loader

មេទ័ពអាមេរិក៖យើងមិនចង់ឱ្យគីមជុងអុនលុតជង្គង់ចំពោះមុខសង្រ្គាមនោះទេ

វ៉ាស៊ីនតោន៖ មេបញ្ជាកងទ័ពជើងទឹករបស់អាមេរិក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បាន និយាយថាកូរ៉េ ខាងជើង ត្រូវរំលាយ អាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយ ត្រូវវិលទៅរកតុចរចា ដែលលោកថា អាមេរិក មិនចង់ឱ្យ លោក គីម ជុងអ៊ុន លុតជង្គង់ ក្នុងពេល មានសង្រ្គាមនោះទេ។

មេបញ្ជាកងទ័ពជើងទឹករបស់អាមេរិក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច Harry Harris។ ប្រភពរូបភាព៖ VOANEWS
មេបញ្ជាកងទ័ពជើងទឹករបស់អាមេរិក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច Harry Harris។ ប្រភពរូបភាព៖ VOANEWS

លោក ឧត្តមនាវា Harry Harris បានស្វាគមន៍ ការខិតខំប្រឹងប្រែងរបស់ ក្រុងប៉េកាំង ដែលគាបសង្កត់ កូរ៉េខាងជើង តែលោកថា អាមេរិកបនៅតែរក្សា ជំហរដដែលនាំជម្រើសយោធា ដើម្បី បញ្ចប់ បញ្ហា នុយក្លេអ៊ែររបស់ ក្រុងព្យុយ៉ាង។ លោក បញ្ជាក់ទៀត ថាអាមេរិក មិនចង់ឱ្យ លោកគីមជុងអ៊ុន លុតជង្គង់ ចំពោះមុខសង្រ្គាមនោះទេ ។

ស្របពេលនេះដែរ ទីប្រឹក្សាសន្តិសុខជាតិ ប្រចាំនៅសេតវិមានលោក McMaster និយាយប្រាប់ អ្នកការទូតថា ជម្រើស ខាងយោធា គឺមិនចង់ទេសម្រាប់អាមេរិក តែ គ្មានជម្រើសគឺ ជាការចាំបាច់។ ស្របពេលនេះដែរ លោក ដូណាល់ត្រាំ បានប្តេជ្ញាធរដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង តាមរយៈទណ្ឌកម្មសេដ្ឋកិច្ច និងការទូត ដើម្បីបង្ខំឲ្យរដ្ឋផ្ដាចការនេះ រំលាយចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល របស់ខ្លួន។

លោកត្រាំក៏បាននិយាយថា មិនចង់ទាញទម្លាក់ ឧបទ្វីប ចូលក្នុងសង្រ្គាមទេ ហើយ ក៏មិនចង់ ទម្លាក់ លោកគីមជុងអ៊ុនដែរ។

លោកបន្តថា សហរដ្ឋអាមេរិក មានគោលជំហរមួយដ៏ជាក់លាក់គឺចង់ឱ្យកូរ៉េខាងជើងលុបបំបាត់កម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយវិធីសន្តិវិធី។

ការថ្លែងរបស់ លោកដូណាល់ត្រាំ និង មេបញ្ជាកងទ័ពជើងទឹក អាមេរិក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ធ្វើឡើងស្របពេល សេតវិមាន បកស្រាយ រឿងកូរ៉េ ខាងជើង នៅចំពោះមុខ សមាជិកព្រឹទ្ធសភា កាលពីថ្ងៃពុធទី២៦មេសានេះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x