en     km
en     km

ខុមហ្វ្រែល​ ៖​ស្ដ្រី​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​ជាង​បុរស​បង្ហាញ​ថា​ស្ត្រី​ត្រូវការ​អភិវឌ្ឍ​ឃុំ​សង្កាត់​

Share

(ភ្នំពេញ)៖ អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានឱ្យដឹងថា ស្ត្រីមានចំនួនច្រើនជាងបុរសនៅក្នុងការចុះបោះឆ្នោតឆ្នាំ២០១៦នេះ ដោយរំពឹងថា ស្ត្រីទាំងនោះ នឹងទៅបោះឆ្នោតកាន់តែច្រើន។

 

សន្និសីទសារព័ត៌មាន ស្ដីពី « របាយការណ៍ឃ្លាំមើលយេនឌ័រផ្នែកនយោ បាយ  សភា និងតំណាងរាស្រ្ដស្រ្ដី និងក្រុមពិសេសចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតថ្មី ២០១៦ និងការដាក់ពង្រាយអ្នកសង្កេតការណ៍ជាស្រ្ដី» នៅស្នាក់ការរបស់អង្គការ Comfrel នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ។
សន្និសីទសារព័ត៌មាន ស្ដីពី « របាយការណ៍ឃ្លាំមើលយេនឌ័រផ្នែកនយោ បាយ សភា និងតំណាងរាស្រ្ដស្រ្ដី និងក្រុមពិសេសចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតថ្មី ២០១៦ និងការដាក់ពង្រាយអ្នកសង្កេតការណ៍ជាស្រ្ដី» នៅស្នាក់ការរបស់អង្គការ Comfrel នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ។

ការដាក់បង្ហាញរបាយការណ៍នេះ ធ្វើឡើងនៅក្នុងសន្នីសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៧មេសានេះ។

លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួកម្មវិធីអបរំ និងយេនឌ័រខុមហ្រែ្វល បានលើកឡើងថា ស្ត្រីបានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ក្នុងបញ្ជីបោះឆ្នោតផ្លូវការ មានចំនួន ៤ ២១៣ ៤២៧នាក់ ស្មើនឹង ៥៣,៥១% នៃចំនួនប្រុស ស្រី ដែលបានចុះឈ្មោះសរុប ៧ ៨៧៣ ១៩៤នាក់។

លោកស្រីបានបង្ហាញហេតុផលមួយចំនួនថា ពួកគេទៅចុះឈ្មោះបោះឆ្នោតគឺ ដើម្បីប្រទេសជាតិ ចង់ឲ្យបក្សដែលខ្លួនស្រឡាញ់បានឈ្នះ អភិវឌ្ឍន៍ក្នុងឃុំ សង្កាត់ បំពេញកាតព្វកិច្ចជាពលរដ្ឋ សម្លេងឆ្នោតរបស់ខ្លួនគឺ សំខាន់ក្នុងការជ្រើសរើសតំណាងល្អ។

តាម លោកស្រី ស្រី្ដដែលមិនបានចុះឈ្មោះបោះឆ្នោត អាចមកពីហេតុផលរបស់ខ្លួនថាដោយសារការ បាត់ រឺ គ្មានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ ហើយគ្មានសំបុត្រកំណើត និងមានអាយុច្រើន គិតថាពិបាកក្នុងការទៅចុះឈ្មោះ។ អ្នកខ្លះទៀត រវល់នឹងកិច្ចការងារ មុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ទីទាល់ក្រ ហើ់យអ្នកខ្លះទៀតអស់ជំនឿដោយសាគិតថាមិនសូវការីកចំរើននៅក្នុងឃុំរបស់ពួកគេ។

តាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គណបក្សសង្គ្រោះជាតិបានដាក់បេក្ខភាពស្ត្រីឈរឈ្មោះសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ច្រើនជាងគេ។ ហើយតាមពីក្រោយដោយបេក្ខភាពស្ត្រីមកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចសព្វថ្ងៃ។ គណបក្សប្រឆាំងនេះមានស្ត្រី ឈរឈ្មោះសរុប ៦ពាន់ ២រយ ៨៣នាក់ និងកណបក្សប្រជាជន មានចំនួន ៥៥៥៧នាក់ ៕

 

Share

Image
Image
Image