en     km
en     km

ចិន​ទទូច​ឱ្យ​អា​មេ​រិ​ក​-​និង​កូរ៉េ​ខាងត្បូង​ បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​

Share

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានទទូចឱ្យ អាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់ការធ្វើសមយុទ្ធយោធា ដែលទីក្រុងប៉េកាំង ភ័យខ្លាចនូវការផ្ទុះសង្គ្រាមនៅលើ ឧបទ្វីបកូរ៉េ។
van-yi
លោក វ៉ាង យី បាននិយាយថា ការសាកល្បងអាវុធនុយក្លេអ៊ែ ដែលនៅតែបន្តដោយទីក្រុងព្យុងយ៉ាង គឺជាការរំលោភទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ប៉ុន្តែលោកបានបញ្ជាក់ថា ការដែលអាមេរិក និងកូរ៉េខាងត្បូងនៅបន្តធ្វើសមយុទ្ធយោធា នៅលើឧបទ្វីបកូរ៉េ វាមិនមែនជាស្មារតី  នៃដំណោះស្រាយនោះទេ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សន្តិសុខ និងស្ថិរភាពលើឧបទ្វីបកូរ៉េ ងាយគ្រោះថ្នាក់បំផុត។ ក្នុងន័យនេះលោកថា ចិន ទទូចដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យអត់ធ្មត់ ហើយបញ្ឈប់នៅសង្គ្រាមពាក្យសំដី ដែលនាំទៅរកការបង្កសង្គ្រាម។

ប្រទេសចិន មានព្រំដែនជាប់នឹងកូរ៉េខាងជើង  ប្រទេសមហាអំណាចធំនេះ គឺជាមហាមិត្តរបស់រដ្ឋកុម្មុយនីសផ្តាច់ការមួយនេះ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធរួមគ្នាជាច្រើនថ្ងៃមកហើយ ខណៈកូរ៉េខាងជើង ក៏ធ្វើសមយុទ្ធកាំភ្លើងធំផងដែរ។ប្រភព៖AFP

Share

Image
Image
Image