en     km
en     km

ប្រធានាធិបតី​រុ​ស្ស៊ី​ អំពាវនាវ​ឱ្យ​ អា​មេ​រិ​ក​និង​កូរ៉េ​ខាងជើង​វិល​ចូល​តុ​ចរចា​វិញ​

Share

ប្រធានាធិបតីរុស្ស៊ី លោក ប្លា ឌីមៀពូទីន អំពាវនាវឱ្យចាប់ផ្ដើមចរចាជាមួយកូរ៉េខាងជើងឡើងវិញ ខណៈដែលស្ថានការណ៍តឹងតានលើឧបទ្វីបកូរ៉េកាន់តែធ្ងន់ធ្ងរ។ ការថ្លែងរបស់លោក ពូទីន បានធ្វើឡើងនៅទីក្រុងម៉ូស្គូ ដែលនៅពេលនោះ លោកបានជួបជាមួយនាយករដ្ឋមន្ដ្រីស៊ិនសូអាបេ ដោយបានទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់ការប្រើប្រាស់ពាក្យសម្ដី ហើយវិលមករកតុចរចាវិញ។
pitin
លោក ពូទីន បានបន្ដថា ទាំងកូរ៉េខាងជើង និងអាមេរិក គួរតែស្វះស្វែងរកការចរចា ជាមួយគ្នាឡើងវិញហើយ ដោះស្រាយឱ្យបាននូវបញ្ហាដែលភាគីទាំងពីរមានជម្លោះនឹងគ្នានេះ។ កូរ៉េខាងជើង និងអាមេរិកកំពុងកាន់តែគំរាមគ្នាធ្វើសង្គ្រាម ដោយប្រើប្រាស់អាវុធប្រល័យលោក។ទីក្រុងព្យុងយ៉ាងបានព្រមានថា នឹងបាញ់កាំជ្រួចបំពាក់ដោយអាវុធនុយក្លេអ៊ែរកម្ទេច សហរដ្ឋអាមេរិក ហើយអាមេរិកវិញព្រមានចូលលុកលុយទីក្រុងព្យុងយ៉ាងឱ្យបានឆាប់បំផុត ដើម្បីបញ្ចប់ប្រទេសផ្ដាច់ការមួយនេះ៕BBC

Share

Image
Image
Image