loader

កម្ពុជា​ស្នើ​អា​មេ​រិ​ក​ឲ្យ​ឈប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មានទោស​មក​វិញ​

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវ ដល់សហរដ្ឋអាមេរិកឲ្យឈប់បញ្ជូនពលរដ្ឋខ្មែរដែលមានទោសឧក្រិដ្ឋនៅសហរដ្ឋអាមេរិកត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញ។
hun-sen
ថ្លែងក្នុងពិធីចែកសញ្ញាបត្រ័មួយ ក្នុងរាជធានីភ្នំពេញ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា«អាមេរិកឆ្លាតណាស់ ទុកតែប្រជាពលរដ្ឋណាដែលល្អៗ ហើយបញ្ជូនពិរុទ្ធជន» ចេញមកឲ្យប្រទេសកម្ពុជា។ សម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីសំណើររបស់កម្ពុជាសុំឲ្យធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនៃការបញ្ជូនពលរដ្ឋកម្ពុជាដែលជាប់ពិរុទ្ធមកកម្ពុជាវិញ។
សេចក្តីថ្លែងការណ៍របស់ប្រមុខរដ្ឋាភិបាលខ្មែរធ្វើឡើងខណៈពេលដែលឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីសំណុំរឿងនេះដែរ។ មានពលរដ្ឋកម្ពុជាជាង៥០០ នាក់ត្រូវបានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ។

រដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការបញ្ជូនពលរដ្ឋទាំងនេះត្រឡប់មកកម្ពុជាវិញហាក់ដូចជាការដាក់ទោសដល់ពលរដ្ឋខ្មែរទាំងនោះបន្ថែមទៀត ខណៈដែលពលរដ្ឋទាំងនោះមួយចំនួនមិនដែលបានមកជាន់ដីស្រុកខ្មែរ ឬមិនចេះនិយាយភាសាខ្មែរសូម្បីតែមួយម៉ាត់៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x