការណ៍ យោធាលើ ឧបទ្វីបកូរ៉េ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

តៃវ៉ាន់រញ្ជួយដីកម្រិត៥.៣រ៉ិចទ័រនៅឆ្នេរសមុទ្រភាគខាងកើត

  តៃប៉ិ៖ យោងតាមរ៉យទ័រ បានចុះផ្សាយនៅថ្ងៃទ[...]

ស្ត្រីឥណ្ឌាប្រើម្ជុលខ្ទាស់សម្រាប់ការពារខ្លួនពីការបៀតបៀនផ្លូវភេទនៅតាមទីសាធារណៈ

  ស្ត្រីស្ទើរតែទាំងអស់នៅក្នុងប្រទេសឥណ្ឌា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x